-
ក្រសួងបរិស្ថានផ្តល់ឡដុតសំរាម នៅជើងភ្នំត្បែង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាជន 🌿

-
របាយការណ៍នៅថ្ងៃទី១៣ មករា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ១០ករណី ជាសះស្បើយ ១៥នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៧២៨នាក់ អ្នកជាសះស្បើយ ១១៧ ០៧២នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១៤ មករា ២០២២
-
សហព័ន្ធសន្តិភាពសកល ចេញសេចក្តីថ្លែងការគាំទ្របេសកកម្មសន្តិភាពរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

-
សារលិខិតសម្តេចតេជោ ហ៊ុន សែនផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

-
សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថាវេទិកា YouTube គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក

សម្ព័ន្ធសកលនៃអង្គការត្រួតពិនិត្យការពិត និយាយថាវេទិកា YouTube គឺជាបណ្តាញដ៏ធំនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិតតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក ហើយពុំមានដំណើរការគ្រប់គ្រាន់ ដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិតនៅលើវេទិកានេះទេ។ យោងលិខិតចុះហត្ថលេខាដោយស្ថាប័នជាង៨០ រួមទាំងក្រុមហ៊ុន Full Fact របស់អង់គ្លេស និងកម្មវិធីត្រួតពិនិត្យការពិតរបស់កាសែត Washington Post Youtube កំពុងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះព័ត៌មានមិនពិត។ ជាក់ស្ដែង ក្រុម Doctors for the Truth ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩ និងវីដេអូ ដែលគាំទ្រការចោទប្រកាន់ថាមានការក្លែងបន្លំអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។ ក្រុមអ្នកស៊ើបអង្កេត បានអំពាវនាវឱ្យក្រុមហ៊ុន YouTube ផ្លាស់ប្ដូរក្បួនណែនាំមាតិការបស់ខ្លួន ដើម្បីធានាថាវាមិនផ្សព្វផ្សាយព័ត៌មានមិនពិតដល់អ្នកប្រើប្រាស់ឬណែនាំមាតិកាមកពីបណ្តាញដែលមិនគួរឱ្យទុកចិត្ត ដែលធ្វើឱ្យវេទិការបស់ខ្លួនក្លាយជាអាវុធរបស់តួអង្គដែលមិនសមហេតុផល ដើម្បីកេងប្រវ័ញ្ចអ្នកដទៃ។ ប្រភព៖ The Guardian
-
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ ធ្នូ បានសារភាពថា រូបលោកបានចូលរួមពិធីជប់លៀងនៅសួនច្បារសម្រាប់ជប់លៀងនៅឯ Downing Street កាលពីខែឧសភា ២០២០

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ ធ្នូ បានសារភាពថា រូបលោកបានចូលរួមពិធីជប់លៀងនៅសួនច្បារសម្រាប់ជប់លៀងនៅឯ Downing Street កាលពីខែឧសភា ២០២០ ដោយអះអាងថា លោកមិនបានដឹងថាជាកម្មវិធីជប់លៀងឡើយ។ លោក Keir Starmer មេដឹកនាំគណបក្សការងារប្រឆាំងបានចោទប្រកាន់ លោក Johnson ថា បានបោកបញ្ឆោតប្រជាជនអង់គ្លេស និងអំពាវនាវឱ្យលោកលុបលាងកំហុស ដោយលាលែងពីតំណែង។ អំណះអំណាងការពារខ្លួនរបស់ លោក Johnson ដែលមិនបានដឹងថានោះគឺជាពិធីជប់លៀង គឺជារឿងគួរឱ្យអស់សំណើច ដែលទង្វើនេះជាការប្រមាថដល់សាធារណជនអង់គ្លេសយ៉ាងខ្លាំង។ ប្រភព៖ New York Times
-
១៣ មករា ២០២១

១. ទីផ្សារសត្វជ្រូក នឹងប្រឈមបញ្ហាខ្វះខាតដើមខែកុម្ភៈ ស្របពេលតម្លៃវិញក៏កាន់តែកើនឡើងខ្ពស់ – RFI ២. ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌកើតមានឡើងជាង ៣០០លើក ថយចុះជាងពាក់កណ្តាល ឯគ្រោះថ្នាក់ចរាចរណ៍ ថយចុះជាង៥០០ករណី – រស្មីកម្ពុជា ៣. ការបោះ បង្គោលព្រំ ជុំវិញ បឹង ទន្លេសាប បាន ជាង ៦៥% ខណៈ ខេត្តពោធិ៍សាត់ សម្រេច ជា ស្ថាពរ ខណៈផ្ទៃដីដែលត្រូវបោះបង្គោលព្រំមានជាង ៦៤ម៉ឺនហិកតា – ភ្នំពេញបុស្តិ៍ ៤. យោធាកូរ៉េខាងត្បូងមានសមត្ថភាពចាប់សញ្ញា និងស្ទាក់បាញ់ទម្លាក់មីស៉ីលលឿនជាងសំឡេងរបស់កូរ៉េខាងជើង – Yonhap ៥. WHO៖ មេរោគកូវីដ១៩បំប្លែងថ្មី Omicron មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាង Delta នោះទេ តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការ – Reuters
-
អាជ្ញាធរអាកាសចរស៊ីវិលអាមេរិក បានរិះគន់ចិនពាក់ព័ន្ធនឹងការផ្អាកជើងហោះហើរ ពីអាមេរិកទៅកាន់ចិន ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការសមស្រប

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយថា៖ “ទង្វើរបស់ចិនគ្មានភាពទៀងទាត់ប្រាកដប្រជាជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរវាងអាមេរិក និងចិន។” យ៉ាងណាមិញ ស្ថានទូតចិនប្រចាំនៅអាមេរិកមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងករណីនេះឡើយ។ ចាប់ពីខែធ្នូមក ចិនបានធ្វើការផ្អាកជើងហោះហើរពីអាមេរិក មកកាន់ប្រទេសខ្លួន ដោយយោងលើការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩ វ៉ារ្យង់អូមីក្រុងមកកាន់ប្រទេសខ្លួន។ ប្រភព៖ Reuters
-
បើចង់ផឹក ផឹកនៅផ្ទះបាន

-
Hideo Yamada កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងអូសាកាប្រទេសជប៉ុន ប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត
