Category: One-Minute

  • អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នលោក Kassym-Jomart Tokayev ត្រូវតែចេញវិធានការឱ្យបានរហ័ស និងម៉ឺងម៉ាត់ ដើម្បីពង្រឹងអំណាចរបស់លោក

    អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នលោក Kassym-Jomart Tokayev ត្រូវតែចេញវិធានការឱ្យបានរហ័ស និងម៉ឺងម៉ាត់ ដើម្បីពង្រឹងអំណាចរបស់លោក

    អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថានលោក Akezhan Kazhegeldin និយាយថា ប្រធានាធិបតីបច្ចុប្បន្នលោក Kassym-Jomart Tokayev ត្រូវតែចេញវិធានការឱ្យបានរហ័ស និងម៉ឺងម៉ាត់ ដើម្បីពង្រឹងអំណាចរបស់លោក បន្ទាប់ពីមានការប្រេះស្រាំនៃទំនាក់ទំនងជាមួយអតីតប្រធានាធិបតីមុនដែលនៅតែមានឥទ្ធិពលក្នុងរដ្ឋាភិបាល ស្របពេលដែលកាហ្សាក់ស្ថានកំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំទូទាំងប្រទេស។ លោក Kazhegeldin និយាយថា៖ “មនុស្សជាច្រើននៅក្នុងបណ្តាញសង្គម ទាំងអ្នករិះគន់ នៅតែបន្តនិយាយថាលោក Tokaev ត្រូវបានអតីតប្រធានាធិបតីលោក Nazarbayev តែងតាំង ហើយតែងឈរនៅពីក្រោយខ្នង”។ លោកជំរុញឱ្យលោក Tokaev ស៊ើបអង្កេតឱ្យបានលឿន ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាមករកយុត្តិធម៌ និងស្តាប់ការទាមទាររបស់ប្រជាជន និងមានកំណែទម្រង់។ លោក Kazhegeldin និយាយថា៖ “ប្រសិនបើលោក Tokaev អាចធ្វើវាក្នុងរយៈពេលដ៏ខ្លី លោកនឹងអាចពឹងផ្អែកលើការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។ ប្រសិនបើលោកមិនធ្វើទេ ប្រជាជននឹងបន្ទោសបញ្ហាទាំងអស់ និងអ្វីគ្រប់យ៉ាងដែលកើតឡើងថ្មីៗនេះមកលើលោក”។ គាត់បាននិយាយថា បក្សពួក Nazarbayev ដែល “ខឹងសម្បារ” នឹងឆ្លៀតឱកាស ប្រមូលក្រុមអ្នកគាំទ្រឡើងវិញថ្ងៃណាមួយ។ ប្រភព៖ Reuters

  • ១០ មករា ២០២១

    ១០ មករា ២០២១

    ១. ដំណាំស្រូវជាង ៧ ០០០ហិកតា នៅក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាបដែលកំពុងខ្វះទឹក ត្រូវបានជួយអន្តរាគមន៍ដោយការបញ្ជូនទឹកពីខេត្តឧត្តរមានជ័យ – រស្មីកម្ពុជា ២. ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប បានបញ្ចប់ការស្ថាបនា ១០០% ខណៈការតុបតែង និងបំពាក់ កាមេរ៉ាសុវត្ថិភាពទើបសម្រេចបានជាង ៧០% – ភ្នំពេញបុស្តិ៍ ៣. ១១ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានតម្លៃសរុបជិត ៨,៤ពាន់លានដុល្លារ កើនឡើង ៣២% – ភ្នំពេញបុស្តិ៍ ៤. អគ្គិភ័យមួយ ឆាបឆេះនៅតាមព្រំដែនបង់ក្លាដែស ដោយបានបំផ្លាញផ្ទះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១ ២០០ខ្នង ដែលធ្វើឡើងពីឫស្សី និងតង់ ធ្វើឱ្យមនុស្សជាង ៥ពាន់នាក់គ្មានផ្ទះសម្បែង – AFP ៥. ប្រមុខការទូតអាមេរិក៖ រុស្ស៊ីមានបំណងបង្កើតសហភាពសូវៀតឡើងវិញ ហើយវាជារឿងដែលមិនអាចទទួលយកបាន – TASS

  • មនុស្សជិត ៨ ០០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ ក្រោយបាតុកម្មដែលចាប់ផ្ដើមពីសប្ដាហ៍មុន នៅកាហ្សាក់ស្ថាន

    មនុស្សជិត ៨ ០០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ ក្រោយបាតុកម្មដែលចាប់ផ្ដើមពីសប្ដាហ៍មុន នៅកាហ្សាក់ស្ថាន

    មនុស្សជិត ៨ ០០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងជនបរទេសមួយចំនួនធំផងដែរ ក្រោយបាតុកម្មដែលចាប់ផ្ដើមពីសប្ដាហ៍មុន នៅកាហ្សាក់ស្ថានបានប្រែក្លាយជាកុប្បកម្ម ហើយរីករាលដាលពាសពេញប្រទេស ដោយក្រុមអ្នកតវ៉ាបង្ហាញពីការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល និងអតីតប្រធានាធិបតីលោក Nursultan Nazarbayev។ រថយន្តប្រហែល ៤០០គ្រឿង ដែលភាគច្រើនជារថយន្តប៉ូលីស ព្រមទាំងមជ្ឈមណ្ឌល ផ្សារទំនើប និងធនាគារជាង ១០០ ត្រូវបានបំផ្លាញនៅក្នុងអំពើហិង្សា។ អ្នកជាប់ឃុំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទហិង្សាលើមន្ត្រីរដ្ឋាភិបាល អំពើទុច្ចរិត ឃាតកម្ម និងចោរកម្មផងដែរ។ មកទល់ពេលនេះ ស្ថានការណ៍បានប្រសើរឡើង និងមានស្ថិរភាព ដោយកងកម្លាំងសន្ដិសុខកំពុងបន្តប្រតិបត្តិការ “បោសសម្អាត” និងយាមកាមកន្លែងយុទ្ធសាស្ត្រ។ ប្រភព៖ BBC

  • ថ្ងៃនេះ កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុងក្នុងសហគមន៍ ចំនួន១០ករណី សរុប ១៤ករណី

    ថ្ងៃនេះ កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុងក្នុងសហគមន៍ ចំនួន១០ករណី សរុប ១៤ករណី

    ១០ មករា ២០២២ ប្រភព៖ សម្តេចតេជោ

  • សង្ខេបសារសំឡេងសម្តេចតេជោ យប់ថ្ងៃទី១០ មករា ២០២១

    សង្ខេបសារសំឡេងសម្តេចតេជោ យប់ថ្ងៃទី១០ មករា ២០២១

    មេរោគ Omicron បានចាប់ផ្តើមក្នុងសហគមន៍របស់យើងហើយ កិច្ចការបន្ទាន់របស់យើងគឺពង្រឹងវិធានការការពារដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុងក្នុងសហគមន៍ ចំនួន១០ករណី សរុប ១៤ករណី។ ត្រូវយកចិត្តទុកដាក់លើវិធានការការពារ ដោយបន្តអនុវត្ត៣កុំ៣ការពារ ចេញបទបញ្ជា និងជំរុញល្បឿននៃការចាក់វ៉ាក់សាំងដុសជំរុញជូនដល់ប្រជាពលរដ្ឋរបស់យើង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានបញ្ជូនវ៉ាក់សាំង Astrazeneca និង Moderna ទៅតាមខេត្តរួូចទៅហើយ សម្រាប់ Pfizer គឺការចាក់ក្នុងទីក្រុងភ្នំពេញ ព្រោះថាយើងមិនមានប្រព័ន្ធការពារដើម្បីបញ្ជូនទៅតាមខេត្តនោះទេ បើទោះជាវ៉ាក់សាំងប្រភេទណាក៏ដោយ អ្វីដែរសំខាន់គឺមានគ្រូពេទ្យគ្រប់គ្រាន់ដើម្បីចាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការប្រមូលមនុស្សមកចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំប្លែងថ្មីនេះ លក្ខខណ្ឌនៃការទទួលបានដូសទី៣ ត្រូវអនុវត្តតាមស្តង់ដាសុខាភិបាលដែលបានបញ្ជាក់ គឺរយៈពេល៤ខែយ៉ាងតិចក្រោយពីទទួលដូសទី២ បើមិនទាន់គ្រប់៤ខែ គឺមិនទទួលចាក់នោះទេ ដោយមិនមានការធានាសុវត្ថិភាព អាជ្ញាធរថ្នាក់ខេត្តត្រូវប្រមូលប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសជំរុញដើម្បីមកទទួលចាក់ដូសជំរុញ ហើយផ្នែកសុខាភិបាលត្រូវរៀបចំឱ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំងដើម្បីចាក់ មិនថាវ៉ាក់សាំងប្រភេទណាទេ ប៉ុន្តែភាពបន្ទាន់គឺដូសជំរុញ ការចាក់វ៉ាក់សាំងដូសជំរុញសម្រេចបានជិត៤លាននាក់ តែនៅប្រមាណ១០លានទៀតដែលមិនទាន់បានចាក់នៅឡើយ ដូចនេះខ្ញុំសូមឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់ អភិបាលរាជធានី ខេត្ត ថ្នាក់ស្រុក ភូមិ ត្រូវខិតខំដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបានវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថាប្រទេសរបស់យើងនៅបន្តបើក ទោះបីជា Omicron កំពុងលុកលុយចូលក្នុងសហគមន៍ក៏ដោយ។

  • បេះផ្លែឈើជិតដៃមុន 🍎

    បេះផ្លែឈើជិតដៃមុន 🍎

    https://vm.tiktok.com/ZSeQr292N/

  • អ្នកស្រាវជ្រាវរបស់ប្រទេសស៊ីបរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ១៩ថ្មី ដែលរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់អូមីក្រុង និងដែលតា និងឱ្យឈ្មោះថា ដែលតាក្រុង (Deltacron)

    អ្នកស្រាវជ្រាវរបស់ប្រទេសស៊ីបរកឃើញវ៉ារ្យ៉ង់នៃជំងឺកូវីដ១៩ថ្មី ដែលរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់អូមីក្រុង និងដែលតា និងឱ្យឈ្មោះថា ដែលតាក្រុង (Deltacron)

    រហូតមកដល់ពេលនេះ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវសាស្រ្តនៅសាកលវិទ្យាល័យស៊ីប បានរកឃើញករណីនៃវីរុសប្រភេទថ្មីនេះចំនួន ២៥ករណី ខណៈគេនៅមិនទាន់ដឹងនៅឡើយថា តើវ៉ារ្យ៉ង់នេះអាចបង្កឱ្យមានគ្រោះថ្នាក់ ឬលទ្ធភាពនៃការឆ្លងបានកម្រិតណា។ ដែលតាក្រុង រកឃើញចំពេលដែលវ៉ារ្យ៉ង់អូមីក្រុងបន្តរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ ប្រភព៖ Bloomberg

  • សារសម្តេចតេជោពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍!

    សារសម្តេចតេជោពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍!

    ១០ មករា ២០២២

  • ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ទាក់ទងសង្រ្គាម និងសន្តិភាព

    ប្រសាសន៍សម្តេចតេជោថ្ងៃទី១០ មករា ២០២២ ទាក់ទងសង្រ្គាម និងសន្តិភាព

    កម្ពុជាឆ្អែតឆ្អន់ហើយលើការបែកបាក់ និងភ្លើងសង្គ្រាម ពេលមានសង្គ្រាម ធ្វើផ្លូវបំផ្លាញផ្លូវ មានស្ពានបំផ្លាញស្ពាន មានសាលារៀនបំផ្លាញសាលារៀន មិនអាចធ្វើអ្វីបាននោះឡើយ មេរៀនកម្ពុជាល្មមគ្រប់គ្រាន់ហើយ ដែលទាមទារឱ្យរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ដើម្បីទទួលបាននូវការកសាង និងអភិវឌ្ឍកម្ពុជា ក្រោយពេលបញ្ចប់ភ្លើងសង្គ្រាម កិច្ចការត្រូវធ្វើ គឺប្រែក្លាយតំបន់ភ្លើងសង្គ្រាមទៅជាទីផ្សារ និងការអភិវឌ្ឍ។

  • ប្រសាសន៍សម្តេចតេជោទាក់ទងបញ្ហានៅភូមា

    ប្រសាសន៍សម្តេចតេជោទាក់ទងបញ្ហានៅភូមា

    គម្ពីដែលសម្តេចយកទៅចរចាជាមួយភូមា គឺកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន លោក មីង អោងឡាំង បើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកដែរ លទ្ធផលនៃដំណើររបស់សម្តេចទៅភូមាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់ភូមា ការមិនមានសង្គ្រាម និងការផ្ទុះអាវុធនៅភូមា ជាការបោះជំហានទៅរកការបោះឆ្នោត បញ្ហាភូមាមិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់ភូមាក្នុងការដោះស្រាយបញ្ហារបស់ភូមា សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនជួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅភូមា សម្តេចចង់តែងតាំងប្រធានមជ្ឈមណ្ឌលជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិភូមា សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ពលរដ្ឋភូមាទេ។ សម្តេចគ្រាន់តែចង់ជួយឱ្យពលរដ្ឋភូមាចៀសផុតពីភ្លើងសង្គ្រាម កម្ពុជាក្រ តែមានបេះដូងធំទូលាយ។ វ៉ាក់សាំងដែលជាចំណែកកម្ពុជាតាមរយៈមជ្ឈមណ្ឌលអាស៊ាន គឺកម្ពុជាបានប្រគល់ទៅឱ្យភូមាទាំងអស់ មានតម្លៃសរុបប្រមាណ ១លានដុល្លារ សម្តេចតេជោប្រាប់អតីតអគ្គលេខាធិការអាស៊ានដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទរបស់អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅភូមា មិននិយាយពីរឿងបោះឆ្នោតនោះឡើយ ដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមាទទួលបានលទ្ធផលហួសពីការរំពឹងទុក ពិសេសការយល់ព្រមរបស់ មីង អោងឡាំង អនុញ្ញាតឱ្យប្រេសិតអាស៊ានជួបសន្ទនាជាមួយភាគីនៃជម្លោះ ជនដែលប្រឆាំងនឹងបទឈប់បាញ់ និងផ្តល់ជំនួយទៅកាន់ភូមា គឺជាជនចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅភូមា។ ១០ មករា ២០២២