-
ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ជុំវិញទំនាក់ទំនងកម្ពុជា-ជប៉ុន 🇰🇭 🇯🇵

ជប៉ុនបានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្តេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត កម្ពុជាជាអ្នកទាញយកកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនចេញក្រៅប្រទេស ហើយប្រជាជនជប៉ុនគួរមានមោទនភាពចំពោះបេសកកម្មរបស់កងរក្សាសន្តិភាពជប៉ុនដែលកំពុងធ្វើសកម្មភាពរក្សាសន្តិភាពលើពិភពលោក ឆ្នាំ២០២២ ជាខួប ៣០ឆ្នាំ ដែលជប៉ុនបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង សម្តេចនឹងអញ្ជើញសួរសុខទុក្ខកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពេលចូលមកកាន់កម្ពុជា ប្រសិនបើមានការអនុញ្ញាត។
-
របាយការណ៍នៅថ្ងៃទី៩ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ១៥ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៣៦នាក់ អ្នកជាសះស្បើយ ១១៧ ០២៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១០ មករា ២០២២
-
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ ហើយពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ដែរ។ ១០ មករា ២០២២
-
ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំប្រហែល ៧% ដែលធ្វើឱ្យកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលើពិភពលោក

១. វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានផ្តល់ការងារយ៉ាងច្រើន តាមរយៈលំហូរចូលដ៏ធំនៃការវិនិយោគផ្ទាល់ពីបរទេស។ បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំខ្លួនឆ្ពោះទៅរកការផលិតសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិច។ ២. វិស័យទេសចរណ៍បានផ្សព្វផ្សាយតំបន់បេតិកភណ្ឌ និងលើកកម្ពស់តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធានាបាននូវកំណើនទេសចរជាតិ និងអន្តរជាតិ។ ៣. វិស័យសំណង់បានទាញនូវការការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក រួមមានការអភិវឌ្ឍតំបន់លំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្ម និងរោងចក្រ។ ៤. វិស័យកសិកម្មនៅតែជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបានផ្តល់ការងារ និងបានដើរតួនាទីរក្សាស្ថិរភាពក្នុងករណីមានវិបត្តិសេដ្ឋកិច្ច។ ប្រភព៖ Sosoro Museum
-
អ្នកដែលប្រឆាំងបទឈប់បាញ់ និងជំនួយមនុស្សធម៌គឺជាមនុស្សដែលស្រលាញ់សង្រ្គាម ចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម និងស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ១៩

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២

-
សម្តេចតេជោ៖ ម្សិលមិញថ្ងៃទី០៩ មករា ២០២២ រកឃើញមេរោគបំប្លែងថ្មី “អូមីក្រុង កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត

-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

-
សូមឣនុមោទនាថ្ងៃសីល

“ហិរិ និងឱត្តប្បៈគឺលោកបាលធម៌ ជាធម៌រក្សាលោកឱ្យមានសន្តិភាព” ហិរិ គឺជាសភាវៈធម៌ដែលផុសចេញពីដួងចិត្តរបស់ខ្លួន ដោយខ្មាសអៀន និងស្អប់ខ្ពើមយ៉ាងក្រៃលែងចំពោះការប្រព្រឹត្តនូវអំពើបាបទាំងឡាយ ទោះបីជាតាមកាយ វាចា ឬចិត្តក្តី មាន ឧបមាដូចជាបុរសខ្ពើមលាមក មិនចង់ ចាប់ពាល់ ដោយ ដៃ យ៉ាងណា បាបធម៌ បុគ្គលគួរ ខ្ពើម មិនប្រព្រឹត្ត អំពើបាប នោះ ក៏យ៉ាងនោះដែរ។ ឱត្តប្បៈ គឺជាសភាវធម៌ដែលញ៉ាំងបុគ្គលណាមួយឱ្យមានសេចក្តីតក់ស្លុក ខ្លាចក្រែងមិនហ៊ានប្រព្រឹត្តនូវអំពើបាប នៅពេលដែលឃើញអ្នកដទៃប្រព្រឹត្ត ហើយទទួលនូវសេចក្តីទុក្ខទោមនស្ស និងបាបកម្មពីការប្រព្រឹត្តនោះ មានឧបមា ដូចជា បុគ្គល មិន ចាប់ ពាល់ នូវ ភ្លើង ដែល កំពុង ឆេះ ព្រោះ ខ្លាច រលាក យ៉ាងណា បុគ្គល មិន គួរ ប្រព្រឹត្ត អំពើ បាប ព្រោះ ខ្លាច ទោស នៃ…
-
ហេតុអី្វបានកម្ពុជាជួយភូមា?
