-
វេជ្ជបណ្ឌិត ឱ វណ្ណឌីន បំភ្លឺពាក់ព័ន្ធករណីអូមីក្រុងចូលក្នុងសហគមន៍ ករណីទី១ នៅភ្នំពេញ

-
កម្មវិធីចាក់វ៉ាក់សាំងដូសទី៤ នៅភ្នំពេញ ចាប់ផ្ដើមថ្ងៃទី១៤ មករា ២០២២

-
មេដឹកនាំកាហ្សាក់ស្ថានបដិសេធការចរចា ហើយប្រាប់កងកម្លាំងឱ្យ “បាញ់សម្លាប់ ” ដោយគ្មានការព្រមាន

ប្រធានាធិបតី កា ហ្សា ក់ ស្ថាន Kassym-Jomart Tokayev កាលពី ថ្ងៃ សុក្រ បាន ច្រានចោល ការអំពាវនាវ ឱ្យមាន ការចរចា ជាមួយ ក្រុមបាតុករ ដែលត្រូវបានចាត់ទុកជាក្រុមភេរវករ បន្ទា ប់ ពី ប៉ុន្មាន ថ្ងៃ នៃ ភាពចលាចល ដែល មិន ធ្លាប់មាន ពីមុនមក។ លោក Tokayev ប្តេជ្ញា ថា នឹង បំផ្លាញក្រុម ចោរព្រៃ ប្រដាប់អាវុធ និង អនុញ្ញាតឱ្យ កងកម្លាំង របស់លោក បាញ់សម្លាប់ ដោយ គ្មាន ការព្រមាន ។ នៅក្នុង សុន្ទរកថា ថ្នាក់ជាតិ លោក Tokayev អរគុណ ប្រធានាធិបតី រុស្ស៊ី លោក…
-
៧ មករា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មី

៧ មករា ១៩៧៩ គឺជាថ្ងៃដ៏មហាវិសេសវិសាលបំផុត ដែលជាថ្ងៃបោះជំហានដំបូងនៃការចាប់ផ្តើមដំណើរសន្តិភាពរបស់កម្ពុជា។ ៧ មករា ២០២២ ឥឡូវបានក្លាយជាថ្ងៃដ៏មហាវិសេសវិសាលបំផុតរបស់មីយ៉ាន់ម៉ាក្នុងការបោះជំហានដំបូងទៅរកសន្តិភាព និងស្ថិរភាពនយោបាយ។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ភូមា ដើម្បីចែករំលែកបទពិសោធន៍ និងមេរៀននៃការកសាងសន្តិភាពដោយនយោបាយឈ្នះ-ឈ្នះ ពិភពលោកអាចយល់បានថា ពេលនេះកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ ព្រោះថាកម្ពុជាមិនត្រឹមតែគិតគូរតែកិច្ចការខាងក្នុងប្រទេសទេ ថែមទាំងបានរួមចំណែកកសាងសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនានាដល់បណ្តាប្រទេសជាមិត្ត និងតំបន់។ ថ្ងៃ៧ មករា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត បន្ថែមពីលើការបិទទំព័រសករាជដ៏ខ្មៅងងឹតនៅកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាស្មារតី ៧ មករារបស់កម្ពុជា បានចូលរួមកសាងសន្តិភាព និងស្ថិរភាពដល់ប្រទេសមីយ៉ាន់ម៉ា និងរួបរួមអាស៊ានឱ្យបានមក ១០វិញ។ ✍🏽-សុគតិ
-
ទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅមីយ៉ាន់ម៉ាគឺជាចំណុចប្រវត្តិសាស្ត្រថ្មីមួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត និងស្មារតីចូលរួមចំណែករបស់កម្ពុជា

រដ្ឋមន្រ្តីការបរទេសកម្ពុជា៖ ទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅមីយ៉ាន់ម៉ាគឺជាចំណុចប្រវត្តិសាស្ត្រថ្មីមួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត និងស្មារតីចូលរួមចំណែករបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្ថិរភាពដល់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងសំដៅធានាឱ្យបានថាអាស៊ាននឹងពេញឡើងវិញ។ “សុខមាលភាព និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូបដោយគ្មានការរើសអើង គឺជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ” 🇰🇭🇲🇲 សេចក្តីប្រកាសព័ត៌មានរួម៖https://t.me/ams1minute/19663 សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា https://t.me/ams1minute/19677
-
របាយការណ៍នៅថ្ងៃទី៨ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៤. កូវីដ ៣០ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦២១នាក់ អ្នកជាសះស្បើយ ១១៧ ០១៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៩ មករា ២០២២
-
៨ មករា ជាខួប៤៣ឆ្នាំនៃថ្ងៃដែលសម្តេចតេជោបានទទួលតំណែងជារដ្ឋមន្រ្តីការបរទេសក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំ

៨ មករា ជាខួប៤៣ឆ្នាំនៃថ្ងៃដែលសម្តេចតេជោបានទទួលតំណែងជារដ្ឋមន្រ្តីការបរទេសក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំ (៨ មករា ១៩៧៩-៨ មករា ២០២២)។ សម្តេចតេជោជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ៤៣ឆ្នាំក្រោយមក សម្តេចតេជោនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំនយោបាយទាំងក្នុងនិងក្រៅប្រទេស។ សម្តេចបានប្រើពេលវេលាជាងពាក់កណ្តាលជីវិតរបស់លោកហើយសម្រាប់កិច្ចការមួយនេះ។
-
ក្នុងចំណោមថាមពលកកើតឡើងវិញទាំងឡាយ ថាមពលពន្លឺព្រះអាទិត្យ ជាថាមពលដ៏សំខាន់បំផុត ហើយកំពុងត្រូវបានអភិវឌ្ឍ និងប្រើប្រាស់កាន់តែច្រើនក្នុងពិភពលោក

-
ងាយៗ

-
កម្ពុជារកឃើញមេរោគអូមីក្រុង ឆ្លងក្នុងសហគមន៍ ១ករណីលើបុរសជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
