-
ស្គាល់ហើយព្រហ្មចារីយ៍!

-
២៨ មករា ២០២១

១. ជប៉ុនគ្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ និងបង្ហាញពីគម្រោងបង្កើតក្រុមការងារមួយ ជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ – AMS Central ២. ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំនេះ – FN ៣. ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកប្រាក់ចំណូលប្រមាណ ៩៣លានដុល្លារ កើនជាង ១៧% ធៀបនឹងឆ្នាំ២០២០ – ខ្មែរថាមស៍ ៤. កូរ៉េខាងជើង ទទួលស្គាល់ការធ្វើតេស្ដមីស៊ីលជាលើកទី៦ ខណៈលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅឯរោងចក្រផលិតអាវុធ – The Diplomat ៥. អាមេរិក បានអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីដើរតាម ដំណោះស្រាយការទូត ជុំវិញវិបត្តិអ៊ុយក្រែន – Reuters
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ ដើម្បីជួយព្យាបាលជំងឺដាច់សរសៃជង្គង់របស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា

-
ឈ្មោះសត្វ និងរុក្ខជាតិ ដែលជានិមិត្តរូបរបស់កម្ពុជា 🇰🇭

-
ផ្ទះខ្មែរ Humble Hanuman ដែលមានន័យថា ហនុមានរមទម្យ

-
អ្នកឧកញ៉ា សុខ គង់ បញ្ជាក់ឡើងវិញពីតម្លៃសណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារដែលប្រកាសលក់ក្នុងតម្លៃ ១ ៥០០លានដុល្លារអាមេរិក

-
កិច្ចពិភាក្សា “ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី”

-
ស្ដ្រីជាង ១៥០នាក់ ដែលជាកម្មករកែច្នៃគ្រាប់ស្វាយចន្ទីនៅរដ្ឋ Tamil Nadu របស់ឥណ្ឌា ពុំទទួលបានប្រាក់ថ្លៃឈ្នួលសមរម្យនោះឡើយ

ស្ដ្រីជាង ១៥០នាក់ ដែលជាកម្មករកែច្នៃគ្រាប់ស្វាយចន្ទីនៅរដ្ឋ Tamil Nadu របស់ឥណ្ឌា ពុំទទួលបានប្រាក់ថ្លៃឈ្នួលសមរម្យនោះឡើយ ខណៈឥណ្ឌា ជាប្រទេសមួយផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ ក្នុងមួយថ្ងៃ ស្ដ្រីទាំងនោះអាចរកចំណូលបានចាប់ពី ៤-៦ដុល្លារប៉ុណ្ណោះ។ ក្នុងដំណើរការផលិត ស្ត្រីទាំងនោះត្រូវបកសំបកគ្រាប់ស្វាយចន្ទីដោយដៃផ្ទាល់ ហើយជាតិអាស៊ីតដែលមានក្នុងគ្រាប់ស្វាយចន្ទីផ្តល់ផលប៉ះពាល់ដល់ពួកគេដូចជា រលាកម្រាមដៃ ផ្សារភ្នែក និងពិបាកក្នុងការគេង ខណៈអ្នកផ្គត់ផ្គង់បន្ដផ្ដល់ថ្លៃកម្លាំងពលកម្មទាប និងទាមទារផលិតកម្មខ្ពស់តាមតម្រូវការទីផ្សារពិភពលោក។ 🎥 FRANCE 24
-
របាយការណ៍នៅថ្ងៃទី២៧ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៣៨ករណី ជាសះស្បើយ ១៧នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១២១ ១៨៨នាក់ – អ្នកជាសះស្បើយ ១១៧ ៣០៣នាក់ – អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៨ មករា ២០២២
-
សៀវភៅ “គូព្រេង មិនព្រាត់” សរសេរដោយសម្ដេចតេជោ ហ៊ុន សែន
