-
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ជារដ្ឋមន្រ្តីតែមួយរូបគត់ដែលស្លៀកសម្លៀកបំពាក់ខុសគេ

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ជារដ្ឋមន្រ្តីតែមួយរូបគត់ដែលស្លៀកសម្លៀកបំពាក់ខុសគេ “អាវបាទីក និងស្បែកជើងប៉ាតតា” ពេលចូលប្រជុំ។ អាវបាទីក ជាអាវប្រពៃណីរបស់ម៉ាឡេស៊ីដែលគេបានចេញគោលនយោបាយមួយលើកទឹកចិត្តឱ្យមន្រ្តីរដ្ឋាភិបាលរបស់ខ្លួនពាក់អាវបាទីក (Batik) រៀងរាល់ថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញផលិតផលសិប្បកម្មក្នុងស្រុករបស់គេ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបានសរសេរល្អពីកិច្ចប្រជុំនៅភ្នំពេញលើបណ្តាញសង្គមរបស់លោក បន្ទាប់ពីប្រជុំចប់ ខុសពីខ្លឹមសារដែលលោកធ្លាប់ថ្លែងមុនមកដល់ភ្នំពេញ។ ដកស្រង់ពីរឿងក្រៅឆាក៖ កិច្ចប្រជុំអាស៊ានមានអ្វីប្លែក? https://www.facebook.com/109417220955491/posts/417916573438886/?d=n ✍🏽- ពុយ គា
-
អំរែករបស់កម្ពុជាឆ្នាំ២០២២

តាំងពីមួយឆ្នាំមុនម្លេះ កម្ពុជាបានត្រៀមបញ្ជីការងារដែលត្រូវធ្វើ និងត្រូវរែកពន់។ ក្រោយទទូលតួនាទីជាប្រធានអាស៊ានបាន៧ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសភូមា ជាបេសកកម្ម “បើកបំពង់លូដែលស្ទះក្រោយពីទឹកលែងហូរអស់ជាច្រើនខែ”។ យ៉ាងណាក៏ដោយ កម្ពុជាពុំអាចគេចចេញពីបញ្ហាធំៗនិងបញ្ហាប្រឈមនៅឡើយទេនោះគឺ៖ ជំងឺរាតត្បាតកូវីដ១៩ ឥទ្ធិពលភូមិសាស្រ្តនយោបាយនៃគូប្រជែងរបស់មហាអំណាចពីរ (ចិន និងអាមេរិក) វិបត្តិតភាគនៅភូមា ជម្លោះតជំនាន់នៅសមុទ្រចិនខាងត្បូង និងចុងក្រោយបញ្ហាប្រឈមផ្ទៃក្នុងរបស់អាស៊ានខ្លួនឯង។ របៀបវារៈទាំងអស់នេះនឹងធ្វើឱ្យកៅអីប្រធានអាស៊ានរវល់រហូត។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជោគជ័យធំនៃប្រធានអាស៊ានរបស់លោកប្រហែលនឹងត្រូវបានកំណត់ដោយបញ្ហាធំៗមួយចំនួន៖ បើមានវឌ្ឍនភាពវិជ្ជមាននៃវិបត្តិនៅភូមា ការចរចាក្រមប្រតិបត្តិ (CoC) នៅសមុទ្រចិនខាងត្បូងត្រូវបានបញ្ចប់ និងការវិវត្តជាវិជ្ជមាននៃទស្សនវិស័យអាស៊ានសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific)។ ដកស្រង់ពីរឿងក្រៅឆាក៖ កិច្ចប្រជុំអាស៊ានមានអ្វីប្លែក? ✍🏽- ពុយ គា
-
មានអ្វីនៅពីក្រោយការជាប់គាំងសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ាន?

ភូមាជាបន្លាដ៏ស្អិត និងជាចំណងដ៏ក្រាស់មួយដែលបង្ខំឱ្យកម្ពុជាត្រូវសម្រេចចិត្តដកឬស្រាយចេញ។ សេចក្ដីព្រាងនៃសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានពាក់ព័ន្ធទៅនឹងភូមាបានធ្វើឱ្យកម្ពុជាគិតច្រើន ម្ខាងជាគ្រួសារធំអាស៊ាន៩ ជាមួយសហគមន៍អន្តរជាតិ និងម្ខាងទៀតជាចំណងការទូតនិងបេសកកម្មប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ានដែលត្រូវធ្វើការមួយឆ្នាំពេញជាមួយ។ ភូមាមិនសប្បាយចិត្តសោះឡើយ នៅពេលដែលអាស៊ានគ្នាឯងព្រួតគ្នាសរសេរជាលាយលក្ខណ៍អក្សរឱ្យរបបយោធាភូមាដឹកនាំដោយលោក Ming Ang Hlaing គួរធ្វើនេះ គួរធ្វើនោះជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានរហូតដល់ស្នើឱ្យកម្ពុជាលុបចោលស្ទើរទាំងអស់។ នេះហើយជាវគ្គមួយនៃបទចម្រៀង “ចាហួយ និងសង់ខ្យា យកនាងនេះ ចោលនាងនោះ ធ្វើម៉េចទៅចឹ?”។ ទីបំផុត កម្ពុជាដើរលើផ្លូវកណ្តាលមួយដោយសម្រេចចិត្តមិនលុបឡើយ គ្រាន់តែកែសម្រួលពាក្យពេចន៍ខ្លះ។ នេះហើយជាការទូតទន់ភ្លន់ និងឈ្លាសវៃមួយរបស់កម្ពុជានៅដើមឆ្នាំ២០២២។ https://www.facebook.com/109417220955491/posts/417914410105769/?d=n ✍🏽- ពុយ គា
-
ភ្ញៀវទេសចរជនជាតិអង់គ្លេសឈ្មោះ Dennis Tonwnson ឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

ភ្ញៀវទេសចរជនជាតិអង់គ្លេសឈ្មោះ Dennis Tonwnson ឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយសង្កេតឃើញថាមន្ទីរពេទ្យនេះមានអ្នកជម្ងឺជាច្រើនត្រូវបានយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ហើយមានហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងអនាម័យស្អាត។ លោកបានផ្តិតរូបថតជាច្រើនសន្លឹកដើម្បីចែកជូនមិត្តភក្តិឱ្យស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។ ប្រភព៖ Layson Hay
-
របាយការណ៍នៅថ្ងៃទី១៩ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៦២នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៧៣៦ករណី ជាសះស្បើយ ២៩៧នាក់ និងស្លាប់ ២នាក់។ អ្នកឆ្លងសរុប ១២៦ ៤៨៩នាក់ អ្នកជាសះស្បើយ ១២០ ៤៦២នាក់ អ្នកស្លាប់ ៣ ០១៧នាក់ ចេញផ្សាយ ថ្ងៃទី២០ កុម្ភៈ ២០២២
-
កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៧៣៦នាក់ (ករណីនាំចូល ៦នាក់ និងសហគមន៍ ៧៣០នាក់), ជាសះស្បើយ ២៩៧នាក់ និង២នាក់អ្នកស្លាប់

-
សៀវភៅ “កំណប់រូបិយវត្ថុអង្គរបុរី”

សៀវភៅ “កំណប់រូបិយវត្ថុអង្គរបុរី” គឺជាការបោះពុម្ភផ្សាយដែលបង្ហាញពីរបកគំហើញ និងការបកស្រាយលើកាសមេដាយផលិតពីមាសរបស់ព្រះបាទ ព្រះស្រីឦសានវរ្ម័ន នាសម័យចេនឡា និងកាស “ព្រះអាទិត្យរះ” ផលិតពីប្រាក់ ដែលកាសទាំងឡាយនេះបានរកឃើញនៅក្នុងអំឡុងនៃការជួសជុលផ្លូវនៅ ស្រុកអង្គរបុរី អតីតរាជធានីរបស់អាណាចក្រហ្វូណន (បច្ចុប្បន្ន ខេត្តតាកែវ)។ ប្រភព៖ សារមន្ទីរព្រះស្រីឦសានវរ័្មន
-
ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់ដែលរស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ!

-
ពលរដ្ឋខ្មែរនៅអាមេរិកបាតុកម្មប្រឆាំងវត្តមានអ្នកនយោបាយអត់កំណើតនៅ Jacksonville រដ្ឋ Florida 🇺🇸

-
យុទ្ធនាការ “តោះជិះ”
