Category: One-Minute

  • អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដា្ឋន ជាបន្ទុករបស់រដ្ឋ!

    អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដា្ឋន ជាបន្ទុករបស់រដ្ឋ!
  • របាយការណ៍នៅថ្ងៃទី១១ មករា

    របាយការណ៍នៅថ្ងៃទី១១ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ១៤ករណី ជាសះស្បើយ ៩នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៦៨៤នាក់ អ្នកជាសះស្បើយ ១១៧ ០៤៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី១២ មករា ២០២២

  • រដ្ឋាភិបាលជប៉ុន 🇯🇵 បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារ ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២

    រដ្ឋាភិបាលជប៉ុន 🇯🇵 បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារ ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២

    កាលពីឆ្នាំ២០២០ ជប៉ុនបានផ្តល់កម្ចីជាង ២៣៧លានដុល្លារ ដូច្នេះសរុបទាំងពីរលើកមានទំហំជាង ៤២០លានដុល្លារ។ ថវិកាកម្ចីនេះនឹងប្រើសម្រាប់ជួយពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ។ ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និង២ និងអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។ វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាចាយវាយថវិកាដែលសន្សំទុកអស់ប្រមាណ ២ ៣០០លានដុល្លារអាមេរិក៕ ១១ មករា ២០២១

  • ១១ មករា ២០២១

    ១១ មករា ២០២១

    ១. ឆ្នាំ២០២២ ក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ខណៈមានក្រុមហ៊ុនមកពីឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តរតនគិរី – ថ្មីៗ ២. ក្រសួងសាធារណការ បាននិងកំពុងធ្វើការសិក្សាគម្រោងថ្មីបន្ថែមទៀត ដូចជាគម្រោងផ្លូវវាងក្រុងថ្មី គម្រោងរថយន្តក្រុងដឹកអ្នកដំណើរដោយប្រើចរន្តអគ្គិសនីជាដើម – ខ្មែរថាមស៍ ៣. គម្រោងសាង់សង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងចាប់ផ្តើមសាងសង់ពីខែមីនាខាងមុខនេះ ដោយប្រើរយៈពេលសាងសង់ជាង ១៤ខែ – រស្មីកម្ពុជា ៤. ប្រធានាធិបតីកាហ្សាក់ស្ថាន៖ កងកម្លាំងនៃអង្គការសន្ធិសញ្ញារួម (CSTO) ដែលដឹកនាំដោយរុស្ស៊ី នឹងចាប់ផ្តើមដកចេញពីប្រទេសរបស់លោកវិញក្នុងរយៈពេល ១២ថ្ងៃ – CGTN ៥. កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ដែលមានសមត្ថភាពខ្លាំងជាងមុន ខណៈសមាជិកក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិកកាលពីសប្តាហ៍មុន – Asahi

  • លោក ហ៊ុន ម៉ានី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្រ្តីដោះមីន

    លោក ហ៊ុន ម៉ានី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្រ្តីដោះមីន

    លោក ហ៊ុន ម៉ានី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្រ្តីដោះមីន ចំនួន ០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីននៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ១១ មករា ២០២២

  • ចក្រភពអង់គ្លេសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០

    ចក្រភពអង់គ្លេសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០

    🇬🇧🤝🇰🇭 ចក្រភពអង់គ្លេសប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បៃតងសម្រាប់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។ https://www.facebook.com/109417220955491/posts/393813159182561/?d=n

  • មន្ត្រីដោះមីនកម្ពុជាពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ!

    មន្ត្រីដោះមីនកម្ពុជាពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ!

    មន្រ្តីជំនាញដោះមីនកម្ពុជា ៣នាក់បានស្លាប់បាត់បង់ជីវីតភ្លាម និងម្នាក់ទៀតរងរបួសដោយសារតែផ្ទុះមីនតោននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ មករា ២០២២។ សូមទទួលការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីយើងខ្ញុំ និងប្រជាពលរដ្ឋកម្ពុជា។ សង្ឃឹមថាថ្នាក់ដឹកនាំនឹងរៀបចំបុណ្យសព និងឧបត្ថម្ភក្រុមគ្រួសារវីរបុរសកម្ពុជាយ៉ាងសក្តិសម។ កម្ពុជាចងចាំ និងនឹករលឹកអ្នកជានិច្ច 🙏 ប្រភព៖ CMAC, KCV

  • ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារតាមផ្លូវអាកាសក្នុងជម្លោះនៅតំបន់ទីហ្រ្កេ ប្រទេសអេត្យូពី 🇪🇹

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារតាមផ្លូវអាកាសក្នុងជម្លោះនៅតំបន់ទីហ្រ្កេ ប្រទេសអេត្យូពី 🇪🇹

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារតាមផ្លូវអាកាសក្នុងជម្លោះនៅតំបន់ទីហ្រ្កេ ប្រទេសអេត្យូពី 🇪🇹 និងអំពីបញ្ហាសិទ្ធិមនុស្ស ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed កាលពីថ្ងៃទី១០ មករា។ លោកប្រធានាធិបតី Biden បានសម្តែងការព្រួយបារម្ភថាអស្ថិរភាពដែលកំពុងបន្ត រួមទាំងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ បន្តបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងទុក្ខ។ សេតវិមានក៏បាននិយាយផងដែរថា Biden និង Abiy បានពិភាក្សាអំពី “តម្រូវការដើម្បីដោះស្រាយកង្វល់សិទ្ធិមនុស្សរបស់ប្រជាជនអេត្យូពីដែលរងផលប៉ះពាល់ទាំងអស់ រួមទាំងការព្រួយបារម្ភអំពីការឃុំឃាំងជនជាតិអេត្យូពីក្រោមស្ថានភាពអាសន្ន”។ ការវាយប្រហារតាមអាកាសនៅតំបន់ទីហ្រ្កេសម្លាប់មនុស្ស ៥៦នាក់នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួន និង៣០នាក់បានរងរបួស រួមទាំងកុមារផងដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និយាយថា អង្គការជំនួយបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នៃភាគពាយ័ព្យទីហ្រ្កេ ជាកន្លែងដែលការវាយប្រហារកើតឡើង។ ប្រភព៖ Reuters

  • គោលនយោបាយ zero-COVID របស់ចិន

    គោលនយោបាយ zero-COVID របស់ចិន

    ចិន រកឃើញមេរោគកូវីដដំបូងគេនៅឆ្នាំ ២០១៩ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ zero-COVID។ មកទល់ពេលនេះ ចិនមានករណីកូវីដឆ្លងជាង ១លាន និងមនុស្សតិចជាង ៥ពាន់នាក់ប៉ុណ្ណោះបានស្លាប់។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលចិនបានគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ការរីករាលដាលកូវីដឱ្យនៅត្រឹម ៣០ករណីទូទាំងប្រទេស ក្នុងនោះមានវិធានការរឹតត្បិតតឹងរ៉ឹង ការធ្វើតេស្តទ្រង់ទ្រាយធំ ការបង្ខាំងទុក និងការដាក់ឱ្យនៅដាច់ដោយឡែកជាដើម។ មនុស្សនៅក្នុងប្រទេសចិនអាចត្រូវបានហាមឃាត់មិនឱ្យចាកចេញពីអគាររបស់ពួកគេ ឬបង្ខាំងនៅក្នុងបន្ទប់របស់ពួកគេ បើចាត់ទុកថាមានទំនាក់ទំនងជាមួយបុគ្គលដែលមានហានិភ័យឆ្លងខ្ពស់។ នៅទីក្រុងស៊ីអាន ប្រជាជនចំនួន ១៣លាននាក់ត្រូវបានបិទខ្ទប់រស់នៅក្នុងផ្ទះនៅក្នុងខែធ្នូ បន្ទាប់ពីរកឃើញករណីឆ្លងចំនួន ១៥០ករណី រីឯ អ្នកស្រុករស់នៅតំបន់ចេងចូវទាំងអស់ត្រូវបានធ្វើតេស្តក្រោយរកឃើញករណីឆ្លងតែ ១១ករណីប៉ុណ្ណោះ។ ថ្មីៗនេះ អាជ្ញាធរចិនបានបិទផ្សារទំនើបមួយចំនួន ក្រោយរកឃើញដានមេរោគឆ្លងនៅក្នុងផ្លែឈើដែលនាំចូលពីវៀតណាម។ ការបិទជើងហោះហើរអន្តរជាតិ និងការដាក់ឱ្យនៅដាច់ដោយឡែកនៃអ្នកដំណើរមកដល់ប្រទេសនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង។ ក្រៅពីវិធានតឹងរ៉ឹងងនេះ ចិនបានប្រើបច្ចេកវិទ្យាជំនួយ ដើម្បីកំណត់អត្តសញ្ញាណ និងស្ថានភាពសុខភាពរបស់ប្រជាជន។ ប្រភព៖ SCMP

  • អាមេរិក រកឃើញករណីឆ្លងជាមធ្យមជាងកន្លះលានករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ

    អាមេរិក រកឃើញករណីឆ្លងជាមធ្យមជាងកន្លះលានករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ

    អាមេរិក រកឃើញករណីឆ្លងជាមធ្យមជាងកន្លះលានករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ និងមានមនុស្សចំនួន ១៣២ ៦៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលទិន្នន័យនេះលើសពីកំណត់ត្រាក្នុងខែមករាឆ្នាំមុនដែលមានត្រឹម ១៣២ ០៥១នាក់។ មន្ត្រីសុខាភិបាលអាមេរិក បានព្រមានថា ចំនួននៃការឆ្លងដែលបណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុង អាចប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ ជាពិសេសដំណោះស្រាយនៃការកើនឡើងនៃអ្នកជំងឺចំពេលកំពុងមានការខ្វះខាតបុគ្គលិក។ ប្រភព៖ Reuters