-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូលដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ពីថ្ងៃទី១០-១៣ កុម្ភៈ ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។ សម្ដេចតេជោនឹងជួបជាមួយលោកប្រធានាធិបតីកូរ៉េ Moon Jae-in ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចតេជោក៏នឹងជួបជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀត។
-
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យរៀបចំកៅអីអង្គុយមិនឱ្យលើសពី ៧នាក់ក្នុងមួយតុនៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាពិធីមង្គលការ បុណ្យទាន និងទីតាំងកម្សាន្តផ្សេងៗ

-
សូមគាំទ្រចំណាត់ការនេះ និងសូមបន្តធ្វើអោយដូចភ្លៀងរលឹម!

-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

-
របាយការណ៍នៅថ្ងៃទី៩ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ២៦២ករណី ជាសះស្បើយ ៧៦នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២២ ៤៦៨នាក់ អ្នកជាសះស្បើយ ១១៨ ៤២០នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១០ កុម្ភៈ ២០២២
-
៩ កុម្ភៈ ២០២១

១. កម្ពុជាមានសុទិដ្ឋិនិយម អាចលក់ឥណទានកាបូនបន្ថែមក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ដោយបច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា – AMS Economy ២. ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០% – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ រោងចក្រ ថ្មី បើក ដំណើរការ នៅ កម្ពុជាមាន ចំនួន សរុប ១៦៣ ខណៈ រោងចក្រ ដែល បញ្ឈប់ សកម្មភាព មាន ចំនួន ១៤៨ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួនឱ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព – Irrawaddy ៥. នាវាចម្បាំងរុស្ស៊ី ៦គ្រឿង ចល័តពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ខណៈស្ថានការណ៍ក្នុងតំបន់កំពុងតានតឹង – Reuters
-
រដ្ឋមន្ត្រីថៃចំនួន ៧រូបដែលមកពីគណបក្សភូមិចៃថៃ ដែលធំជាងគេលំដាប់ទី២ នៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចចំនួន ១៨ របស់ថៃ បានធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

រដ្ឋមន្ត្រីថៃចំនួន ៧រូបដែលមកពីគណបក្សភូមិចៃថៃ ដែលធំជាងគេលំដាប់ទី២ នៅក្នុងសម្ព័ន្ធគណបក្សកាន់អំណាចចំនួន ១៨ របស់ថៃ បានធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha កាលពីថ្ងៃទី៨ កុម្ភៈ កន្លងទៅ។ ការធ្វើពហិការនេះជាការជំទាស់នឹងផែនការរបស់រដ្ឋាភិបាលក្នុងការបន្តកុងត្រា ៣០ឆ្នាំទៀតឱ្យក្រុមហ៊ុនសេវារថភ្លើង BTS Group ក្នុងការប្រតិបត្តិការរថភ្លើងអាកាសក្នុងរាជធានីបាងកក ដោយសម្អាងថា ក្រុមហ៊ុន BTS នឹងដំឡើងតម្លៃសំបុត្រ។ ផ្ទុយទៅវិញ ការបន្តកុងត្រានេះទទួលបានការគាំទ្រពីសំណាក់គណបក្សប្រាឡាងប្រាឆារ៉ាត់ ដែលជាគណបក្សរបស់លោក Prayut។ បច្ចុប្បន្ន រដ្ឋាភិបាលថៃបានបញ្ជូនសំណើបន្តកុងត្រានេះទៅកាន់ក្រសួងមហាផ្ទៃវិញ និងបង្គាប់ឱ្យពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ ដែលជំទាស់លើបញ្ហានេះ។ ប្រភព៖ CNA
-
ដោយមានសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស

ដោយមានសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnson បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស រួមទាំងតែងតាំងមន្ត្រីវិន័យគណបក្សថ្មី ដើម្បីទប់ទល់នឹងការបះបោរផ្ទៃក្នុង ជុំវិញរឿងអាស្រូវការធ្វើពិធីជប់លៀងក្នុងកំឡុងពេលបិទខ្ទប់ប្រទេស។ បើទោះបីជាលោក Johnson បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បែបណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ថា វិធានការរបស់លោកគឺយឺតពេលពេកហើយ ក្នុងការជួយសង្គ្រោះលោក ព្រោះប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតការចោទប្រកាន់ដែលថាលោកបានរំលោភច្បាប់បិទខ្ទប់ប្រទេសដែលខ្លួនលោកបានដាក់ចេញ។ លោក Johnson កំពុងប្រឈមមុខនឹងការធ្លាក់ការគាំទ្រក្នុងការស្ទង់មតិសាធារណ ខណៈបេក្ខជនមួយចំនួនដូចជាអធិការបតីក្រសួងរតនាគារអង់គ្លេសលោក Rishi Sunak កំពុងត្រៀមខ្លួនប្រជែងយកតំណែងប្រមុខរដ្ឋាភិបាល។ នៅពេលដែលនាយករដ្ឋមន្ដ្រីណាម្នាក់ប្រឈមមុខនឹងការទម្លាក់ពីតំណែង វិន័យក្នុងចំណោមសមាជិកសភាតែងតែមានការបែកបាក់ មន្ត្រីរាជការបាត់បង់ការគោរពចំពោះរដ្ឋាភិបាល ហើយបេក្ខជនឈានមុខគេធ្វើការបដិសេធមិនទទួលមុខងារក្នុងរដ្ឋាភិបាល។ បន្ថែមពីលើនេះ បណ្ដាញសារព័ត៌មានចាប់ផ្ដើមបង្ហាញអរិភាពចំពោះរដ្ឋាភិបាល ខណៈដែលការប្រកាសគោលនយោបាយថ្មីគឺត្រូវបានគ្របពីលើដោយការពិភាក្សាអំពីមេដឹកនាំថ្មីទៅវិញ។ ប្រភព៖ New York Times
-
អរគុណរាជរដ្ឋាភិបាលបានធ្វើឱ្យហេដ្ឋារចនាផ្លូវថ្នល់ក្នុងក្រុងទេសចរណ៍មួយនេះក្លាយជាទីក្រុងមានទិដ្ឋភាពល្អប្រសើរ និងទាក់ទាញ

-
ផ្លូវកង់នៅសៀមរាបមានទួលខ្ពស់ៗពិបាកជិះ និងឧបសគ្គរារាំងដោយការចតរថយន្ត ប្រជាជនស្នើសុំការត្រួតពិនិត្យ និងការកែលម្អ
