-
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង AstraZeneca ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ

កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្ត្រ ជាមួយនឹងអត្រាចាក់វ៉ាក់សាំងប្រមាណ ៩០% នៃប្រជាជនសរុប កម្ពុជាអាចគ្រប់គ្រងការឆ្លង កាត់បន្ថយការសម្រាកព្យាបាល និងអត្រាមរណភាពឱ្យនៅកម្រិតទាប សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងបន្តកើនជាង ៥% នៅឆ្នាំ២០២២ ជំនួយវ៉ាក់សាំងនាពេលនេះ នឹងរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ប៉ូឡូញ អាស៊ាន-ប៉ូឡូញ កម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប កម្ពុជាសូមលើកទឹកចិត្តឱ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងជំរុញធុរជន-វិនិយោគិនមកវិនិយោគនៅកម្ពុជា និងក្នុងតំបន់អាស៊ាន៕ ៣០ មករា ២០២២
-
សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា

-
ផ្សាយផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា

-
គម្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត ប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ

-
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ កុម្ភៈ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ 🇰🇷

សម្តេចតេជោត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការដឹកនាំរបស់សម្ដេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ គណៈកម្មាធិការសូមទទួលស្គាល់លើកិច្ចខិតខំ ប្រឹងប្រែងរបស់សម្តេចតេជោក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិក។
-
មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក

មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញ។ លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមមានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដើរតួនាទីក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេស និងប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកបដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ ខាងមុខ ពិសេសភាពម្ចាស់ការក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
-
កម្ពុជាកំពុងសិក្សាគម្រោងតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីទន្លេបាសាក់ រាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម

🚢🇰🇭 ផ្លូវទឹកថ្មីនឹងកាត់បន្ថយប្រវែងធ្វើដំណើរប្រហែល ៨០គីឡូម៉ែត្រ ហើយកាត់បន្ថយពេលវេលាក្នុងការបំពេញនីតិវិធីនានាដែលជាឧបសគ្គមួយសម្រាប់ការដឹកជញ្ជូន។ ការតភ្ជាប់ថ្មីនេះគឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មីភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ។ នេះបើតាមរដ្ឋមន្រ្តីសាធារណការ ស៊ុន ចាន់ថុល ថ្លែងថ្ងៃទី២៨ មករា ២០២២។
-
បិទខ្ទប់គេហទំព័រចំនួន ១២៣ ទៀតដែលកំពុងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅកម្ពុជា

-
របាយការណ៍នៅថ្ងៃទី២៨ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៤. កូវីដ ៥៤ករណី ជាសះស្បើយ ៦០នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១២១ ២៤៤នាក់ – អ្នកជាសះស្បើយ ១១៧ ៣៦៣នាក់ – អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៩ មករា ២០២២
-
ប្រវត្តិនៃការហៅ “ចតុមុខ”

ចតុមុខ មានន័យថាមុខ៤ ។ ដោយគេចាប់យកទីតាំងចំណុចប្រសព្វបួនតំបន់ដីគោក និងបួនតំបន់នៃខ្សែទឹកទន្លេទាំងបួនមាន៖ មុខវាំង, ជ្រោយចង្វារ, អរិយក្សត្រ និងកោះនរាយ៍ ។ ចំណែកទន្លេទាំងបួនវិញមាន៖ ទន្លេមេគង្គលើ, ទន្លេមេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់។ គេបន្ទាត់ទី១អោយប្រសព្វជាមួយនិងតំបន់៤ខាងលើ និងគូសបន្ទាត់ទី២អោយស្របទៅនិងខ្សែទឹកនៃទន្លេទាំងបួនមុខ។ គូសបន្ទាត់ទី១អោយកែងទៅនិងបន្ទាត់ទី២ បានចំណុចប្រសព្វកណ្តាលមួយដែលហៅថា “ចតុមុខ” ។ ✍🏽 Tous Saphoeun 📷 Sovanna Kem