-
រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ និងប្រតិភូបានចុះពិនិត្យពីស្ថានភាពដំរីខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក

ខាវ៉ាន់ ទទួលបានជម្រកថ្មីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃខេត្តឧត្តរមានជ័យ។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ ចាប់តាំងពីការមកដល់របស់ដំរីខាវ៉ាន់ កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២០។ ជាង១ឆ្នាំក្រោយពីបានមកនៅជម្រកថ្មី ខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរ។ ១៣ កុម្ភៈ ២០២២ 📷 MoE
-
ប្រជាជនរាប់ពាន់នាក់បានដង្ហែរក្បួនឆ្លងកាត់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ជាមួយផ្ទាំងបដា និងពាក្យស្លោកថា “ប្រជាជនអ៊ុយក្រែននឹងតស៊ូ តតាំង”

ប្រជាជនរាប់ពាន់នាក់បានដង្ហែរក្បួនឆ្លងកាត់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ជាមួយផ្ទាំងបដា និងពាក្យស្លោកថា “ប្រជាជនអ៊ុយក្រែននឹងតស៊ូ តតាំង”។ រដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនរួបរួមគ្នា និងរក្សាសណ្ដាប់ធ្នាប់ ដោយជៀសវាងការធ្វើសកម្មភាពណាដែលបំផ្លាញដល់ស្ថិរភាព សន្ដិភាព និងបង្កឱ្យមានភាពចលាចល។ ភាពតានតឹងនៅតែកើនឡើងជាលំដាប់ ទោះបីជាមានជំនួបតាមទូរសព្ទរវាងប្រធានាធិបតីអាមេរិក និងបារាំងជាមួយប្រធានាធិបតីរុស្ស៊ីហើយក៏ដោយ ខណៈប្រទេសមហាអំណាចកាន់តែច្រើន ចាប់ផ្ដើមជម្លៀសបុគ្គលិកការទូត និងគ្រួសារចេញពីអ៊ុយក្រែន ក៏ដូចជាអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែន។ ប្រភព៖ Reuters
-
រដ្ឋបាលរាជធានីភ្នំពេញ ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ២០២២

-
ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរយៈពេលជិត ៣ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស

“យើងជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាច។ ការរៀនសូត្រពីបទពិសោធន៍កន្លងមកគឺថា យើងត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និងស្វែងរកសន្តិភាពជូនប្រជាជនយើង។ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើប្រទេសជាតិ ជាកត្តាកំណត់ និងចាំបាច់។ គ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងនោះទេ”។ សម្តេចតេជោថ្លែងនៅមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ដែលប្រារព្ធនៅសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថ្ងៃទី១៣ កុម្ភៈ ២០២២
-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ រួមនឹងសហប្រធាន២រូបទៀត គឺ លោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និងលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញចុះហត្ថលេខាលើគំនិតផ្តួចផ្តើម “រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ” ក្នុងពិធីបិទកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ សេអ៊ូល ១៣ កុម្ភៈ ២០២២
-
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

-
សូមបងប្អូនមេត្តាអនុវត្តជាចាំបាច់នូវ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជម្រុញ

-
របាយការណ៍នៅថ្ងៃទី១២ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ៣៣នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៤០១ករណី ជាសះស្បើយ ១៤៤នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២៣ ៤៤៣នាក់ អ្នកជាសះស្បើយ ១១៨ ៨០៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៣ កុម្ភៈ ២០២២
-
កម្ពុជារកឃើញអ្នកឆ្លងកូវីដប្រភេទអូមីក្រុង ៤០១នាក់ទៀត (ករណីនាំចូល ៤នាក់ និងសហគមន៍៣៩៧នាក់) ជាសះស្បើយ ១៤៤នាក់ គ្មានករណីស្លាប់ថ្មី!
