-
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២២ នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅថ្ងៃទី១២ កុម្ភៈ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២២ នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
-
ពាក្យ “អរគុណសន្តិភាព”

ពាក្យ “អរគុណសន្តិភាព”គឺមានតម្លៃមហាសាល ដែលអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ហើយជាការផ្តល់តម្លៃនៃសេចក្តីសុខ និងសុវត្ថិភាព។ បើគ្មានសន្តិភាព ប្រទេសមានសង្គ្រាម សូម្បីរក្សាជីវិតក៏មិនបានផង រហូតដល់មានពាក្យខ្មែរថា “ស្លាប់គ្មានដីកប់” ឬ “ស្លាប់ចោលឆ្អឹងនៅបរទេស”។ សន្តិភាពផ្តល់ផលមិនត្រឹមតែសម្រាប់មនុស្សរស់ តែមនុស្សស្លាប់ក៏អាចទទួលផលបាន ដោយមានទីតាំងសមរម្យក្នុងការបញ្ចុះ ឬតម្កល់សព និងផ្តល់សម្រាប់កូនចៅជំនាន់ក្រោយគោរពជាសក្ការៈ និងធ្វើបុណ្យតាមប្រពៃណី។ ចូរកុំស្អប់ “សន្តិភាព” ព្រោះសន្តិភាពមិនបម្រើតែសមាជិក ឬគណបក្សនយោបាយណានោះទេ ។ សន្តិភាពគឺសម្រាប់ទាំងអស់គ្នាស្ថិតក្រោមព្រំដែននៃច្បាប់ជាធរមាន។ ✍🏽 VSK
-
ក្រៅពីជាទីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិ ភ្នំគូលែនផ្តល់នូវប្រភពទឹកស្អាតដ៏សំខាន់សំរាប់ការរស់នៅរបស់សហគមន៍ក្នុងតំបន់

-
របាយការណ៍នៅថ្ងៃទី១០ កុម្ភៈ

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ”

-
“តម្លៃស្ត្រីអាស្រ័យចរិយា វប្បធម៌អស្ចារ្យអាស្រ័យអ្នកថែមានចំណេះជំនាញពិត”

វីដេអូដែលបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមកំពុងល្បី និងមានការរិះគន់នាពេលថ្មីៗនេះឃើញថា អ្នកសម្តែងខាងស្រីបានលើកជើងឡើងអង្គុយនៅពីលើអ្នកកំដរកូនកំលោះដែលសុទ្ធតែមានវ័យនៅក្មេងខ្ចីហើយបាននិយាយបង្ខំឱ្យក្មេងៗទាំងនោះយកដៃស្ទាបច្របាច់ជើងរបស់ខ្លួន ព្រមជាមួយនឹងកាយវិការមិនសមរម្យមួយចំនួនទៀត ដែលធ្វើឱ្យក្មេងៗកំដរទាំងនោះហាក់មានអារម្មណ៍អៀនៗ និងភ័យខ្លះផងដែរ។ ឯអ្នកកាត់សក់ប្រុសវិញថែមទាំងបានជំរុញឱ្យអ្នកកំដរកូនកំលោះទាំងនោះធ្វើទៅតាមអ្វីដែលនារីសម្តែងនោះចង់បានទៅវិញ ជាមួយនឹងសម្លេងសើចក្អាកក្អាយយ៉ាងកងរំពងពីភ្ញៀវ និងទស្សនិកជនដែលកំពុងតែទស្សនាការសម្តែងនោះ។
-
មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្រោយការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខនូវែលហ៊្សេឡង់ និងក្រុមបាតុករ ក្នុងការបង្ក្រាបបាតុកម្មប្រឆាំងវិធានការរឹតត្បឹតជំងឺកូវីដ១៩

-
“ជាប្រជាជនខ្មែរ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីលើកតម្កើងឧត្តមប្រយោជន៍ជាតិ”

“ប្អូនៗត្រូវជឿជាក់លេីខ្លួនឯង មានភាពចាស់ទុំ ចេះថែទាំសុខភាពខ្លួន មេីលថែទាំគ្នាទៅវិញទៅមក បង្កេីនសេដ្ឋកិច្ចគ្រួសារ និងរៀនសូត្រអំពីគោលនយោបាយសាធារណៈ ដែលអាចឈានទៅដោះស្រាយបញ្ហាសង្គមជាតិកម្ពុជា” ទាំងនេះជាអនុសាសន៍របស់រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ជូននិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលីចំនួន ១៥នាក់ កាលពីថ្ងៃទី១០ កុម្ភៈ ២០២២។ ប្រភព៖ MoE
-
សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន ១៦ម៉ឺនដុល្លារ រៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ

-
នៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា

នៅចំពោះមុខមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធប្រមាណ ១៥៧ប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា “យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។” បើតាមសម្តេច សង្គ្រាមនៅកម្ពុជាមិនអាចបញ្ចប់បានឡើយ បើទោះបីមានកិច្ចអន្តរាគមន៍របស់អន្តរជាតិ ជាពិសេសកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិដែលបានចាយលុយរហូតដល់ទៅជាង ២ពាន់លានដុល្លារ។ “ភ្លើងសង្គ្រាមកម្ពុជាបានបិទបញ្ចប់ក្រោមកិច្ចចរចាក្រោមដំណោះស្រាយរវាងខ្មែរ និងខ្មែរ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ សន្តិភាពពេញលេញ ដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ គឺជាសន្តិភាព និងជាការឯកភាពជាតិកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយនេះ”។