-
ចិនបានទាក់ទងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ក្នុងគោលបំណងស្នើសុំកុំឱ្យបង្កជាការវាយប្រហារទៅលើរោងចក្ររបស់ខ្លួន ដែលមាននៅក្នុងប្រទេសកំពុងមានវិបត្តិមួយនេះ

ការវាយប្រហាររបស់កងកម្លាំងទាហានស៊ីវិលដែលគាំទ្ររដ្ឋាភិបាលស្រមោល សាខាស្រុក Tigyaing ភាគខាងកើតនៃតំបន់សាហ្គាអ៊ីង (Sagaing) តាមបណ្ដោយទន្លេអ៉ីរ៉ាវ៉ាឌី កាលពីថ្ងៃទី៧ មករាកន្លងទៅ បានបណ្ដាលឱ្យប្រតិបត្តិការរោងចក្ររ៉ែនីកែល នៅតំបន់នោះផ្អាកដំណើរការ។ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាធានាទៅកាន់ភាគីចិនថា ខ្លួនមិនមានគោលនយោបាយណាមួយក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសជិតខាងនោះទេ។ ខាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក៏ធានាថាមិនឱ្យមានរឿងនេះកើតឡើងទេ ប៉ុន្តែសង្កត់ធ្ងន់ថា ការធ្វើជំនួញរបស់បរទេសគួរកុំពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ប្រភព៖ The Diplomat
-
ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ពិចារណាអនុញ្ញាតឱ្យបញ្ជូនអ្នកការទូត និងគ្រួសារត្រលប់ទៅស្រុកកំណើតវិញជាផ្លូវការ ដោយសារភាពតឹងរ៉ឹងនៃបម្រាមកូវីដ១៩របស់ចិនបច្ចុប្បន្ន

បម្រាមទាំងនោះរួមមានការបង្ខំឱ្យចូលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅពេលមានការឆ្លងនិងការដាក់ឱ្យនៅដាច់ដោយឡែកពីកូនៗរបស់អ្នកការទូតទាំងនោះ នៅពេលព្យាបាលជំងឺ។ មន្ដ្រីការទូតអាមេរិកមួយចំនួន បានសម្ដែងការមិនពេញចិត្តដែលរដ្ឋាភិបាលអាមេរិកមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារពួកគេពីវិធានការតឹងរ៉ឹងរបស់ចិន។ ក្រសួងការបរទេសចិនមិនទាន់មានការឆ្លើយតបទេ។ ប្រភព៖ Strait Times
-
ក្រុមហ៊ុនសុខាគ្រុបប្រកាសលក់ដី និងអូតែលសុខានៅតំបន់ជ្រោយចង្វារតម្លៃ ៩០០លានដុល្លារ

-
“ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ”

-
អំបូរចេកខ្មែរមានយ៉ាងតិច ២៤ប្រភេទ

– ចេកណាំវា – ចេកស – ចេកពងមាន់ – ចេកអំបូងវល្លិ – ចេកអំបូងភ្លុក – ចេកអំបូងស្នែង – ចេកអំបូងទេស -ចេកស្នែងពពែ -ចេកនួនក្រចកអណ្តើក -ចេកជ្វា ( ចេកជ្វាតាណី ) – ចេកផេះ (មហាត្រកាល ) – ចេកមាស (មាសស្ងួន) – ចេកល័ក្ត – ចេកស្នាប់មុខ – ចេកអត់ត្រយូង – ចេកមហាថ្លៃ – ចេកក្រចកដៃ – ចេកនាងនួន (ចេកនួន) – ចេករាជសីហ៍ – ចេកចន្ទនា – ចេក១០០ស្និត – ចេកក្រមួន – ចេកគ្រាប់ – ចេកព្រៃ ប្រភព៖ ជីវៈចំរុះនៅប្រទេសកម្ពុជា
-
ពូជសេះមាសដែលមានអាយុកាលជាង ៣ ០០០ឆ្នាំ និងជាសត្វនិមិត្តរូបរបស់ប្រទេស Turkmenistan 🇹🇲

-
“ការអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់ប្រៀបដូចជាករណី ចោរលួចឡានដែលនាំចូលម្តងមួយចំណែកៗ ហើយផ្គុំទៅជាឡានតែម្តង”

-
សូមអបអរប្អូនស្រី លឹម ឈីងអ៉ី ដែលទទួលបានជ័យលាភីមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទីមួយ

-
មួយជ្រុងនៃជីវិតនៅតាមព្រំដែនអ៊ុយក្រែន-រុស្ស៊ី 🇷🇺🇺🇦

-
កម្ពុជានឹងសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅលេីភ្នំបូកគោ
