-
មានតែមនុស្សទុច្ចរិត និងបក្ខពួកដែលជ្រកក្រោមលេសសិទ្ធិមនុស្សទេ ហ៊ានធ្វើព្រងើយកន្តើយចំពោះចេតនាល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន

-
ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ សម្តេចតេជោប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង

ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ សម្តេចតេជោប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង ហើយក៏ចង់ដឹងថាអ្វីជាបញ្ហាសំខាន់ៗ ហើយតើមីយ៉ាន់ម៉ាអាចធ្វើអ្វីខ្លះ ដើម្បីអនុវត្តគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។ ដំណោះស្រាយសំខាន់នៅមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា ដែលបានកើតឡើង និងកំពុងកើតឡើង ហើយសម្តេចព្យាយាមធ្វើការងារនេះជាមួយរបបយោធាមីយ៉ាន់ម៉ា ធ្វើយ៉ាងណាឱ្យឈប់មានការបាញ់គ្នា មានឱកាសផ្តល់ជំនួយមនុស្សធម៌ទៅពលរដ្ឋមីយ៉ាន់ម៉ាដោយគ្មានការរើសអើង និងកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ លោក Ismail Sabri Yaakob ពិតជាយល់អំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ាកន្លងទៅ ហើយលោកក៏បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung San Suu Kyi ផងដែរ។ លោក Ismail Sabri Yaakob គាំទ្រការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសថ្មីនៃប្រធានអាស៊ាន ហើយលោកក៏បានបញ្ជាក់ជំហររបស់ខ្លួនពាក់ព័ន្ធការអញ្ជើញភាគីមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំអាស៊ាន។ ២៥ មករា ២០២២
-
សម្តេច ស ខេង៖ រកឃើញសារធាតុញៀន ដែលគេដឹកចូលមកដោយស្របច្បាប់ ជាង១០០តោន

-
ក្រៅពីត្រូវបានស្គាល់ថាជាចំណុចចាប់ផ្ដើមនៃ “ផ្លូវសូត្រសមុទ្រ” ទីក្រុងនេះក៏ល្បីដោយសារអយស្ទ័រ 🦪

-
លោកគ្រូ ព្យាបាល១ ប្រញាប់!

-
សម្តេចតេជោ៖ “ខ្ញុំមិនដែលមានជំនឿក្នុងការយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមឡើយ ប៉ុន្តែខ្ញុំជឿថា សង្គ្រាមត្រូវបញ្ចប់ដោយការចរចា”

-
របាយការណ៍នៅថ្ងៃទី២៤ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ២៨ករណី ជាសះស្បើយ ១៥នាក់ និងគ្មានអ្នកស្លាប់។ – អ្នកឆ្លងសរុប ១២១ ០៩៤នាក់ – អ្នកជាសះស្បើយ ១១៧ ២៤៧នាក់ – អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៥ មករា ២០២២
-
រូបនៅមុខក្រសួងយុត្តិធម៌

-
“រួមគ្នាអនុវត្ត ជាពិេសសក្នុងបរិបទកូវីដ១៩”

-
២៤ មករា ២០២១

១. ទំហំពាណិជ្ជកម្មសរុបកម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦ពាន់លានដុល្លារ កើនជាង ២៩% ធៀបនឹងឆ្នាំ២០២០ – AMS Economy ២. ឆ្នាំ២០២១ អាជ្ញាធររកឃើញថ្នាំខុសច្បាប់ផលិតផលពេទ្យ គ្រឿងសំអាង និងផលិតផលក្លែងក្លាយទូទៅសរុប ១៤០ករណី ស្មើនឹងជាង ៤,៧តោន – ខ្មែរថាមស៍ ៣. រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរាម ដើម្បីអនុញ្ញាតឱ្យនាវាធំៗអាចចូលចតបាន មិនចំពោះតែនាវាចិនមួយទេ – កោះសន្តិភាព ៤. អាមេរិកហាមឃាត់ប្រជាជនខ្លួនធ្វើដំណើរទៅក្រុង Luhansk និងក្រុង Donetsk របស់អ៊ុយក្រែន និងតំបន់គ្រីមៀ និងបញ្ជាឱ្យសមាជិកគ្រួសាររបស់បុគ្គលិកស្ថានទូតចាកចេញពីប្រទេសនេះ – Reuters ៥. កងទ័ពកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងឱ្យតំរុយថា នឹងអាចចាប់ផ្តើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ – Yonhap