-
ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ នៅទីស្នាក់ការប្រចាំនៅផ្សារអុីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ មករា ២០២២ នេះតទៅ

-
សារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីទប់ស្កាត់អូមីក្រុង

-
ការឈឺចាប់របស់យើងគ្រប់គ្រាន់ មេរៀនយើងក៏គ្រប់គ្រាន់

-
ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម

ផ្សិត Matsutake មានតម្លៃដល់ទៅ ៥០០ដុល្លារក្នុងមួយគីឡូក្រាម។ នៅឆ្នាំ ២០២១ ផ្សិត Matsutake ដែលឱ្យផលជាលើកដំបូង ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃដល់ទៅ ៧ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន។ ផ្សិតនេះ តែងត្រូវបានប្រមូលក្នុងកញ្ញាដល់ខែវិច្ឆិកា ហើយច្រើនដុះនៅនឹងឬសនៃដើមឈើធំៗក្នុងព្រៃភ្នំ។ បរិមាណរបស់ផ្សិតនេះត្រូវបានថយចុះជាលំដាប់ ដោយសារមូលហេតុធំៗ ៣ រួមមាន ការផ្លាស់ប្ដូរបរិស្ថានព្រៃឈើ សត្វល្អិតរាតត្បាត និងបម្រែបម្រួលអាកាសធាតុ។ នៅពេលប្រជាជនលែងប្រមូលឈើធ្វើជាអុស គម្របព្រៃឈើដុះកាន់តែក្រាស់ ដែលជាហេតុធ្វើឱ្យពិបាកក្នុងការបេះ។ ចំណែកឯសត្វលិ្អតរាតត្បាត បានបំផ្លាញដើមឈើ ដែលផ្សិតនេះច្រើនដុះជាមួយ ហើយកត្តាអាកាសធាតុក៏បានប៉ះពាល់ដល់ការបន្ដពូជរបស់ផ្សិតនេះដែរ។ ជប៉ុន ដែលជាប្រទេសធ្លាប់មានផ្សិតនេះយ៉ាងសំបូរបែប បាននាំចូលជាង ៩០%នៃផ្សិតនេះពីប្រទេសផ្សេងៗដូចជាចិន និងកូរ៉េខាងត្បូង។ 🎥 Business Insider
-
សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) តាមប្រព័ន្ធវីដេអូ

UPF ចាត់ទុកទស្សនកិច្ចរបស់សម្តេចតេជោទៅភូមាជា “ទស្សនកិច្ចសន្តិភាព” ហើយអបអរសាទសមិទ្ធិផលជោគជ័យលើបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅភូមា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបភាគីពាក់ព័ន្ធ និងការផ្ដល់ជំនួយមនុស្សធម៌។ លោកអគ្គនាយក UPF ក៏បានរាយការណ៍ជូនសម្តេចតេជោអំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលសម្ដេចតេជោជាសហប្រធាន។ លោកបណ្ឌិតបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅកម្ពុជា ដើម្បីជំរុញឱ្យតំបន់មេគង្គមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាពជាពិសេសនៅឧបទ្វីបកូរ៉េ ដោយគូសបញ្ជាក់ពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ឈរលើគោលការណ៍៣៖ ១. ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ២. មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ៣. គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក៕ ១១ មករា ២០២២
-
“សម្តីជារបស់អ្នក តែពេលដែលអ្នកខ្ជាក់ អ្នកជាកញ្ជះរបស់សម្តី”

មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនតាមគ្រប់រូបភាព ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពទាំងនេះ មិនត្រូវប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដទៃ ឬដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើយ។ រាល់សម្តីទាំងឡាយត្រូវគិតចំណុច២គឺ មុននិយាយ និងក្រោយនិយាយ។ ការបញ្ចេញមតិយោបល់ចំពោះបុគ្គលណាម្នាក់ ដោយការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យជេរប្រមាថ ពាក្យមើលងាយ ជាសាធារណៈគឺជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលនោះ។ ចរិតនយោបាយរបស់គណបក្សប្រឆាំងពិតជាមិនបានបង្ហាញពីភាពថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនោះឡើយ ថែមទាំងធ្វើឱ្យជាតិសាសន៍ខ្មែរត្រូវបានបរទេសម៉ាក់ងាយបន្ថែមទៀត។ ស្តាប់មើលទៅ វាប្រៀបបីដូចក្មេងប៉ោឡែមិនដែលទទួលបានការអប់រំ នឹកឃើញអីនិយាយហ្នឹង ស្រេចតែចិត្ត មិនគិតពីផលប៉ះពាល់ និងគ្មានព័ស្តុតាងបញ្ជាក់ត្រឹមត្រូវ និយាយគ្មានក្បាលគ្មានកន្ទុយ លុះពេលរាជរដ្ឋាភិបាលប្រើច្បាប់ តាំងលើកឡើងថាគេមិនគោរពសិទ្ធិបញ្ចេញមតិ បំបិទសិទ្ធិសិរីភាពរបស់ប្រជាពលរដ្ឋទៅវិញ។ ✍🏽 Hei Virak
-
របាយការណ៍នៅថ្ងៃទី១០ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៣៤ករណី ជាសះស្បើយ ១១នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៧០នាក់ អ្នកជាសះស្បើយ ១១៧ ០៣៤នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១១ មករា ២០២២
-
បន្ទាយស្រីល្អឯក! 🇰🇭🇰🇭🇰🇭

-
ស្ថានភាពធាតុអាកាស ១២-១៨ មករា ២០២២

-
ប្រធានាធិបតីស្រីលង្កា បានស្នើសុំឱ្យចិនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងផ្ដល់ឥណទានអនុគ្រោះសម្រាប់ការនាំចូលផលិតផលសំខាន់ៗ

កាលពីថ្ងៃទី៩ មករា ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានស្នើសុំឱ្យចិនធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ និងផ្ដល់ឥណទានអនុគ្រោះសម្រាប់ការនាំចូលផលិតផលសំខាន់ៗ ខណៈពេលដែលប្រទេសនេះប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។ ចំពេលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងធ្វើទស្សនកិច្ចនៅស្រីលង្កា លោក Rajapaksa ក៏បានសួរលោក Wang Yi អំពីឥណទានសម្រាប់ជួយសម្របសម្រួលការនាំចូល ដើម្បីអនុញ្ញាតឱ្យរោងចក្របន្តដំណើរការធម្មតា។ រដ្ឋាភិបាលស្រីលង្កាបានខ្ចីបំណុលយ៉ាងច្រើនពីចិន ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ពន្ធធំៗ មួយចំនួន។ កាលពីឆ្នាំ២០១៧ ដោយមិនអាចសងបំណុល ១,៤ ពាន់លាន ដែលត្រូវបានខ្ចីសម្រាប់សាងសង់កំពង់ផែមួយ រដ្ឋាភិបាលស្រីលង្កាបានសម្រេចធ្វើការសម្បទានកំពង់ផែនោះទៅឱ្យក្រុមហ៊ុនចិន។ ស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឱ្យប្រជាពលរដ្ឋស្រីលង្កាជួបការខ្វះខាតយ៉ាងខ្លាំង រួមមានតម្លៃទំនិញឡើងកប់ពពក អត្រាអតិផរណាកើនដល់ ១២,១% នៅចុងខែធ្នូ អតិផរណាតម្លៃម្ហូបអាហារកើនដល់ជាង ២២% ហើយអាជ្ញាធរអគ្គិសនី បានដាក់កម្រិតលើការប្រើប្រាស់ បន្ទាប់ពីខ្លួនមានកង្វះរូបិយប័ណ្ណបរទេសដើម្បីនាំចូលប្រេងពីបរទេស។ ប្រភព៖ AP