-
ចង្កុលណី ជាផ្កាដែលបុត្រីទី៦ នៃកបិលមហាព្រហ្ម ព្រះនាមព្រះនាងកិមិរាទេវី យកមកសៀតនៅព្រះកាណ៌!

-
របាយការណ៍នៅថ្ងៃទី២៣ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ៤០ករណី ជាសះស្បើយ ១៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២១ ០៦៦នាក់ អ្នកជាសះស្បើយ ១១៧ ២៣២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី២៤ មករា ២០២២
-
កម្ពុជាមានបញ្ញាគ្រប់គ្រាន់…

-
ផែយើងទឹករាក់…

-
វៀតណាមក៏ដឹងគុណកម្ពុជាដែរ

-
មេទ័ពជើងទឹករបស់អាល្លឺម៉ង់ Kay-Achim Schönbach លាលែងពីតំណែង ក្រោយការអត្ថាធិប្បាយចម្រូងចម្រាស ដែលលោកលើកឡើងអំពី រុស្ស៊ី និងតំបន់គ្រីមៀ ដែលបង្កឱ្យមានជម្លោះការទូត

-
មនុស្សរាប់រយនាក់បានចូលរួមបាតុកម្មទ្រង់ទ្រាយតូចជាបន្តបន្ទាប់ក្នុងប្រទេសបារាំង មុនពេលការរឹតត្បិតកាន់តែតឹងរ៉ឹងចូលជាធរមានប្រឆាំងនឹងបុគ្គល ដែលរារាំងការចាក់វ៉ាក់សាំងកូវីដ

អ្នកប្រឆាំងនៃគោលនយោបាយនេះ និយាយថា វិធានការពង្រឹងនឹងប៉ះពាល់ដល់ “សេរីភាព” ប្រចាំថ្ងៃ និងបានរិះគន់ថាជាការរើសអើងសង្គម។ ទោះបីជាទំហំនៃការតវ៉ាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក៏នៅតែមានការខឹងសម្បារចំពោះលោក Macron ដែលព្រមានថា “គាត់នឹងបន្តរការរឹតបន្តឹងរហូតដល់អ្នកដែលមិនបានចាក់វ៉ាក់សាំងទៅចាក់វ៉ាក់សាំងវិញ”។ ប្រភព៖ CNA
-
មន្ត្រីអាមេរិកកំពុងតែចរចាជាមួយ Qatar ដើម្បីធានាដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលប្រើប្រាស់សម្រាប់ថាមពលដល់អឺរ៉ុប

មន្ត្រីអាមេរិកកំពុងតែចរចាជាមួយ Qatar ដើម្បីធានាដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលប្រើប្រាស់សម្រាប់ថាមពលដល់អឺរ៉ុប ស្របពេលដែលសហភាពអឺរ៉ុប ក៏ដូចជាប្រទេសលោកខាងលិចកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងជាមួយរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។ លោក Joe Biden ប្រធានាធិបតីអាមេរិកគ្រោងនឹងអញ្ជើញស្ដេច Sheikh Tamim bin Hamad Al Thani មករដ្ឋធានីវ៉ាស៊ីនតោនយ៉ាងឆាប់បំផុតនៅចុងខែមករានេះ ហើយទំនងជាពិភាក្សាលើបញ្ហានេះ។ អាមេរិកកំពុងមានការព្រួយបារម្ភខ្លាចក្រែងរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនម្ដងទៀត ខណៈដែលកងទ័ពរុស្ស៊ីប្រមាណ ១០ម៉ឺននាក់កំពុងពង្រាយតាមព្រំដែនអ៊ុយក្រែន។ សហភាពអឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងទៅលើរុស្ស៊ីលើការនាំចូលថាមពល ដោយ ១/៣ នៃការផ្គត់ផ្គង់ឧស្ម័នគឺមកពីរុស្ស៊ី។ ប្រសិនបើមានការរអាក់រអួលណាមួយ អឺរ៉ុបនឹងជួបវិបត្តិថាមពលដោយតម្លៃប្រេងនឹងឡើងថ្លៃ។ ប្រភព៖ Al Jazeera
-
ថ្ងៃសៅរ៍សប្តាហ៍មុន ស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនបានស្នើការដកបុគ្គលិកខ្លះ ដោយព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមជាមួយប្រទេសរុស្ស៊ី និងចំពេលនៃការមកដល់នូវជំនួយអាវុធរបស់អាមេរិក

-
ម្តាយខំដើម្បីអនាគតកូន!
