Category: One-Minute

  • តើការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅមីយ៉ានម៉ានៅពេលនេះជាពរជ័យ ឬជាបណ្តាសា?

    តើការសម្រេចចិត្តរបស់លោក ហ៊ុន សែន ទៅមីយ៉ានម៉ានៅពេលនេះជាពរជ័យ ឬជាបណ្តាសា?

    យោងសេចក្តីប្រកាសរួម ចេញផ្សាយកាលពីយប់ថ្ងៃទី៧ មករា ២០២២ លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២។ លោកក៏បានធានាថានឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឱ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូង និងរយៈពេលខ្លីរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ា “ពិតជាកូនសោមាសបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ”។ ដូច្នេះ យើងអាចនិយាយបានថា ទស្សនកិច្ចរបស់លោកពិតជាមានសារៈសំខាន់ណាស់សម្រាប់បរិបទតំបន់ និងពិភពលោកទាំងមូល។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាគឺដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ា និងអាស៊ានតែប៉ុណ្ណោះ។ ✍🏽-អ្នកនយោបាយតុកាហ្វេ

  • អ្នកដែលទទួលផល និងផ្លែផ្កាពីដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ គឺប្រជាជនមីយ៉ាន់ម៉ា!

    អ្នកដែលទទួលផល និងផ្លែផ្កាពីដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ គឺប្រជាជនមីយ៉ាន់ម៉ា!

    មិត្តភ័ក្ត្រម្នាក់ដែលធ្លាប់ធ្វេីការនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលជាង ៧ឆ្នាំ ជាអតីតប្រធានសមាគមធុរកិច្ចកម្ពុជានៅមីយ៉ាន់ម៉ា និងឆ្លងកាត់ការប្រែប្រួលស្ថានភាពនយោបាយយ៉ាងច្រេីននៅទីនោះ បាន បង្ហាញទស្សនៈផ្ទាល់ខ្លួន ចំពោះលទ្ធផលនៃដំណេីរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ថាជាជំហានវិជ្ជមានមួយដែលមិនអាចប្រកែកបាន។ សូមអានលម្អិត៖ https://www.facebook.com/109417220955491/posts/391940186036525/?d=n

  • ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ាគឺរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់

    ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ាគឺរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់

    ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ាគឺរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ និងផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាន និងដៃគូត្រូវធ្វើយ៉ាងណាដើម្បីឱ្យបទឈប់បាញ់ និងការផ្តល់ជំនួយត្រុូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។ ✍🏽 SPM

  • ៧ មករា ស្មារតីនៃការរួបរួមជាតិ

    ៧ មករា ស្មារតីនៃការរួបរួមជាតិ

    ៧ មករា ២០២២ គឺជាខួបលើកទី៤៣ នៃថ្ងៃបិទបញ្ចប់របបខ្មៅងងឹត ដែលបានសម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់។ ជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋានដឹងគុណជានិច្ចនូវស្មារតី ៧ មករា ដែលបានបើកច្រកទៅរកការឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ៧ មករា ២០២២ ក៏បានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ថ្មីមួយទៀតគឺ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា។ ជាលទ្ធផល រដ្ឋាភិបាលភូមាបានប្រកាសបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាពីគ្រប់ភាគីពាក់ព័ន្ធ។ នេះជាការបើកច្រកឈានទៅរកការបង្រួបបង្រួមជាតិភូមាតាមលំនាំស្មារតីបង្រួបបង្រួមជាតិ ៧ មករា និងនយោបាយឈ្នះ-ឈ្នះ ចែករំលែកដោយសម្តេចតេជោ។ សរុបមក ស្មារតី ៧ មករា បានបើកច្រកឱ្យកម្ពុជាមានឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញ ហើយស្មារតី ៧ មករា ក៏បានជួយបើកផ្លូវជូនមេដឹកនាំភូមាគ្រប់ភាគីចូលមកកាន់តុសន្ទនាស្វែងរកការឯកភាពជាតិ ការអភិវឌ្ឍក្នុងប្រទេស និងសុខសន្តិភាពក្នុងតំបន់។ ✍🏽-អត្ថកវី

  • វីដេអូ៖ សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    វីដេអូ៖ សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    សូមទស្សនា https://www.facebook.com/109417220955491/posts/391806236049920/?d=n ៨ មករា ២០២២

  • របាយការណ៍នៅថ្ងៃទី៧ មករា

    របាយការណ៍នៅថ្ងៃទី៧ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ២៧ករណី ជាសះស្បើយ ១២នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៥៩១នាក់ អ្នកជាសះស្បើយ ១១៧ ០០៣នាក់ អ្នកស្លាប់ ៣ ០១៥នាក់ ចេញផ្សាយ ថ្ងៃទី៨ មករា ២០២២

  • លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន

    លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន
  • ៧ មករា ២០២១

    ៧ មករា ២០២១

    ១. ឆ្នាំ២០២១ កម្ពុជានាំចេញ ពោតក្រហម ក្នុង បរិមាណ ជិត ៧០ម៉ឺន តោន ថយចុះ ជិត ៥% ធៀប នឹង រយៈពេល ដូចគ្នា ឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍ ២. មន្ទីរពេទ្យកម្ពស់ ៣ជាន់ និងអគារអមចំនួន ២ផ្សេងទៀត តម្លៃជាង ១១លានដុល្លារ គ្រោងសាងសង់លើទឹកដីកោះធំ ខេត្តកណ្ដាល – FN ៣. ក្រសួងទេសចរណ៍រំពឹងថា អ្នកវិនិយោគថៃ នឹងមកវិនិយោគវិស័យទេសចរណ៍នៅកម្ពុជាកាន់តែច្រើន – កម្ពុជាថ្មី ៤. ឥណ្ឌាកំពុងបារម្ភថា អាចនឹងត្រូវកូវីដ១៩ វាយលុកខ្លាំងសាជាថ្មី បន្ទាប់ពីទើបរាយការណ៍ករណីឆ្លងជាង១១ម៉ឺននាក់ក្នុង១ថ្ងៃ – Al Jazeera ៥. អាមេរិក-ជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយស្ដីពីការស្រាវជ្រាវ និងអភិវឌ្ឍវិស័យការពារជាតិ – Reuters

  • បើគ្មានជ័យជម្នះ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះ និងគ្មានអ្វីៗដូចបច្ចុប្បន្នឡើយ

    បើគ្មានជ័យជម្នះ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះ និងគ្មានអ្វីៗដូចបច្ចុប្បន្នឡើយ
  • មន្ត្រីទំនាក់ទំនងសាធារណៈនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron បានបញ្ជាក់ថា West Point គ្មានការបែងចែកសញ្ញាបត្ររវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ

    មន្ត្រីទំនាក់ទំនងសាធារណៈនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron បានបញ្ជាក់ថា West Point គ្មានការបែងចែកសញ្ញាបត្ររវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ

    លោកសង្ឃឹមថាការបញ្ជាក់លើកនេះនឹងបញ្ចប់ភាពចម្រូងចម្រាសនៃតម្លៃសញ្ញាបត្ររបស់សាលា West Point។ ការបញ្ជាក់លើកនេះជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់ទណ្ឌិត សម រង្ស៊ី ដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។ ប្រភព៖ Politico360