Category: One-Minute

  • ភ្នំពេញដើមសតវត្សរ៍ទី២០ មើលស្គាល់កន្លែងណាខ្លះ?

    ភ្នំពេញដើមសតវត្សរ៍ទី២០ មើលស្គាល់កន្លែងណាខ្លះ?
  • ស្ដេចគ្រឿងញៀននៅអាស៊ី Tse Chi Lop ឈ្មោះហៅក្រៅ បងធំទី៣

    ស្ដេចគ្រឿងញៀននៅអាស៊ី Tse Chi Lop ឈ្មោះហៅក្រៅ បងធំទី៣

    Tse វ័យ ៥៦ឆ្នាំ សញ្ជាតិកាណាដា ដើមកំណើតចិន ត្រូវបានឃាត់ខ្លួននៅព្រលានយន្ដហោះ អាំស្ទែដាំ ប្រទេសហូឡង់ កាលពីថ្ងៃទី២២ មករា ២០២១។ ប៉ូលីសអូស្ដ្រាលីកំពុងដំណើរការបត្យាប័នដើម្បីយក Tse Chi Lop ទៅកាត់ទោសនៅប្រទេសអូស្ដ្រាលី។ Tse ដឹកនាំក្រុម Sam Gor Syndicate ដែលជួញដូរគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្រ្ដអាស៊ី និងមានបណ្ដាញពាសពេញពិភពលោក ដូចជា កម្ពុជា ថៃ ឡាវ វៀតណាម ភូមា កូរ៉េខាងត្បូង ចិន អង់គ្លេស នូវែលហ្សេឡង់ កាណាដា និងអាមេរិក។ Sam Gor Syndicate គ្រប់គ្រងគ្រឿងញៀនតម្លៃប្រមាណ ៧០ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាស៊ី ហើយនាំចូលគ្រឿងញៀនខុសច្បាប់ ៧០ភាគរយទៅអូស្ត្រាលី។ Tse រកប្រាក់ចំណូលបានប្រហែល ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នៅអាស៊ី គាត់ល្បីដូច El Chapo របស់ម៉ិកស៊ិក និង Pablo Emilio Escobar របស់កូឡុំប៊ីដែរ។…

  • របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២៤ មករា ២០២១

    របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២៤ មករា ២០២១

    ១. គ្រោះថ្នាក់ចរាចរណ៍៖ សរុប ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ សរុប ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន៖ បង្ក្រាប ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។

  • ផ្កាកំប្លោក ត្រកៀត និងច្រាច់គឺខុសគ្នា

    ផ្កាកំប្លោក ត្រកៀត និងច្រាច់គឺខុសគ្នា

    កំណាព្យទុំទាវរបស់ព្រះបទុមត្ថេរសោមមួយឃ្លាសរសេរថា៖ “ព្រលិតដុះជិតដើមត្រកៀត ត្រកួនដុះបៀតដូចរៀមបង ត្រកៀតដុះបៀតដូចនួនល្អង ត្រកួនដូចបងត្រកងបី។” ផ្កាកំប្លោក ត្រកៀត និងច្រាច់គឺខុសគ្នា។ ផ្កាកំប្លោកធ្វើអន្លក់ទឹកគ្រឿង ត្រកៀតធ្វើល្បោយនំបញ្ចុកជំនួសព្រលិត រីឯច្រាច់ស្លម្ជូរត្រីអញ្ជាត់លាយខ្យង និងកំពិស។ ប្រភព៖ Phal Tivoine

  • សម្រស់ថ្មីនៃស្រុកសំឡូត ខេត្តបាត់ដំបង

    សម្រស់ថ្មីនៃស្រុកសំឡូត ខេត្តបាត់ដំបង

    ពីមុនជាសមរភូមិក្តៅគគុក និងចំការមីនដែលគ្រប់គ្នាខ្លាចរអារ។ សព្វថ្ងៃបានប្រែក្លាយជាដីដ៏មានសក្តានុពលសំរាប់ចំការដំណាំសំបូរបែប។ នៅទីនោះមានអ្វីឆ្ងាញ់? មានធុរ៉េន មៀន តាង៉ែន ស្វាយ ប័រ និងដំណាំចំរុះដូចជា ពោត ម្រេច និងដំឡូង។ សព្វថ្ងៃមិនត្រឹមតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលផ្លាស់ប្តូរជាវិជ្ជមានជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានទេ ថែមទាំងជាតំបន់កសិទេសចរណ៍ដ៏ទាក់ទាញ ស្វាគមន៍ភ្ញៀវពីគ្រប់ទិសទី។

  • COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

    COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៤នាក់ (ពលករមកពីប្រទេសថៃ)

    គិតត្រឹមព្រឹកថ្ងៃទី ២៥ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៥៨នាក់ ចំនួនពលករមកពីប្រទេសថៃសរុប៖ ៨២នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤០៩នាក់

  • ព័ត៌មានសំខាន់ៗថ្ងៃ ២៤ មករា ២០២១

    ព័ត៌មានសំខាន់ៗថ្ងៃ ២៤ មករា ២០២១

    ១. ក្រសួងកសិកម្ម៖ ជនដែលបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា នឹងត្រូវជាប់ពន្ធនាគារ ៣ឆ្នាំទៅ១០ឆ្នាំ – ថ្មីៗ ២. កូវីដ១៩៖ ការកក់ក្រុមលោតម៉ុងសាយបានធ្លាក់ចុះ ខណៈបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់ – RFI ៣. Chip Mong Ecocycle ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមស្បែកជើងកម្ពុជា – FN ៤. តម្លៃត្រីគ្រប់ប្រភេទកើនឡើង ខណៈក្រសួងកសិកម្មផ្អាកនាំចូលត្រីមួយចំនួនពីក្រៅប្រទេស – កោះសន្តិភាព ៥. កម្ពុជាថ្កោលទោសចំពោះជនទាំងឡាយណា ដែលបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ – RFI ៦. ចិនចល័តយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងជាច្រើនគ្រឿងខុសធម្មតា ឲ្យក្រឡឹងដែនអាកាសតៃវ៉ាន់ – FN ៧. ចិន បានជួយសង្គ្រោះកម្មករជីករ៉ែមាសចំនួន ១១នាក់ ដែលបានជាប់នៅក្នុងដីរយៈពេល ១៤ថ្ងៃ – ថ្មីៗ

  • អបអរសាទរខួប ២២ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

    អបអរសាទរខួប ២២ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

    ២៤ មករា ១៩៩៩ – ២៤ មករា ២០២១ 📷 Hun Manet

  • សូមស្ងើចសរសើរនូវនិម្មាបនកម្មខេត្តបាត់ដំបង

    សូមស្ងើចសរសើរនូវនិម្មាបនកម្មខេត្តបាត់ដំបង
  • ១០ថ្ងៃទៀតត្រូវចូលរោងការ ស្រាប់តែត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ 😢

    ១០ថ្ងៃទៀតត្រូវចូលរោងការ ស្រាប់តែត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ 😢

    កាលពីវេលាម៉ោង ២០៖០០ នាទីយប់ ថ្ងៃទី២៣ មករា ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បុរសម្នាក់បើកបររថយន្តបង្កគ្រោះថ្នាក់មិនចុះដោះស្រាយ បែរជាបន្តបេីករត់ទៅបុករះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតនៅមុខបុរី ប៉េង ហួត តាមបណ្ដោយផ្លូវ២១៧ បណ្ដាលឱ្យនារីម្នាក់ស្លាប់ភ្លាមៗ និងប្រុសស្រី ៣នាក់ទៀតរបួសស្រាល។ ជនរងគ្រោះដែលបាត់បង់ជីវិតកំពុងធ្វើដំណើរទៅជួបគូដណ្ដឹងដេីម្បីទៅយកធៀបហៅភ្ញៀវ។