-
លទ្ធផលជំនួបរវាងសម្តេចតេជោ ជាមួយប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា លោកស្រី Noeleen Hayzer

Noeleen អបអរសាទរសម្ដេចតេជោដែលទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន ដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថាអាចសហការគ្នាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានៅភូមា។ សម្ដេចតេជោលើកឡើងថាដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅភូមា គឺស្របទៅតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកភាពទាំង៥ ដើម្បីបញ្ចប់ហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ដល់ភូមាដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។ សម្ដេចតេជោស្នើ Noeleen Hayzer ឱ្យធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ១៣ មករា ២០២២
-
របាយការណ៍នៅថ្ងៃទី១២ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៣៤ករណី ជាសះស្បើយ ១៤នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៧១៨នាក់ អ្នកជាសះស្បើយ ១១៧ ០៥៧នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៣ មករា ២០២២
-
យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Mogadishu

យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Mogadishu ប្រទេសសូម៉ាលី 🇸🇴 កាលពីថ្ងៃពុធ។ ក្រុមជ្រុលនិយម al-Shabab ដែលមានទំនាក់ទំនងនឹងក្រុម al-Qaida បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ ហើយបាននិយាយថា គោលដៅរបស់ខ្លួនគឺ “មន្ត្រីស្បែកស”។ ប្រភព៖ CGTN
-
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងជំងឺឆ្លងក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០។ អត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។ អត្រាប្តូរប្រាក់ទីផ្សារមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ ប្រភព៖ ធនាគារជាតិនៃកម្ពុជា
-
១២ មករា ២០២១

១. CDC អនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៩ទៀត ដែលមានតម្លៃជាង ៣៨លានដុល្លារ និងបង្កើតការងារជាង១ម៉ឺនកន្លែង រួមមាននៅភ្នំពេញ កណ្តាល កំពង់ស្ពឺ និងព្រះសីហនុ – FN ២. កម្ពុជា អាមេរិក ជប៉ុន សិង្ហបុរី ថៃ តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូង បានយល់ព្រមជារួម ជាមួយនឹងសំណើរបស់វៀតណាមលើផែនការដើម្បីបន្តជើងហោះហើរអន្តរជាតិជាទៀងទាត់ – ខ្មែរថាមស៍ ៣. ឆ្នាំ២០២១ ការនាំចូល និងនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានតម្លៃសរុប ២ ២៣៤លានដុល្លារ កើនឡើងជិត ៤៣% – ភ្នំពេញបុស្តិ៍ ៤. មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យពង្រីកកម្លាំងយោធាបន្ថែមទៀត បន្ទាប់ពីតេស្ដមីស៊ីលលឿនជាងសំឡេង – Reuters ៥. អ្នកនាំពាក្យចិន៖ ការចង់បានឯករាជ្យសម្រាប់កោះតៃវ៉ាន់នោះ នឹងនាំទៅរកក្តីវិនាស ដែលគ្មានថ្ងៃអាចបកត្រឡប់ក្រោយវិញ – Xinhua
-
ដកហូតមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ

-
ក្រោមដំបូលសន្តិភាព កម្ពុជាទទួលបានមកវិញជាបន្តបន្ទាប់នូវរតនសម្បត្តិវប្បធម៌ដ៏ថ្លែថ្លា 🙏

-
៥០០ឆ្នាំហើយ កម្ពុជាមិនដែលទទួលបានការឯកភាពម្តងណាទេ!

-
វិធីដែលល្អជាងគេ គឺប្រជាជនមកពីណាក៏ចាក់ជូនដែរ!

-
សេចក្ដីជូនដំណឹងស្ដីពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ពីថ្ងៃទី១៤ មករា ២០២២
