-
នៅព្រឹកថ្ងៃទី១៧ កុម្ភៈ ២០២២ កម្ពូជាដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

-
នៅល្ងាចថ្ងៃទី១៦ កុម្ភៈ កម្ពុជារៀបចំអាហារពេលល្ងាចស្វាគមន៍ជូនដល់រដ្ឋមន្ត្រីការបរទេសអាស៊ាន និង អគ្គលេខាធិការអាស៊ាន មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរាជធានីភ្នំពេញ

-
ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! […]
![ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! […]](https://s3.ams.com.kh/central/media/2022/02/photo_2022-02-17_12-24-13.jpg)
“ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! […] ដើម្បីការពារតម្លៃបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់វិធានការតឹងរ៉ឹងនានា ទោះជាត្រូវតបស្នងជាមួយនឹងតម្លៃណាមួយក៏ដោយ រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការបង្ការ និងទប់ស្កាត់ ដើម្បីបញ្ចៀសឱ្យបាននូវបណ្តាសកម្មភាពខុសច្បាប់ទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃរមណីយដ្ឋានអង្គរ ហើយដែលបណ្តាលឱ្យអង្គរប្រឈមនឹងការបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក។” ១៧ កុម្ភៈ ២០២២
-
កម្ពុជារកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៤៤នាក់ (ករណីនាំចូល១៤នាក់ និងសហគមន៍៤៣០នាក់), ជាសះស្បើយ២៨០នាក់ និងគ្មានអ្នកស្លាប់

-
របាយការណ៍នៅថ្ងៃទី១៦ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ៤៤៤ករណី ជាសះស្បើយ ២៨០នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៤ ៧៨៧នាក់ អ្នកជាសះស្បើយ ១១៩ ៦៣៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៧ កុម្ភៈ ២០២២
-
“ពាក្យថាស្រលាញ់ជាតិ…”

-
កន្លែងជម្រកសត្វស្លាបនៅកម្ពុជាមាន

១. ទួលពាន់តាឡី ស្រុកបាភ្នំ ខេត្តព្រៃវែង ២. បឹងព្រែកល្ពៅ ស្រុកកោះអណ្ដែត ខេត្តតាកែវ ៣. អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ៤. ព្រែកទាល់ ស្រុកពួក ខេត្តសៀមរាប ៥. តំបន់រហាលកេះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៦. អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៧. កោះសាមសិប ស្រុកសំបូរ ខេត្តក្រចេះ ៨. បឹងពារាំង ក្រុុងសៀមរាបខេត្តសៀមរាប តើមានកន្លែងណាទៀតទេ? 📷 Piak Lim
-
ហ៊ុន ម៉ានី៖ “ការគិតគូររបស់រាជរដ្ឋាភិបាលមានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេចបាន ជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ”

-
នៅថ្ងៃទី១៦ កុម្ភៈ ២០២២ មេទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអង្គភាពឆត្រយោង និងសាលាទ័ពជំនាញរបស់កងស្វ័យការពារជប៉ុន

-
ស្ពានប្រវត្តិសាស្រ្តព្រែកឆ្លូងដែលសម្ពោធម្សិលមិញ ១៧ កុម្ភៈ
