-
៣ មករា ២០២១

១. ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ មានអ្នករត់សរុប ២ ៣០០នាក់ ក្នុងនោះបរទេស ២០០នាក់ – AMS Central ២. សហភាពអឺរ៉ុបនឹងបញ្ចប់ការយកពន្ធលើអង្ករគ្រប់ប្រភេទដែលនាំចូលពីកម្ពុជានៅថ្ងៃទី២០ មករា ឆ្នាំ២០២២ – ថ្មីៗ ៣. ១២ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលពីការនាំចេញអង្ករបាន ៥២៧លានដុល្លារ ថយចុះជិត ១១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – កម្ពុជាថ្មី ៤. អុីស្រាអែលបានកត់ត្រាករណីជំងឺ Florona ដំបូងដោយអ្នកជំងឺឆ្លងកូវីដ១៩ និងផ្តាសាយក្នុងពេលតែមួយ – The Times of India ៥. ប្រព័ន្ធការពារដែនអាកាសអាមេរិកបាញ់កម្ទេចយន្តហោះដ្រូនមិនស្គាល់ប្រភពចំនួន ២គ្រឿង ដែលមានគោលដៅវាយប្រហារទៅលើមូលដ្ឋាន Victory របស់អុីរ៉ាក់ ចំថ្ងៃខួបពីរឆ្នាំគត់នៃការស្លាប់មេទ័ពអ៉ីរ៉ង់ Soleimani – CGTN
-
មតិប្រជាជនក្រុមហ៊ុន Twitter បិទគណនីតំណាងរាស្ត្រ Marjorie Taylor Greene មកពីរដ្ឋ Georgia ដែលល្បីខាងរេីសអេីងពូជសាសន៍ និងចូលចិត្តផ្សាយព័ត៌មានបំពុលសង្គម ដោយសារផ្សព្វផ្សាយព័ត៌មានមិនពិតពីមេរោគកូវីដ

-
សម្តេចតេជោ៖ ខេត្តកោះកុង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៃតំបន់មាត់សមុទ្រ!

-
ប្រជាជនកម្ពុជាទៅ Abu Dhabi ប្រទេសអារ៉ាប់រួម មិនចាំបាច់ចត្តាឡីស័ក 👏🇦🇪

-
ក្រសួងពាណិជ្ជកម្មវៀតណាម ទទូចទៅកាន់អាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ចិន ឱ្យចាត់វិធានការជាបន្ទាន់ក្នុងការកាត់បន្ថយការកកស្ទះទំនិញតាមបណ្ដោយព្រំដែនចិន-វៀតណាម

ក្រសួងពាណិជ្ជកម្មវៀតណាម ទទូចទៅកាន់អាជ្ញាធរខេត្តក្វាងស៊ី (Guangxi) របស់ចិន ឱ្យចាត់វិធានការជាបន្ទាន់ក្នុងការកាត់បន្ថយការកកស្ទះទំនិញតាមបណ្ដោយព្រំដែនចិន-វៀតណាម បន្ទាប់ពីចិនបានបិទព្រំដែន ក្រោយមានករណីវិជ្ជមានកូវីដ១៩ នាំចូលពីវៀតណាម។ ក្រសួងពាណិជ្ជកម្មវៀតណាមលើកឡើងថា៖ “វិធានការ [គ្មានកូវីដ] ដែលខេត្តក្វាងស៊ីកំពុងតែអនុវត្ត រួមមានបិទច្រកព្រំដែន ឬ បញ្ឈប់ការនាំចូលផ្លែឈើគឺហួសពីភាពចាំបាច់ខ្លាំង ដែលការណ៍នេះបានបង្កជាផលប៉ះពាល់អវិជ្ជមានទៅលើពាណិជ្ជកម្មទ្វេភាគី និងការបាត់បង់យ៉ាងខ្លាំងទៅលើជំនួញ និងប្រជាជនទាំងសងខាង”។ ប្រភព៖ Reuters
-
សម្តេចតេជោសប្បាយចិត្តជាងគេ…

-
ប្រសិនបើសម្តេចតេជោមិនខិតខំដាក់ទំនាក់ទំនងការទូតជាមួយសាធារណៈរដ្ឋកូរ៉េពេលប្រជុំអាស៊ាន ឆ្នាំ១៩៩៩…

-
តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ មេក្រុមបាតុករ៩នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍

តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ មេក្រុមបាតុករ៩នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មនុស្ស៩នាក់នោះ រួមមាន៖ ១. ឈឹម ស៊ីថរ, ២. រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩. ឈ្មោះ សុខ គង្គា។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។ ៣ មករា ២០២២ https://t.me/ams1minute/19512
-
ដោយសារជោគជ័យវ៉ាក់សាំង និងស្មារតីស្រលាញ់ជាតិ ភ្ញៀវទេសចរក្នុងស្រុកជិត ២លាននាក់ ដើរលេងឆ្លងឆ្នាំ!

-
កាដូរាជរដ្ឋាភិបាលកម្ពុជាជូនប្រជាជន នាដើមឆ្នាំ២០២២ 🎁

បើកការដ្ឋានពង្រីកផ្លូវស្គុន-កំពង់ចាម ពង្រីកពី ២ទៅ ៤គន្លង លើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ៣៣ ៤១ ពី DBST ទៅ AC បើកការដ្ឋានសង់ស្ពាននៅក្រចេះ បើកសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី១០ មករា សម្ពោធផ្លូវជាតិលេខ៥ ពីកំណាត់ផ្លូវបាត់ដំបង-សេរីសោភ័ណ្ឌ និងកំណាត់ផ្លូវផ្សេងៗទៀត នៅថ្ងៃទី៧ កុម្ភៈ បើកសម្ពោធផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង នៅថ្ងៃទី១៤ កុម្ភៈ ២០២២ បើកសម្ពោធស្ពាន ៧កន្លែង ដែលមានស្ពាន៥ នៅផ្លូវជាតិលេខ៧៣ និងស្ពាន២ទៀត នៅផ្លូវជាតិលេខ១១។ ក្រោមម្លប់សន្តិភាព កម្ពុជាមានលទ្ធភាពអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងធ្វើសមាហរណកម្មតភ្ជាប់ស្ទើរគ្រប់តំបន់នៅទូទាំងប្រទេស! 📷 Online