-
មតិប្រជាជន៖ ការប្រមាថដែលមិនអាចទទួលយកបាន

អ្នកខ្លះតែងតែតាំងខ្លួនជាមេដឹកនាំប្រទេស ប៉ុន្តែអន់ចរិតត្រង់មិនត្រឹមតែមិនបានជួយលើកកិត្យានុភាពជាតិទេ ថែមទាំងមានចេតនាបន្តុះបង្អាប់ជាតិសាសន៍ខ្លួនទៀត ពិសេសមើលស្រាលទៅលើសមត្ថភាពធនធានមនុស្សនៃមាតុភូមិរបស់ខ្លួន។ ការលើកឡើងថានិស្សិតខ្មែរទទួលបានសញ្ញាបត្រកម្រិតទាបជាងអ្នកដ៏ទៃ ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះបញ្ញវន្ត និងប្រជាជនខ្មែរគ្រប់រូប។ បើដូច្នេះទៅហើយ តើឱ្យប្រជាជនខ្មែរជឿជាក់យ៉ាងដូចម្តេចទៅ? ✍🏽-ចិន្តកវី
-
វីរបុរសសង្រ្គោះផ្កាអ័រគីដេ 🌸

ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជាង ១២០ ដែលច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក។ កោះជាច្រើនរបស់ឥណ្ឌូនេស៊ី ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលមានរញ្ជួយដី និងបន្ទុះភ្នំភ្លើងញឹកញាប់។ លោក Musimin រស់នៅ និងធ្វើការក្បែរជម្រាលជើងភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Merapi។ លោកបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីសង្គ្រោះពូជផ្កាអ័រគីដេដែលជិតផុតពូជ និងជួយសង្គ្រោះរុក្ខជាតិរាប់សិបប្រភេទផ្សេងទៀត។ នៅពេលភ្នំភ្លើង Merapi ផ្ទុះម្ដងៗ វាបានជះកម្អែលភ្នំភ្លើង ហើយបំផ្លាញរុក្ខជាតិគ្រប់យ៉ាងនៅលើភ្នំភ្លើងនេះ ដោយនៅឆ្នាំ២០១០ ផ្កាអ័រគីដេចំនួន ៤០ប្រភេទបានបាត់បង់។ ជាង ២០ឆ្នាំមកនេះ គាត់បានដាំផ្កាអ័រគីដេនៅក្នុងព្រៃនៃភ្នំភ្លើង Merapi និងបណ្តុះរុក្ខជាតិទាំងនោះដោយយកចិត្តទុកដាក់។ 🎥 DW Stories
-
អារ៉ែង ២០២២

-
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានបញ្ជាក់ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ ២០១៩

-
របាយការណ៍នៅថ្ងៃទី៥ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ ១៨ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៥៣នាក់ អ្នកជាសះស្បើយ ១១៦ ៩៨២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៦ មករា ២០២២
-
មួយឆ្នាំបន្ទាប់ពីការវាយប្រហារនៅវិមានកាពីតូល អ្នកជំនាញព្រួយបារម្ភថា ការវាយប្រហាររបស់ពួកស្ដាំជ្រុលនិយម អាចបង្កឱ្យមានបញ្ហាប្រឈមផ្នែកសន្តិសុខរហូតដល់ឆ្នាំ ២០២២

មួយឆ្នាំបន្ទាប់ពីការវាយប្រហារនៅវិមានកាពីតូល អ្នកជំនាញព្រួយបារម្ភថា ការវាយប្រហាររបស់ពួកស្ដាំជ្រុលនិយម អាចបង្កឱ្យមានបញ្ហាប្រឈមផ្នែកសន្តិសុខរហូតដល់ឆ្នាំ ២០២២ ក្រោមរូបភាពនៃការផ្លាស់ប្តូររូបរាងនៃការគំរាមកំហែង។ អតីតមន្ត្រីប្រឆាំងភេរវកម្មលោក Jason Blazakis ថា ក្រុមស្តាំនិយមអាមេរិក រួមទាំងកងជីវពលប្រឆាំងរដ្ឋាភិបាល ពួកឧត្តមភាពពណ៌ស និងអ្នកទ្រឹស្ដីសមគំនិតផ្សេងៗ នៅតែជាការគំរាមកំហែងសន្តិសុខកំពូល។ លោកបន្តថា នៅពេលក្រុមទាំងនេះស្ថិតនៅក្រោមការឃ្លាំមើលដោយច្បាប់ និងការបង្រ្កាបពីប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗមួយចំនួន ការកើតឡើងម្តងទៀតនៃអ្វីដែលស្រដៀងនឹងការវាយប្រហារនៅវិមានកាពីតូល ទំនងជាធ្លាក់ចុះនៅឆ្នាំ២០២២ ប៉ុន្តែការគំរាមកំហែងកំពុងផ្លាស់ប្តូរក្នុងរូបរាងថ្មី។ ពួកស្ដាំនិយមនៅអាមេរិកឥឡូវនេះ កំពុងដំណើរការអ្វីមួយមានលក្ខណៈបុគ្គលជាងមុន និងនៅតាមមូលដ្ឋាន ដូចជាការផ្លាស់ប្តូរចេញឆ្ងាយពីអង្គការកណ្តាល ដែលរងការឃ្លាំមើលផ្លូវច្បាប់របស់សហព័ន្ធ ឆ្ពោះទៅរកចលនាវិមជ្ឈការនៅនឹងកន្លែងក្នុងតំបន់ ដែលអាចស្វែងរកមុខតំណែងការិយាល័យ និងកាន់អំណាចបាន។ រូបរាងថ្មីនៃពួកស្ដាំនិយម ក៏ផ្ដើមឡើងពីក្រុមផ្សេងៗទៀត ដូចជាពួកជ្រុលនិយមឯកោ ដែលរងឥទ្ធិពលនៃទ្រឹស្តីសមគំនិតក្នុងការបោះឆ្នោត ចលនាប្រឆាំងវ៉ាក់សាំង និងការប្រឆាំងនឹងការបង្រៀនអំពីការរើសអើងជាតិសាសន៍នៅក្នុងសាលារៀនជាដើម។ លោក Arie Perliger សាស្ត្រាចារ្យផ្នែកឧក្រិដ្ឋកម្ម បាននិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួនជុំវិញកុបកម្មកាលពីថ្ងៃទី៦ មករាឆ្នាំទៅ គឺជាអ្នកលក់អចលនទ្រព្យ ម្ចាស់អាជីវកម្ម និងក្រុមប្រឹក្សាក្រុងតូចៗ មិនជាបង្កការគំរាមកំហែងដល់សន្តិសុខដ៏ធំបំផុតសម្រាប់ប្រទេសនាពេលបច្ចុប្បន្ននេះនោះទេ។ ប៉ុន្តែក្រុមតូចៗនៃក្រុមស្តាំជ្រុលនិយមដែលខ្វះរចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រងជាផ្លូវការ គឺពិបាកសម្រាប់កងកម្លាំងសន្តិសុខក្នុងការតាមដាន ហើយពួកគេតែងតែធ្វើប្រតិបត្តិការនៅតំបន់ក្រៅទីក្រុងធំៗ ដែលអាជ្ញាធរមូលដ្ឋានមានធនធានតិចតួច។ លោក Perliger បន្ថែមថា ២០២២…
-
កម្ពុជាបន្តផ្ដល់ជំនួយម៉ាសជាង ៣,២លាន និងសម្ភារៈយុទ្ធសាស្ត្រជាច្រើនទៀតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា

-
៥ មករា ២០២១

១. កម្ពុជារំពឹងនាំចេញអង្ករបាន៨០ម៉ឺនតោន ឆ្នាំ២០២២និង ១លានតោននៅឆ្នាំ២០២៣ – AMS Central ២. នៅឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយជាង ៦៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ដោយការនាំចេញផ្លែចេកកើនឡើង ២៧% និងការនាំចេញផ្លែស្វាយកើនឡើង ១៤៨% – FN ៣. ១០ខែ ដើមឆ្នាំ២០២១ កម្ពុជាបានចំណាយប្រាក់ប្រមាណ ៩៧៧លានដុល្លារទៅលើការនាំចូលរថយន្តគ្រប់ប្រភេទនា កើនឡើង ៨% ធៀបនឹងឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីហ្វីលីពីន Duterte៖ គ្មានថ្ងៃលោកសុំទោសចំពោះការស្លាប់របស់ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់ក្រោមប្រតិបត្តិការរបស់ប៉ូលិសឡើយ – Reuters ៥. WHO៖ ភស្តុតាងជាច្រើន បានបង្ហាញថាជំងឺកូវីដ១៩បង្កដោយវីរុសអូមីក្រុង អាចមានសមត្ថភាពវាយលុកផ្លូវដង្ហើមផ្នែកខាងលើ និងចេញរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ – CNBC
-
ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានប្រកាសដាក់ទីក្រុង Almaty និងខេត្ត Mangistau ក្នុងភាពអាសន្នរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការបាតុកម្មនៅទីនោះប្រែក្លាយជាអំពើហឹង្សា

-
អំពើហិង្សាជាច្រើនបន្តបន្ទាប់គ្នាបានផ្ទុះឡើង ក្នុងការតវ៉ាប្រឆាំងនឹងវិធានការរឹតត្បឹត ដើម្បីការពារជំងឺរាតត្បាតក្នុងប្រទេសអាល្លឺម៉ង់

ឧបទ្ទវហេតុមួយបានកើតឡើងកាលពីថ្ងៃទី៣ មករា នៅឯក្រុង Lichtenstein នៅពេលដែលក្រុមកងកម្លាំងសន្ដិសុខ ព្យាយាមទាញមនុស្សប្រហែល ៦០នាក់ចេញពីការហែក្បួន ដើម្បីពិនិត្យអត្តសញ្ញាណ។ បាតុករជាច្រើននាក់បានវាយក្រុមកងកម្លាំងសន្ដិសុខ និងបាញ់ថ្នាំគីមី ហើយបាតុករម្នាក់ ព្យាយាមរឹបអូសអាវុធរបស់កងកម្លាំងសន្ដិសុខ ខណៈដែលកងកម្លាំងសន្ដិសុខម្នាក់បានរងរបួស ដោយសារអ្នកតវ៉ាម្នាក់ខាំ។ ការតវ៉ាបាននេះបានធ្វើឡើង មុនកិច្ចប្រជុំនៃក្រុមអ្នកជំនាញជំងឺរាតត្បាតរបស់អាល្លឺម៉ង់កាលពីថ្ងៃទី៤ មករា ដែលគេរំពឹងថា កិច្ចប្រជុំនេះនឹងរៀបចំជាសំណើថ្មីទៅរដ្ឋាភិបាល សម្រាប់ការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស។ ប្រភព៖ AP News