-
ថៃ្ងលិចគងព្រៃកោះទ្រង់ក្រុងក្រចេះ

-
ដោយមើលឃើញពីការបន្ដកាប់បំផ្លាញព្រៃឈើ នៃព្រៃអាម៉ាហ្សូន លោក Omar Tello បានបោះបង់ចោលអាជីពរបស់ខ្លួន និងចំណាយពេល ៤០ឆ្នាំ ដើម្បីស្ដារព្រៃឈើឡើងវិញ

ដោយមើលឃើញពីការបន្ដកាប់បំផ្លាញព្រៃឈើ នៃព្រៃអាម៉ាហ្សូន លោក Omar Tello បានបោះបង់ចោលអាជីពរបស់ខ្លួន និងចំណាយពេល ៤០ឆ្នាំ ដើម្បីស្ដារព្រៃឈើឡើងវិញ ដោយដាំដុះពូជដើមឈើផ្សេងៗនៃព្រៃអាម៉ាហ្សូន នៅលើដីចម្ការដ៏ធំមួយរបស់ខ្លួនក្នុងប្រទេស Ecuador 🇪🇨 សព្វថ្ងៃរុក្ខជាតិ និងសត្វជាច្រើនដែលមានដើមកំណើតនៅក្នុងព្រៃអាម៉ាហ្សូន ដែលភាគច្រើនស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ បានចាប់ផ្ដើមរស់នៅក្នុងព្រៃដែលលោក Omar Tello បានដាំ។ លោកក៏បានណែនាំដល់អ្នកចម្ការដែលមានដីផ្សេងទៀត ចាប់ផ្ដើមធ្វើដូចគាត់ដែរ ដោយបង្វែរការធ្វើកសិកម្មបែបប្រពៃណី មកជាការបណ្ដុះកូនឈើ និងព្រៃសើមឡើងវិញ ដែលមុខរបរនេះអាចផ្ដល់ចំណូលច្រើនជាងមុន និងជួយដល់ការថែរក្សាបរិស្ថាន។ 🎥 BBC World Service
-
របាយការណ៍នៅថ្ងៃទី៧ កុម្ភៈ

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ១០២ករណី ជាសះស្បើយ ៧៤នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ៩៨៣នាក់ អ្នកជាសះស្បើយ ១១៨ ២៨៦នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៨ កុម្ភៈ ២០២២
-
៧ កុម្ភៈ ២០២១

១. ផ្កាអំបិលកំពត ជាផលិតក្នុងស្រុកដែលមានតម្លៃខ្ពស់ និងមានទីផ្សារទូលាយ ខណៈកម្ពុជាបានធ្វើការចុះបញ្ជីវាចូលទៅក្នុងផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ – AMS Economy ២. កម្ពុជា ឈរនៅ ចំណាត់ថ្នាក់ លេខ ២ បន្ទាប់ពីកោះតៃវ៉ាន់ ក្នុង ស ន្ទ ស្សន៍ នៃ ការ ងើបឡើង វិញ ពី ជំងឺ កូ វីដ ១៩ របស់កាសែតបរទេស Nikkei Asia – ភ្នំពេញបុស្តិ៍ ៣. រដ្ឋាករទឹក ស្វយ័ត ក្រុងភ្នំពេញ គ្រោង សាងសង់ស្ថា នី យ៍ផលិត និងផ្តត់ ផ្គង់ទឹកស្អាត នៅ ភាគខាងលិចក្រុង ខណៈតម្រូវ ការ ទឹក ស្អាត នៅ ភ្នំពេញ និង ក្រុង តាខ្មៅ កើន…
-
រកឃើញក្រុមបាតុករអតីតបុគ្គលិក Naga ចំនួន ៨នាក់ថែមទៀត វិជ្ជមានកូវីដ១៩ 🇰🇭

-
ថ្ងៃនេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែង ៩៣.៥គីឡូម៉ែត្រ

ថ្ងៃនេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែង ៩៣.៥គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ជាង ៣៣លានដុល្លារ។ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។
-
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤

សម្តេចតេជោ ថា៖ “ខ្ញុំមានគោលដៅមួយបង្កើតឱ្យប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់៤ បន្ទាប់ពីប៉ូល៣ បានចេញជារូបរៀង។ ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលទី២ គឺខេត្តព្រះសីហនុ និងប៉ូលទី៣ គឺខេត្តសៀមរាប។ ខ្ញុំចង់ប្រែក្លាយ ប៉ូលនៅឦសាននេះជាប៉ូលសេដ្ឋកិច្ចទី៤ ទាក់ទិននឹងបញ្ហាកសិឧស្សាហកម្ម ធនធានរ៉ែរបស់យើង”។ ៧ កុម្ភៈ ២០២២
-
សម្តេចតេជោជាអ្នកស្នើសុំឱ្យដោះលែងសាស្ត្រាចារ្យសេដ្ឋកិច្ចជនជាតិអូស្ត្រាលីមួយរូប ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាឃុំជិត១ឆ្នាំ

-
KP Shopping Online ចាប់ដៃគូជាមួយ Global House ដើម្បីលក់ទំនិញតាមអនឡាញ

-
សម្តេចតេជោ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តម្លៃជិត ៨០លានដុល្លារ ជាជំនួយរបស់ចិននឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែមីនា ២០២២
