-
២១ កុម្ភៈ ២០២១

១. ខេត្តឧត្តរមានជ័យ៖ ផលដំឡូងមីផ្តល់ប្រាក់ចំណូលដល់កសិករប្រមាណ១០០លានដុល្លារក្នុងមួយរដូវ – រស្មីកម្ពុជា ២. កម្ពុជា នឹងយកគ្រាប់ស្វាយចន្ទីទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោកនៅជប៉ុន នៅខែក្រោយនេះ – ថ្មីៗ ៣. ខែដំបូងឆ្នាំនេះ កម្ពុជាទទួលចំណូលជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN ៤. យោធាមីយ៉ាន់ម៉ានឹងឡើងតតាំងជាមួយ ICJ ជុំវិញរឿងក្តីរ៉ូហ៊ីងយ៉ា ដោយគ្មានលោកស្រី Aung San Suu Kyi – AFP ៥. អ៊ុយក្រែនសង្ឃឹមថា ជំនួប Biden-Putin នឹងធ្វើឱ្យរុស្ស៊ីដកទ័ពចេញពីតំបន់ក្បែរព្រំដែន – Al Jazeera
-
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងចូលទៅក្នុងសហគមន៍កាន់តែកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការជាចាំបាច់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងចូលទៅក្នុងសហគមន៍កាន់តែកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការជាចាំបាច់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាល ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត។ ២១ កុម្ភៈ ២០២២
-
រដ្ឋាភិបាលថៃ បានដាក់ស្នើគម្រោងស្ពានដីគោកថៃ “Thai Land Bridge” សម្រាប់ជាច្រករបៀងដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសថៃ

រដ្ឋាភិបាលថៃ បានដាក់ស្នើគម្រោងស្ពានដីគោកថៃ “Thai Land Bridge” សម្រាប់ជាច្រករបៀងដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសថៃ ដោយតភ្ជាប់ពីសមុទ្រអង់ដាម៉ង់ នៅខេត្ត Ranong ទៅឈូងសមុទ្រថៃ នៅខេត្ត Chumphon និងជំនួសឱ្យផែនការជីកព្រែកក្រា (Kra Canal) របស់ខ្លួនលើឧបទ្វីបម៉ាឡេ។ គម្រោងនេះ ក៏សាងសង់កំពង់ផែដែលអាចឱ្យកប៉ាល់ដឹកទំនិញធំៗចូលចត ហើយនឹងត្រូវតភ្ជាប់ដោយប្រព័ន្ធគមនាគមន៍ទាំងផ្លូវដែក ផ្លូវថ្នល់ហាយវេ និងបំពង់បង្ហូរប្រេង ហើយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ នឹងត្រូវបានសាងសង់ជុំវិញកំពង់ផែទាំងនោះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ លោក Pornsak Kaewthavor ប្រធានសភាពាណិជ្ជកម្មខេត្ត Ranong បាននិយាយថា៖ “កំពង់ផែនឹងផ្តល់ជូននូវផ្លូវពាណិជ្ជកម្មថ្មីមួយ ដែលតភ្ជាប់ប្រទេសថៃទៅកាន់ជប៉ុន ចិន និងភាគខាងកើតនៃវៀតណាម និងទៅកាន់ប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអឺរ៉ុបនៅភាគខាងលិច”។ តាមរយៈប្រតិបត្តិការរួមបញ្ចូលគ្នានៃកំពង់ផែភាគខាងកើត និងខាងលិច ដែលជាថ្នាំងដឹកជញ្ជូនតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក-ឥណ្ឌា ថៃអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជាសិង្ហបុរីនៅថ្ងៃអនាគត។ ប្រភព៖ Bangkok Post
-
រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជំរុញឱ្យមានការចរចាដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅទ្វីបអឺរ៉ុបដោយ និយាយថាអធិបតេយ្យភាពអ៊ុយក្រែន គឺគួរតែត្រូវបានគោរព និងការពារ

រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជំរុញឱ្យមានការចរចាដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅទ្វីបអឺរ៉ុបដោយ និយាយថាអធិបតេយ្យភាពអ៊ុយក្រែន គឺគួរតែត្រូវបានគោរព និងការពារ។ លោកក៏បានបង្ហាញការគាំទ្រចំពោះរុស្សី ដោយនិយាយថាការពង្រីកសមាជិកភាពរបស់អង្គការ NATO គឺកំពុងបង្កអស្ថិរភាពនៅលើទ្វីបនេះ។មន្ត្រីលោកខាងលិចជាច្រើនបាននិយាយថាពួកគេមានភាពភ្ញាក់ផ្អើល ចំពោះអ្វីដែលពួកគេមើលឃើញថាការរីកលូតលាស់ចំណង ទាក់ទងមួយដែលនឹងធ្វើឱ្យមានការប្រែប្រួលតុល្យភាពអំណាចពិភពលោក ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក John Kerby និយាយថា៖ “អាមេរិកកំពុងឃ្លាំមើលទំនាក់ទំនងដែលកំពុងរីកចម្រើនរវាង ចិននិងរុស្សី ហើយសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយប្រទេសទាំងពីរកាលពី ដើមខែកុម្ភៈបានបង្ហាញថា ប្រទេសចិនកំពុងឈរនៅពីក្រោយការ ប្រមូលផ្ដុំយោធារបស់លោក Putin នៅជុំវិញអ៊ុយក្រែន”។ ប្រទេសទាំងពីរក៏បានចរចាលើកិច្ចសន្យារយៈពេល ៣០ឆ្នាំ សម្រាប់រុស្ស៊ីក្នុងការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិនតាមរយៈបំពង់បង្ហូរថ្មី។ ហើយរុស្សីបានចល័តទាហានជាច្រើនពីស៊ីបេរីនៅភាគខាងកើតទៅ កាន់ភាគខាងលិចរបស់ខ្លួនវិញដែលជាសញ្ញាមួយបង្ហាញថា ទីក្រុង មូស្គូមានភាពជឿជាក់លើប្រទេសចិនតាមព្រំដែនរួមគ្នារបស់ពួកគេ នៅភាគខាងកើត។ ចំណងរវាងប្រទេសទាំងពីរឈានដល់កម្រិតកំពូលដោយការចេញ ផ្សាយសេចក្ដីថ្លែងការណ៍រួមខាងលើ ដែលនិយាយថា ភាពជាដៃគូ របស់ ពួកគេគឺមិនមានដែនកំណត់ទេហើយវាជាចំណុចរបត់នៃ ទំនាក់ ទំនង រុស្សី-ចិន ព្រោះនេះជាលើកដំបូងដែលចិនបានចូលរួមជាមួយរុស្សីក្នុងការប្រឆាំងការពង្រីករបស់អង្គការ NATO។ ប្រទេសទាំងពីរក៏ បានរិះគន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន និង ភាពជាដៃគូសន្តិសុខ ថ្មី AUKUS ។ រុស្សីក៏បានទទួលស្គាល់ថាកោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រទេសចិន។ បើទោះបីជាទំនាក់ទំនងក្រុងប៉េកាំង និងក្រុងមូស្គូបានប្រសើរឡើង…
-
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានចោទចិនថា “បង្កសកម្មភាពគំរាមកំហែង” ដោយនាវារបស់ចិនបានបាញ់ភ្លើងឡាស៊ែរទៅកាន់យន្តហោះស៊ើបការណ៍ប្រភេទ P-8A Poseidon ដែលល្បាតនៅដែនដីភាគខាងជើងអូស្ត្រាលីកាលពីសប្ដាហ៍មុន

លោក Morrison បានលើកឡើងថា៖ “ខ្ញុំមើលឃើញថាសកម្មភាពនេះ គឺគ្មានអ្វីក្រៅពីការគំរាមកំហែងនោះទេ។ អូស្ត្រាលីនឹងមិនទទួលយកសកម្មភាពដូច្នេះឡើយ”។ លោកក៏បានចោទជាសំណួរថា ប្រសិនបើនាវាចម្បាំងរបស់អូស្ត្រាលីបាញ់ឡាស៊ែរទៅកាន់យន្តហោះស៊ើបការណ៍របស់ចិននៅច្រកសមុទ្រតៃវ៉ាន់វិញនោះ “តើប្រជាជនចិននឹងមានប្រតិកម្មបែបណា?” បច្ចុប្បន្ន ភាគីចិននៅមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ ប្រភព៖ Reuters
-
របាយការណ៍នៅថ្ងៃទី២០ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៤. កូវីដ ៤៨៨ករណី ជាសះស្បើយ ៣០៥នាក់ និងស្លាប់ ៣នាក់។ អ្នកឆ្លងសរុប ១២៦ ៩៧៧នាក់ អ្នកជាសះស្បើយ ១២០ ៧៦៧នាក់ អ្នកស្លាប់ ៣ ០២០នាក់ ចេញផ្សាយ ថ្ងៃទី២១ កុម្ភៈ ២០២២
-
កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤៨៨នាក់ (ករណីនាំចូល ១៥នាក់ និងសហគមន៍ ៤៧៣នាក់), ជាសះស្បើយ ៣០៥នាក់ និងអ្នកស្លាប់ ៣នាក់

-
បន្ដរកឃើញបាតុករអតីតបុគ្គលិកក្រុមហ៊ុន Naga ចំនួន២៤នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ១៩

-
សេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍

-
ជំទាវមេដឹកនាំអាស៊ានទៅណាមកណា ចូលចិត្តទិញអ្វីពេលមកដល់កម្ពុជា?

លើកនេះ មានជំទាវរដ្ឋមន្រ្តីការបរទេសតែពីរូបប៉ុណ្ណោះដែលបានមកតាមស្វាមីគឺ ម៉ាឡេស៊ី និងហ្វីលីពីន។ មិនខុសពីលើកមុនៗឡើយ ផ្សារធំថ្មី ផ្សារទួលទំពូង គ្រឿងប្រាក់ គ្រឿងអលង្ការ ហូលផាមួង និងត្រីងៀត សុទ្ធតែជាវត្ថុ និងរបស់ដែលមិនអាចគេចផុតពីក្រសែភ្នែករបស់ភរិយាថ្នាក់ដឹកនាំបរទេស។ ដកស្រង់ពីរឿងក្រៅឆាក៖ កិច្ចប្រជុំអាស៊ានមានអ្វីប្លែក (https://www.facebook.com/100045101553635/posts/495018978678150/?d=n)? https://www.facebook.com/109417220955491/posts/417918530105357/?d=n ✍🏽- ពុយ គា