-
កម្ពុជាបិទខ្ទប់ឈ្មោះដែន (DomainName) សរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន

-
គ្រឹះស្ថានអង្គរដាក់លក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស

-
ផ្សោតមួយក្បាលគត់នៅអន្លង់ឈើទាលខេត្តស្ទឹងត្រែងបានប្រទះឃើញស្លាប់នៅថ្ងៃទី១៥ កុម្ភៈ ២០២២។ វាបានធ្លាក់ទម្ងន់ពី២០០គីឡូ មកត្រឹម១០០គីឡូ បន្ទាប់ពីមានរបួសដោយសារជាប់មងនៅផ្នែកកន្ទុយក្នុងអំឡុងខែមករា

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ថ្ងៃទី១៦ កុម្ភៈ ២០២២

ជប៉ុនបានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ ក្រុមប្រឆាំងតែងហៅសម្តេចមេដឹកនាំពូកែដើរសុំ តែការសុំនោះគឺដើម្បីសង់ផ្លូវ ស្ពាន ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ មិនមែនសុំយកមកបង្ហើយផ្ទះបាយរបស់សម្តេចទេ ផ្លូវជាតិលេខ៧៣ ពីត្បូងឃ្មុំ កាត់ឆ្លូង មកទីរួមខេត្តក្រចេះ គឺជាការជំរុញរបស់លោក គាត ឈុន អភិបាលខេត្តក្រចេះ លោក វ៉ា ថន គឺជាក្មួយប្រសាររបស់សម្តេច។ តែងតាំងហើយ ទើបដឹងថាជាក្មួយប្រសារ ការជ្រើសរើសមន្ត្រីមូលដ្ឋានជាការជ្រើសរើសរបស់ក្រសួងមហាផ្ទៃ តែក៏ត្រូវឆ្លងកាត់នាយករដ្ឋមន្ត្រីដែរ សម្តេចតេជោអរគុណជប៉ុនដែលបានបញ្ជូនយន្តហោះពិសេសមកទទួលលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅបំពេញទស្សនកិច្ច ព្រឹកថ្ងៃទី១៦ កុម្ភៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០ ២០១៦ និង២០១៨។ សម្តេចតេជោអរគុណជប៉ុន ដែលបានគាំទ្រដំណើរសម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោថាគ្មានភាពចាំបាច់អីយកលុយទៅទិញពានរង្វាន់សន្តិភាពស៊ុនហាក់នោះឡើយ។ គណៈកម្មការផ្តល់ពានរង្វាន់ ក៏គ្មាននរណាអាចទិញបាននោះឡើយ សម្តេចតេជោប្រតិកម្មជាមួយអ្នកឡើងថា ដំណើរដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា ជាការទូតប្រថុយប្រថាន។ សម្តេចសួរថា តើមាននរណាស្លាប់ដោយសារដំណើរទស្សនកិច្ចរបស់សម្តេចហើយឬនៅ?…
-
សូមអនុមោទនាបុណ្យមាឃបូជា 🙏🙏🙏

បុណ្យមាឃបូជា គឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥យ៉ាង៖ ១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត
-
របាយការណ៍នៅថ្ងៃទី១៥ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ១៧នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។ ៤. កូវីដ ២០៤ករណី ជាសះស្បើយ ១៥៧នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៤ ៣៤៣នាក់ អ្នកជាសះស្បើយ ១១៩ ៣៥៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៦ កុម្ភៈ ២០២២
-
កម្ពុជារកឃើញកូវីដ១៩ប្រភេទអូមីក្រុង ២០៤ករណី (នាំចូល៩នាក់ និងសហគមន៍១៩៥នាក់), ជាសះស្បើយ១៥៧នាក់ និងគ្មានអ្នកស្លាប់

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន រួមជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន រួមជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។ ១៦ កុម្ភៈ ២០២២ សូមទស្សនា៖ https://www.facebook.com/109417220955491/posts/415325937031283/?d=n
-
រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំបុក ខេត្តក្រចេះ

-
វត្តសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ
