-
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ

🇹🇭 🇸🇦 នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរល្អក់កករជាមួយគ្នាអស់ជាង ៣០ឆ្នាំមកហើយ។ ថៃ និងអារ៉ាប៊ីសាអ៊ូឌីតបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៧មក ភាគច្រើនតាមរយៈសកម្មភាពពាណិជ្ជកម្ម ការនាំចេញកម្លាំងពលកម្មពីថៃ និងសាសនា។ យ៉ាងណាមិញ កាលពីឆ្នាំ១៩៨៩ មានអ្នកថែសួនជនជាតិថៃម្នាក់ ដែលបម្រើការនៅវាំងអារ៉ាប៊ីសាអ៊ូឌីត បានលួចគ្រឿងពេជ្ររបស់ព្រះអង្គម្ចាស់ប្រទេសនេះ ដែលមានតម្លៃសរុប ២០លានដុល្លារ។ បុរសរូបនេះបានធ្វើដំណើរទៅថៃជាមួយនឹងគ្រឿងពេជ្រទាំងនោះ។ ប៉ូលិសថៃបានចាប់ខ្លួនបុរសនេះ ហើយបានដកហូតដល់គ្រឿងអលង្ការបានមួយចំនួនមកវិញ ហើយឡើងយន្តហោះប្រគល់ឱ្យខាងអារ៉ាប៊ីសាអ៊ូឌីតវិញ។ យ៉ាងណាមិញ ខាងអារ៉ាប់រកឃើញថា ត្បូងដែលជញ្ជូនមកវិញ មិនត្រឹមតែមិនគ្រប់ចំនួនទេ ថែមទាំងជាត្បូងក្លែងក្លាយទៀតផង។ ដោយសារតែមិនអស់ចិត្តនឹងខាងថៃ នៅឆ្នាំ១៩៩០ អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនអ្នកធុរកិច្ចរបស់ខ្លួនមួយរូបមកស៊ើបអង្កេតដោយខ្លួនឯង តែក្រោយមកអ្នកធុរកិច្ចត្រូវបានបាត់ខ្លួន ហើយក្រោយមករកឃើញថា អ្នកការទូតអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣រូប ត្រូវបានសម្លាប់នៅកន្លែងខុសៗគ្នា ក្នុងយប់តែមួយ។ ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានទម្លាក់កម្រិតការទូតជាមួយថៃ ហើយទិដ្ឋាការសម្រាប់ពលករថៃក៏បានកាត់បន្ថយ។ រីឯរដ្ឋាភិបាលថៃក៏ព្យាយាមទទូចក្នុងការធ្វើប្រក្រតីភាពប្រទេសទាំងពីរជាច្រើនលើកផងដែរ៕ ប្រភព៖ Aljazeera
-
អាកាសយានដ្ឋានសៀមរាបថ្មី លេចចេញជារូបរាងបណ្តើរៗហើយ!

-
ប្រធានាធិបតីអាមេនី 🇦🇲 Armen Sarkissian បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយថ្លែងថារដ្ឋធម្មនុញ្ញមិនបានផ្តល់អំណាចឱ្យគាត់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេស

លោកថា “ហេតុដែលប្រធានាធិបតីបរាជ័យក្នុងការដោះស្រាយព្រឹត្តិការណ៍នយោបាយដែលនាំឱ្យមានវិបត្តិជាតិបច្ចុប្បន្នគឺមកពីរដ្ឋធម្មនុញ្ញ”។ Sarkissian ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រធានាធិបតីផុតអាណត្តិ Serzh Sargsyan។ Sargsyan ក្រោយមកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី បុន្តែដោយសារមានបាតុកម្មដ៏ធំមួយទាមទារឱ្យលោកលាលែងពីតំណែង ក៏មានការតែងតាំងលោក Nikol Pashinyan ជានាយករដ្ឋមន្រ្តីវិញ។ ប្រធានាធិបតី Sarkissian និងនាយករដ្ឋមន្ត្រី Pashinyan បានខ្វែងគំនិតគ្នាកាលពីឆ្នាំមុនអំពីបញ្ហាមួយចំនួន រួមទាំងការបណ្ដេញចេញមេទ័ពរបស់ប្រទេសនេះដែរ។ ប្រភព៖ The Hill
-
អ៊ុយក្រែនទទួលបានការដឹកជញ្ជូនសព្វាវុធជាលើកទី២ ពីអាមេរិក ជាង ៨០តោន ដោយលើកទី១ អាមេរិកបានផ្ដល់ជំនួយអាវុធជិត ៩០តោន រួមទាំងគ្រាប់រំសេវសម្រាប់អ្នកការពារជួរមុខអ៊ុយក្រែន

ជំនួយអាវុធទាំងនេះកើតឡើងខណៈរុស្សីប្រមូលផ្ដុំទាហានជាង ១០០ ០០០ នាក់នៅតំបន់ជិតព្រំដែនអ៊ុយក្រែន ធ្វើឱ្យមានការព្រួយបារម្ភថារុស្សីកំពុងត្រៀមឈ្លានពានអ៊ុយក្រែន តែរុស្សីបដិសេធ។ មានការរាយការណ៍ថា ក្រសួងការពារជាតិអាមេរិកកំពុងរៀបចំជម្រើសឱ្យលោកប្រធានាធិបតី Joe Biden រារាំងកុំឱ្យរុស្សីឈ្លានពានអ៊ុយក្រែន តាមរយៈការពង្រឹងកងកម្លាំងអាមេរិកនៅអឺរ៉ុបខាងកើត។ ប្រភព៖ CNN
-
ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាស ផ្នែកខាងក្រៅកោះតៃវ៉ាន់ (ADIZ)

ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាស ផ្នែកខាងក្រៅកោះតៃវ៉ាន់ (ADIZ) កាលពីថ្ងៃទី២៣ មករា កន្លងទៅ ស្របពេលដែលមានវត្តមានកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើននៅក្បែរៗដែនដីកោះតៃវ៉ាន់ ក៏ដូចជាស្ថិតនៅក្នុងសមុទ្រហ្វីលីពីន។ យន្តហោះទាំងនោះរួមមាន យន្តហោះចម្បាំងម៉ាស៊ីន ២ Shenyang J-16 ចំនួន ២៤គ្រឿង យន្តហោះម៉ាស៊ីនមួយ Chengdu J-10 ចំនួន ១០គ្រឿង ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក ១គ្រឿង និងយន្តហោះចារកម្មអេឡិចត្រូនិក ៤គ្រឿង។ កោះតៃវ៉ាន់បានឆ្លើយតប ដោយប្រើប្រាស់យន្តហោះប្រដេញ និងការពង្រាយមីស៊ីលតម្រង់ទៅយន្តហោះចម្បាំងទាំងនោះ។ ប្រភព៖ Asia Nikkei
-
ជីវិតថ្មីរបស់ Seha ដ៏កំសត់ ដែលត្រូវបានព្រានកាត់យកស្នែង។ Seha មានទម្ងន់ជាង ២តោន ឥឡូវរស់នៅភាគពាយ័ព្យនៃអាហ្រ្វិកខាងត្បូង

-
បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)

-
ស្តាប់សម្តេចតេជោបកស្រាយពីមូលហេតុនៃការចាប់លោក ប៉ែន សុវណ្ណ?

-
ភ័ព្វសំណាង ទេវតាប្រទាន!
