-
“កម្ពុជាប្រទេសតូចមែន តែបេះដូងធំ”

-
ប្រជាជនភូមាជាទីរាប់អាន!

កម្ពុជាបានយល់យ៉ាងច្បាស់ពីការលំបាករបស់ប្រទេសភូមានៅពេលនេះ ព្រោះប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ទុក្ខលំបាកស្រដៀងគ្នានេះកាលពីមុនដែរ ហើយក្នុងសមានចិត្តជាមិត្តម្នាក់ កម្ពុជាពិតជាមិនចង់ឃើញប្រជាជនភូមាពើបប្រទះនឹងការឈឺចាប់ដូចយើងពីអតីតកាលឡើយ។ ជាការពិត អ្វីដែលកម្ពុជាបានឆ្លងកាត់គឺជាការបែកបាក់របស់ជាតិសាសន៍មួយ ដែលបណ្តាលមកពីមូលហេតុជាច្រើន ក៏ប៉ុន្តែមូលហេតុចម្បងមួយគឺក្រឡាអុកភូមិសាស្រ្តនយោបាយរបស់ប្រទេសធំៗ ដើម្បីប្រជែងឥទ្ធិពលរបស់ខ្លួនលើបណ្តាប្រទេសតូចៗ។ សូមប្រជាជនភូមាគ្រប់ភាគីបើក ចិត្តឱ្យទូលាយហើយទទួលស្តាប់ការចែករំលែកបទពិសោធន៍ស្វែងរកដំណោះស្រាយពីពួកយើង ព្រោះថាកម្ពុជាមិនបានទទួលផលប្រយោជន៍នយោបាយអ្វីពីអ្នកសោះឡើយ ក្រៅតែពីចង់ឃើញសន្តិភាពនៅក្នុងប្រទេសរបស់អ្នក។ កម្ពុជាចង់ឃើញភូមាត្រលប់មកប្រក្រតីភាពវិញ ហើយយើងរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ✍🏽-សុគតិ
-
“ការដឹងគុណប្រទេសជាមិត្តដែលបានចូលរួមវិភាគទានដ៏ធំធេងដល់របត់ប្រវត្តិសាស្ត្រ”

-
“ក្រដាសប្រាក់ ៣០ ០០០រៀល និងសមិទ្ធិផលជាប្រវត្តិសាស្ត្រ”

-
របាយការណ៍នៅថ្ងៃទី៦ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ១១ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៦៤នាក់ អ្នកជាសះស្បើយ ១១៦ ៩៩១នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៧ មករា ២០២២
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមប្រធានអាស៊ាន បានទៅដល់ទីក្រុងណៃពិដោដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

-
អាមេរិករកឃើញករណីឆ្លងកូវីដចំនួន ១លានករណី កាលពីថ្ងៃទី ៣ ធ្នូ ដែលនេះជាទិន្នន័យប្រចាំថ្ងៃខ្ពស់បំផុតក្នុងពិភពលោក

អាមេរិករកឃើញករណីឆ្លងកូវីដចំនួន ១លានករណី កាលពីថ្ងៃទី ៣ ធ្នូ ដែលនេះជាទិន្នន័យប្រចាំថ្ងៃខ្ពស់បំផុតក្នុងពិភពលោក និងស្មើជិត ២ដងនៃកម្រិតឆ្លងខ្ពស់បំផុតរបស់អាមេរិក ដែលបានរកឃើញកាលពីមួយសប្តាហ៍មុន។ ចំនួនអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសនេះ បានកើនឡើងជិត ៥០% ក្នុងសប្តាហ៍មុន។ ការកើនឡើងចុងក្រោយនេះ បានបង្ខំឱ្យមានការលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មទៅកាន់កម្មវិធី Broadway ហើយក៏កំពុងរំខានដល់ផែនការស្វាគមន៍សិស្សត្រឡប់ពីវិស្សមកាលរដូវរងារវិញរបស់សាលារដ្ឋផងដែរ។ ប្រភព៖ Reuters
-
មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតដល់ថ្ងៃនេះ!

នៅថ្ងៃទី០៧ មករា ១៩៧៩ ប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ របបដ៏ឃោរឃៅព្រៃផ្សៃនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ក្រោយពីប្រទេសជាតិត្រូវបានរំដោះក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិជាបន្តបន្ទាប់។ មានជ័យជម្នះ ៧ មករា ទើបយើងរស់រានមានជីវិតរហូតដល់ថ្ងៃនេះ!
-
កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៊ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា

កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៊ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ដោយបានចេញផុតពីប្រទេសមានចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តាប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។
-
៦ មករា ២០២១

១. ធនាគារជាតិនៃកម្ពុជា៖ ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងឈានដល់ក្នុងអត្រាប្រមាណ៥% ក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យរំពឹងថានឹងកើនឡើងសន្សឹមៗ- AMS Economy ២. CMAC ប្តេជ្ញាបោសសំអាតមីនឱ្យបាន ៧០០គីឡូម៉ែត្រក្រឡា ស្មើនឹង ៩០% នៅឆ្នាំ២០២៥ – រស្មីកម្ពុជា ៣. ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជាង ៦៦លានដុល្លារពីការនាំចេញផលិតផលសត្វ រួមមានសត្វរស់ សាច់ និងស្បែក កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង បានសាកល្បងមីស៊ីលលឿនជាងសំឡេងដោយជោគជ័យ ដែលជាការសាកល្បងអាវុធលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២ – BBC ៥. ជប៉ុនស្នើអាមេរិកឱ្យជួយទប់ស្កាត់ការចល័តកងកម្លាំងយោធា ក្រោយការផ្ទុះករណីឆ្លងកូវីដ១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា – Reuters