-
ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ៥-១១ មករា ២០២២

-
៤ មករា ២០២១

១. ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងបញ្ចេញថវិកាជាង ១ពាន់លានដុល្លារ ជួយទ្រទ្រង់អាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ក្រោយរងវិបត្តិកូវីដ១៩ – AMS Economy ២. ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន ៩០% ដែលគ្រោងនឹងស្ថាបនារួចរាល់នាចុងខែមីនាឆ្នាំនេះ – រស្មីកម្ពុជា ៣. កម្ពុជាកំពុងពិនិត្យលទ្ធផលចុះបញ្ជីទឹកត្រីកំពត ជាផលិតផលសម្គាល់ភូមិសាស្ត្រ(GI) – RFI ៤. ប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi ប្តេជ្ញាសងសឹកប្រឆាំងនឹងលោក Donald Trump បើ Trump មិនត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ព Qassem Soleimani កាលពី ២ឆ្នាំមុន – Al Jazeera ៥. មេដឹកនាំចិន រុស្ស៊ី បារាំង អង់គ្លេស និងអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ដើម្បីទប់ស្កាត់ការរីកសាយនៃការប្រើប្រាស់អាវុធបរិមាណូ និងបញ្ចៀសជម្លោះនុយក្លេអ៊ែរ – Reuters
-
កញ្ញា ឈឹម ស៊ីថរ មេក្លោងញុះញង់ និងរៀបចំឱ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៤ មករា ២០២២

-
ឆ្នាំថ្មី ២០២២ បុរី KP ម៉ន ដានី ប្រគល់រង្វាន់វីឡា១០ ជូនអតិថិជនមហាសំណាង

-
ភស្តុតាងមួយចំនួន ដែលបញ្ជាក់ថាក្រុមបាតុករនៅមុខ Naga World ទទួលថវិការាប់ម៉ឺនដុល្លារ និងទទួលបានការបណ្តុះបណ្តាលពីអង្គការចាត់តាំងនៅក្រៅ និងក្នុងប្រទេស

-
អតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៣៨រូប ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ទាមទារឱ្យ លោក សម រង្ស៊ី សូមអភ័យទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេស

-
របាយការណ៍នៅថ្ងៃទី៣ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ១០ករណី ជាសះស្បើយ ១១នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៥២៦នាក់ អ្នកជាសះស្បើយ ១១៦ ៩៦៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៤ មករា ២០២២
-
កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២!

មូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” និមិត្តសញ្ញា៖ ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន។ ស្មារតីស្នូល៖ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា! គោលបំណងសំខាន់៖ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។ លទ្ធផលរំពឹងទុក៖ រួមមានសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។ ✍🏽 PSK
-
ដើម្បីកុំឱ្យប្រពន្ធជេរ…

-
“រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបន្តបង្ហាញ ការទទួលខុសត្រូវរបស់ខ្លួនចំពោះពលរដ្ឋគ្រប់រូប”
