Category: One-Minute

  • សម្តេចតេជោ ហ៊ុន សែន ជំរុញការចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

    សម្តេចតេជោ ហ៊ុន សែន ជំរុញការចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

    សម្តេចថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក នារាជធានីភ្នំពេញថ្ងៃទី២២ កុម្ភៈ២០២២។ “បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។ យើងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។” សម្តេចបានរំលឹកថាទីក្រុងភ្នំពេញកាលពីទសវត្សឆ្នាំ១៩៨០ ពុំមានបញ្ហាសំរាម ឬទឹកកខ្វក់នៅឡើយ ដោយសារជីវភាពពលរដ្ឋនាពេលនោះនៅមានកម្រិត ពុំសម្បូរម្ហូបអាហារបរិភោគច្រើនបែបយ៉ាងដូចសព្វថ្ងៃ។ បច្ចុប្បន្នសំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃត្រូវបានបញ្ចេញចោលចំនួនប្រមាណ ៣ពាន់តោន ហើយបើសរុបទូទាំងប្រទេស គឺប្រមាណជាង៣លានតោន ដែលត្រូវបានដឹកជញ្ជូនចាក់តាមទីលានក្នុងមួយឆ្នាំ។ 📸 SPM, MoE

  • សូមបញ្ឈប់ការប្រើប្រាស់ឱសថទាំងនេះជាបន្ទាន់!

    សូមបញ្ឈប់ការប្រើប្រាស់ឱសថទាំងនេះជាបន្ទាន់!
  • របាយការណ៍នៅថ្ងៃទី២១ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី២១ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៥៩៨ករណី ជាសះស្បើយ ៣៥៨នាក់ និងស្លាប់ ២នាក់។ អ្នកឆ្លងសរុប ១២៧ ៥៧៥នាក់ អ្នកជាសះស្បើយ ១២១ ១២៥នាក់ អ្នកស្លាប់ ៣ ០២២នាក់ ចេញផ្សាយ ថ្ងៃទី២២ កុម្ភៈ ២០២២

  • កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៩៨នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍៥៧២នាក់), ជាសះស្បើយ៣៥៨នាក់ និងអ្នកស្លាប់២នាក់

    កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៩៨នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍៥៧២នាក់), ជាសះស្បើយ៣៥៨នាក់ និងអ្នកស្លាប់២នាក់
  • ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២២ កុម្ភៈ ២០២២

    ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២២ កុម្ភៈ ២០២២

    ប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា- ជប៉ុន។ ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ សម្តេចមិនយល់ចំពោះការលើកឡើងថា កំពង់ផែព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលដូចកំពង់ផែប្រទេសស្រីលង្ការ ខណៈកំពង់ផែព្រះសីហនុ ជួយសាងសង់ដោយជប៉ុន សម្តេចអរគុណឯកអគ្គរដ្ឋទូត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជា និងមេបញ្ជាការកងទ័ពជប៉ុន ដែលបានស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត ទសវត្សរ៍ឆ្នាំ៨០ មិនមានឈឺក្បាលរឿងសំរាមឡើយ ព្រោះប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព។ បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃប្រមាណ ៣ពាន់តោន អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ ម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៥៩៨នាក់ទៀត និងមានអ្នកស្លាប់២នាក់ សម្តេចតេជោអំពាវនាវឱ្យនាំកុមារអាយុចាប់ពី៣ ទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ កុម្ភៈ ការយកឈ្នះជំងឺកូវីដ១៩ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប សម្តេចតេជោអំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩។ ក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរថ្នាំព្យាបាលជំងឺកូវីដ១៩ ក្លែងក្លាយ សម្តេចតេជោថ្លែងថា ចេតនាចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ប្រៀបដូចយកក្បាលបោលទៅបុកជញ្ជាំង សម្តេចជឿជាក់ថាមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។ បញ្ហារបស់មីយ៉ាន់ម៉ា ត្រូវការចរចាច្រើនដងទាំងលើតុ និងក្រោមតុ៕

  • សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

    សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ
  • ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

    ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

    ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២២ កុម្ភៈ ២០២២ សូមទស្សនា៖ https://www.facebook.com/109417220955491/posts/419002629996947/?d=n

  • ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរថា ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាមៗ

    ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរថា ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាមៗ

    ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរថា ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាមៗ ប្រសិនបើពួកគេជឿជាក់ថាការឈ្លានពាននឹងកើតមាន ព្រោះថា “ការដាក់ទណ្ឌកម្មនឹងគ្មានប្រសិទ្ធភាពឡើយបន្ទាប់ពីការឈ្លានពាន”។ ជុំវិញបញ្ហាសង្រ្គាមជាមួយនឹងរុស្ស៊ី ប្រជាជនរុស្ស៊ីមិនចង់បង្កើតសង្រ្គាមឡើយ ដូច្នេះហើយប្រជាជនអ៊ុយក្រែនមិនមានភាពស្លន់ស្លោឡើយ។ Zelensky ក៏បាននិយាយថា “យើងមិនអាចរស់នៅជាមួយការរំពឹងទុកថាសង្រ្គាមនឹងចាប់ផ្តើមនៅថ្ងៃស្អែកនោះឡើយ”។ នៅពេលដែលលោកប្រធានាធិបតីត្រូវបានសួរថា ហេតុអ្វីបានជាគាត់ជ្រើសរើសមកចូលរួមក្នុងសន្និសីទ Munich នេះ ខណៈដែលការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីកំពុងកើតឡើង ប្រធានាធិបតី Zelensky បានឆ្លើយតបថា ប្រទេសរបស់គាត់ “កំពុងស្ថិតនៅក្នុងស្ថានភាពល្អហើយ” ហើយវត្តមានរបស់លោកក្នុងសន្និសីទនេះ គឺមានសារៈសំខាន់។ ប្រភព៖ C-Span

  • ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ស្នើជួបជាមួយលោក Putin ខណៈដែលភាពតានតឹងជាមួយរុស្ស៊ីកើនឡើង

    ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ស្នើជួបជាមួយលោក Putin ខណៈដែលភាពតានតឹងជាមួយរុស្ស៊ីកើនឡើង

    នៅពេលដែលការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងស្នើឱ្យមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Zelenskyy បាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនដឹងថាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីចង់បានអ្វីនោះទេ ហេតុនេះហើយទើបខ្ញុំស្នើជួប”។ Zelenskyy បាននិយាយថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយចុះហើយនិយាយ។ សូមអ្នកជ្រើសរើសវេទិកាដែលអ្នកចូលចិត្ត”។ “តើ យើង ធ្វើសង្រ្គាម និង ការទូត ក្នុង ពេល តែ មួយ ដើម្បី អ្វី ? មកទល់ល្ងាចថ្ងៃសៅរ៍ វិមានក្រឹមឡាំងមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ Zelenskyy ទេ។ Zelenskyy បាននិយាយថា “អ្វីដែលយើងយកចិត្តទុកដាក់គឺ សន្តិភាព” ប្រភព៖ npr

  • យើង នឹង ការពារដែន ដី របស់ យើង ទោះមាន ឬ គ្មាន ការ គាំទ្រ ពី ដៃគូ

    យើង នឹង ការពារដែន ដី របស់ យើង ទោះមាន ឬ គ្មាន ការ គាំទ្រ ពី ដៃគូ

    យើង នឹង ការពារដែន ដី របស់ យើង ទោះមាន ឬ គ្មាន ការ គាំទ្រ ពី ដៃគូ។ មិនថាពួកគេផ្តល់ឱ្យយើងនូវអាវុធទំនើប យើងដឹងគុណចំពោះរាល់ជំនួយ ប៉ុន្តែអ្នកគ្រប់គ្នាគួរតែយល់ថា ទាំងនេះមិនមែនជាការរួមចំណែកសប្បុរសធម៌ដែលអ៊ុយក្រែនគួរលើកមកនិយាយទេ។ ទាំងនេះក៏មិនមែនជាការលះបង់ដែលអ៊ុយក្រែនគួរឱនលំទោនដែរ។ អំណោយជាសព្វាវុធវាគ្រាន់តែជាការរួមចំណែករបស់អ្នកសំរាប់សន្តិសុខនៅអឺរ៉ុប និងពិភពលោកប៉ុណ្ណោះ ដោយយក អ៊ុយក្រែន ធ្វើជា ខែល ដ៏ គួរ ឱ្យទុក ចិត្ត ជាង ប្រាំបី ឆ្នាំមកនេះ។ ដកស្រង់ពីសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែននៅឯសន្និសីទសន្តិសុខទីក្រុង Munich លើកទី៥៨ អានសន្ទរកថាទាំងស្រុង