-
ស្ថានភាពធាតុអាកាស ១៦-២២ កុម្ភៈ ២០២២

-
១៥ កុម្ភៈ ២០២១

១. ADB អនុម័តប្រាក់កម្ចីចំនួន៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងកូវីដ១៩ – FN ២. កម្ពុជាកំពុង សិក្សា ពី គម្រោង សាងសង់ ប្រព័ន្ធ ខ្សែកាប្លិ៍អុបទិក ក្រោម បាត សមុទ្រហុងកុង-ព្រះសីហនុ ជាង ៣០០ គីឡូម៉ែត្រ ដើម្បីពង្រឹងវិស័យ ទូរគមនាគមន៍ កម្ពុជា និង ប្រព័ន្ធ អុីនធឺណិត – ភ្នំពេញបុស្តិ៍ ៣. ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា មានតម្លៃជាង ១១ពាន់លានដុល្លារ កើន ១៥% – ខ្មែរថាមស៍ ៤. អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង់គ្លេស៖ អ៊ុយក្រែនអាចនឹងទម្លាក់ការស្នើចូលជាសមាជិកអង្គការណាតូរបស់ខ្លួន ដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី – TASS ៥. មេដឹកនាំហុងកុងបដិសេធការបិទខ្ទប់ទីក្រុងទាំងមូល បើទោះបីជាករណីឆ្លងកូវីដ១៩កើនឡើងយ៉ាងគំហុក – Al Jazeera
-
មេទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ភាគីជប៉ុនប្តេជ្ញាបន្តជួយកងទ័ពកម្ពុជាហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត គ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា។ ជប៉ុនអរគុណកម្ពុជាក្នុងនាមជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។ ១៥ កុម្ភៈ ២០២២
-
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសថាអាមេរិកនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុង Kyiv រដ្ឋធានីនៃប្រទេសអ៊ុយក្រែន

កាលពីថ្ងៃទី១៤ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសថាអាមេរិកនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុង Kyiv រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ហើយបុគ្គលិកទូតដែលនៅសេសសល់នឹងត្រូវ “ផ្លាស់ទីជាបណ្ដោះអាសន្ន” ទៅកាន់ទីក្រុង Lviv នៅភាគខាងលិចនៃអ៊ុយក្រែន ដោយសារតែ “ការកើនឡើងជាលំដាប់នៃការប្រមូលផ្ដុំទាហានរុស្ស៊ី”នៅជិតព្រំដែនអ៊ុយក្រែន។ លោក Blinken បាននិយាយថា៖ “ខ្ញុំបានបញ្ជាឱ្យចាត់វិធានការទាំងនេះ ដើម្បីសុវត្ថិភាពរបស់បុគ្គលិកយើង និងអំពាវនាវយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញពីប្រទេសជាបន្ទាន់”។ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាមេរិកបានដកមន្ត្រីរបស់ខ្លួនស្ទើរតែទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ហើយប្រកាសបិទសេវាកុងស៊ុលត្រឹមថ្ងៃទី១៣ កុម្ភៈ ខណៈដែលអាមេរិកអះអាងថា ការវាយប្រហារដោយរុស្សីអាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។ ប្រភព៖ CNN
-
ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ

ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិរួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៉ិនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៉ិនធឺណិត ជាដើម។
-
ឧបករណ៍បញ្ចេញបញ្ចូលទឹកស្រែពីបុរាណ

-
“និរន្តរភាពនៃការអភិរក្សធនធានធម្មជាតិមិនស្ថិតនៅលើការចាប់ចងនោះទេ”

-
នាថ្ងៃទី១៦ កុម្ភៈ ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួន០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣ ក្នុងភូមិសាស្ត្រខេត្តក្រចេះ

-
ទីតាំងថ្មី ចរិតចាស់ 🙄

-
អំឡុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ កុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa
