-
ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដាខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ

-
វត្តពោធិហាន់ជ័យលើ នៅស្រុកឆ្លូង ខេត្តក្រចេះ 🇰🇭

-
របាយការណ៍នៅថ្ងៃទី៨ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ២២៣ករណី ជាសះស្បើយ ៥៨នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២២ ២០៦នាក់ អ្នកជាសះស្បើយ ១១៨ ៣៤៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៩ កុម្ភៈ ២០២២
-
ប្រើសប្រទះឃើញនៅភូមិសាស្រ្តខេត្តកោះកុង ក្នុងខែកុម្ភៈ ២០២២ 🇰🇭

-
សូមប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

-
វត្តសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ 🇰🇭

វត្តនេះត្រូវបានសាងសង់ឡើងនៅចំទីតាំង របស់រាជវាំង នគរសម្ភបុរៈ នៃអាណាចក្រចេនឡាក្នុងឆ្នាំ១៨៦០។ ព្រះវិហារសសរ១០០ បែរមុខទៅទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។ រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយរន្ទះបាញ់ ដែលបានធ្វើអោយសសរ២២ដើមឆេះអស់ ហើយព្រះពុទ្ធបដិមាប្រលាក់ដោយផ្សែងភ្លើង។ ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះ បានស្ថាបនា ព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧៨ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ត្រូវបានរុះរើ សាងសង់ឡើងវិញ ដោយមានសសរ១១៦ដើម។ ព្រះវិហារថ្មី ត្រូវបានស្ថាបនា រួចរាល់និងបច្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។ 📸-គឹម បញ្ញារ័តន៍
-
ស្ថានភាពធាតុអាកាស ៩-១៥ កុម្ភៈ ២០២២

-
៨ កុម្ភៈ ២០២១

១. ជប៉ុន ចាប់អារម្មណ៍ការវិនិយោគលើការធ្វើសូត្រ និងគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តបាត់ដំបង – AMS Economy ២. គម្រោងស្ពានឆ្លងរវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ នឹងត្រូវប្រើប្រាស់ថវិកាសរុបជាង ១១១លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ – រស្មីកម្ពុជា ៣. ថាមពលអគ្គិសនីស្អាតក្នុងបណ្តាញជាតិបានកើនដល់ជាង ១០% – ខ្មែរថាមស៍ ៤. អាមេរិកអនុម័តគម្រោងលក់គ្រឿងបរិក្ខារថែទាំប្រព័ន្ធការពារមីស៊ីលឱ្យតៃវ៉ាន់តម្លៃ ១០០លានដុល្លារ – CNA ៥. ប្រធានាធិបតីអាមេរិក Joe Biden ព្រមានថាបំពង់បង្ហូរប្រេង និងឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់នឹងត្រូវបិទ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន – Reuters
-
សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ១៩ ខណៈករណីឆ្លងកើនលើស ២០០នាក់ ក្នុងមួយថ្ងៃ

-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” ជាមួយលោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីថ្ងៃទី១០-១៣ កុម្ភៈ ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ 🇰🇷