-
របាយការណ៍នៅថ្ងៃទី១៨ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៥៥២ករណី ជាសះស្បើយ ២៨៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៥ ៧៥៣នាក់ អ្នកជាសះស្បើយ ១២០ ១៦៥នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៩ កុម្ភៈ ២០២២
-
កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៥៥២នាក់ (ករណីនាំចូល ១៣នាក់ និងសហគមន៍ ៥៣៩នាក់), ជាសះស្បើយ ២៨៥នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

-
១៨ កុម្ភៈ ២០២១

១. ចាប់តាំងពីកម្ពុជាបើកប្រទេសឡើងវិញអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកទល់ចុងខែមករាឆ្នាំ២០២២ កំណើនជើងហោះហើរបានមានប្រមាណ ៣២០ជើង កើន២០% – ភ្នំពេញបុស្តិ៍ ២. រដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅថ្ងៃទី២១ កុម្ភៈ ខាងមុខនេះ – រស្មីកម្ពុជា ៣. ការពឹងផ្អែកតែលើការនាំចេញវិស័យកាត់ដេរនឹងមិនអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹងយូអង្វែងឡើយ ខណៈវិស័យកសិកម្មក៏នៅទន់ខ្សោយ – RFI ៤. ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដើម្បីដោះស្រាយវិបត្តិនៅភាគខាងកើតអ៊ុយក្រែន – CGTN ៥. ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុងប៉េត្រូប៉ូលីស (Petropolis) របស់ប្រេស៊ីលបានកើនដល់ ១១៧នាក់ – Reuters
-
រកឃើញក្រុមបាតករអតីតបុគ្គលិក Naga ចំនួន ១៩នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩

-
សាឡាងកោះពេជ្រ-កោះនរា នឹងដឹកអ្នកដំណើរឆ្លងកាត់ទន្លេបាសាក់ដោយដំណើរការចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១៩យប់ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២១ កុម្ភៈ ២០២២តទៅ

-
សម្ភារៈមួយចំនួនដែលត្រូវបានកែច្នៃឡើងវិញ រួមមាន

១. សំបកកង់ចាស់ៗ ត្រូវបានបម្លែងទៅជាថាមពលអគ្គីសនី នៅរោងចក្រថាមពល ភាគខាងកើតប្រទេសតួកគី។ វិធីនេះមិនត្រឹមតែជួយផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង ៣ម៉ឺនខ្នងនោះទេ វាបានជួយកាត់បន្ថយកាកសំណល់សំបកកង់ចាស់ៗរាប់ពាន់លានទៀតផង។ ចិន កាណាដា និងអាមេរិក បានធ្វើការកែច្នៃសំបកកង់ចាស់ៗនេះ។ ២. សំណល់អេឡិកត្រូនិកចំនួន ១៧%ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយបំណែកនីមួយៗក្នុងសំណល់ទាំងនោះត្រូវបានកែច្នៃឡើងវិញផ្សេងៗគ្នា។ ក្រុមហ៊ុន Sims Lifecycle Services ក្នុងរដ្ឋ Tennessee បានកែច្នៃគ្រឿងអេឡិចត្រូនិចចាស់ៗរហូតដល់ជាង ២ពាន់តោនជារៀងរាល់ខែ។ ៣. សាប៊ូ និងសម្ភារៈអនាម័យដែលនៅសេសសល់ពីការប្រើប្រាស់ប្រចាំថ្ងៃក្នុងសណ្ឋាគារ ត្រូវបានកែច្នៃឡើងវិញ ដោយសហគ្រាស Clean the World។ សាប៊ូទាំងនោះត្រូវបានរំលាយ កិន និងតម្រៀបជាដុំសាប៊ូថ្មី រួចបរិច្ចាគទៅប្រជាជនដែលត្រូវការក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ ២០០៩មក សហគ្រាសនេះបានបរិច្ចាគសាប៊ូជាង ៥០លានដុំ។ 🎥 Tech Insider
-
គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន

កាលពីព្រេងនាយ មានស្ត្រីពីរនាក់ឈ្លោះដណ្តើមកូនគ្នា។ ស្ត្រីទាំងពីរសុទ្ធតែអះអាងថាក្មេងនោះជាកូនរបស់ខ្លួន។ ឈ្លោះគ្នាមិនដាច់ស្រេចក៏ប្តឹងទៅតុលាការ។ ទទួលពាក្យបណ្តឹងហើយ ចៅក្រមសម្រេចថាត្រូវកាត់ក្មេងនោះជាពីរកំណាត់ឱ្យស្ត្រីទាំងពីរម្នាក់មួយកំណាត់ ហើយសួរស្ត្រីទាំងពីរថាព្រមទេ? ស្ត្រីម្នាក់បានឆ្លើយថាព្រម រីឯស្ត្រីម្នាក់ទៀតសុខចិត្តចុះចាញ់ដោយព្រមប្រគល់ក្មេងនោះឱ្យទៅស្ត្រីដែលចង់កាត់កូនចែកគ្នានោះ។ ទីបញ្ចប់ ចៅក្រមក៏សម្រេចសេចក្តីដោយប្រគល់កូនឱ្យទៅស្ត្រីដែលសុខចិត្តចុះចាញ់នោះ ដោយនិយាយថា “អ្នកគឺជាម្តាយក្មេងពិតប្រាកដ រីឯស្ត្រីដែលយល់ព្រមឱ្យកាត់កូនចែកគ្នានោះជាម្តាយក្លែងក្លាយ។” គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន មានតែម្ចាស់ទ្រព្យពិតប្រាកដទេ ដែលស្តាយស្រណោះកេរមរតកដូនតារបស់ខ្លួន។ គ្មានជនបរទេសណាគេមានចិត្តទៅស្រឡាញ់ ឬថែរក្សាកេរដំណែលដូនតាយើងនោះទេ។ បើយើងជាម្ចាស់កេរមិនចេះខ្វល់ គេមានតែចង់បំផ្លាញ។ ✍🏽-គិន ភា📷-អង្គរ ១៩៣២ (via 963 classic)
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារអាយុចាប់ពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

-
ក្នុងនាមជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិដែលមានការទទួលខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

-
របាយការណ៍នៅថ្ងៃទី១៧ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ១៩នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ ៤១៤ករណី ជាសះស្បើយ ២៤៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៥ ២០១នាក់ អ្នកជាសះស្បើយ ១១៩ ៨៨០នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៨ កុម្ភៈ ២០២២