Category: One-Minute

  • ២១ ធ្នូ ២០២១

    ២១ ធ្នូ ២០២១

    ១. វៀតណាមបានស្នើ ដល់ ភាគី កម្ពុជា បើក ច្រកទ្វារព្រំដែន មួយ ចំនួន ឡើងវិញ និង រៀបចំ ច្រកទ្វារព្រំដែន ថ្មី បន្ថែមទៀត ដើម្បី លើកកម្ពស់ ការដោះដូរ ទំនិញ រវាង ប្រទេស ទាំងពីរ ឱ្យបាន កាន់តែ ប្រសើរឡើង – កម្ពុជាថ្មី ២. រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងជាង២៨ម៉ឺនដុល្លារ ដល់មន្ទីរអប់រំខេត្តស្ទឹងត្រែង រតនគីរី និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ – ថ្មីៗ ៣. ដី ជាង ១០០ ហិកតា នៅក្នុង ឃុំពោធិ៍ និងឃុំ ច្រ ណូ កនៃ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង នឹង ក្លាយជា តំបន់ ទេសចរណ៍ធម្មជាតិ និង…

  • នៅក្នុងជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក នាថ្ងៃទី២១ ធ្នូ ២០២១ ភាគីទាំងពីរបានអបអរសាទរ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជា និងវៀតណាមសម្រេចបាន

    នៅក្នុងជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក នាថ្ងៃទី២១ ធ្នូ ២០២១ ភាគីទាំងពីរបានអបអរសាទរ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជា និងវៀតណាមសម្រេចបាន

    នៅក្នុងជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក នាថ្ងៃទី២១ ធ្នូ ២០២១ ភាគីទាំងពីរបានអបអរសាទរ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជា និងវៀតណាមសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ។ https://www.facebook.com/109417220955491/posts/380911183806092/?d=n

  • ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ង្វៀង ស៊ួនហ្វុក កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារចំនួន ៧

    ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ង្វៀង ស៊ួនហ្វុក កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារចំនួន ៧

    ១. ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ២. ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម ៣. កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ៤. កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ៥. អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ ៦. អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ៧. ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម វិមានសន្តិភាព, ២១ ធ្នូ ២០២១

  • ប្រធានគណបក្សខ្មែរក្រោក William Guang សារភាពថាខ្លួនជាមេខ្លោងរៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី

    ប្រធានគណបក្សខ្មែរក្រោក William Guang សារភាពថាខ្លួនជាមេខ្លោងរៀបចំផែនការ និងដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី

    ២១ ធ្នូ ២០២១

  • ប្រេងដូងធម្មជាតិអាចលក់បានក្នុងតម្លៃប្រហែល ១២ដងនៃតម្លៃប្រេងធម្មតា ខណៈតម្លៃទីផ្សារត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥១៨លានដុល្លារមុនឆ្នាំ ២០២៤

    ប្រេងដូងធម្មជាតិអាចលក់បានក្នុងតម្លៃប្រហែល ១២ដងនៃតម្លៃប្រេងធម្មតា ខណៈតម្លៃទីផ្សារត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥១៨លានដុល្លារមុនឆ្នាំ ២០២៤

    ដំណើរការនៃការចម្រាញ់យកប្រេងដូង ត្រូវឆ្លងកាត់ការបកសំបក ពូតយកទឹក និងចំហុយរយៈពេលជាង ១២ម៉ោង។ ក្នុងឆ្នាំ ២០១៩ គេប្រមូលផលដូងចំនួន ១៤,៨លានតោន ដើម្បីចម្រាញ់ប្រេងប្រហែល ១,៦លានតោន។ ជាង ៤៤% នៃប្រេងដូងក្នុងពិភពលោកត្រូវបានផលិតនៅហ្វីលីពីន។ ប្រេងដូងភាគច្រើនត្រូវបាននាំចេញទៅអាមេរិក ឬអឺរ៉ុប។ នៅពេលដែលប្រេងដូងទៅដល់ទីផ្សារលោកខាងលិច តម្លៃនឹងកើនឡើងប្រហែលទ្វេដង។ តម្រូវការប្រេងដូងបានកើនឡើងដល់បរិមាណ ៥៩៨ ០០០តោន ដែលជាបរិមាណខ្ពស់បំផុតនៅអាមេរិកក្នុងឆ្នាំ២០០៩។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការប្រេងដូងបានកើនឡើង ជាពិសេសនៅលោកខាងលិច ដោយសារតែការងាកទៅរកការប្រើប្រាស់ផលិតផលធម្មជាតិ និងមិនទាន់កែច្នៃ។ 🎥 Business Insider

  • របាយការណ៍នៅថ្ងៃទី២០ ធ្នូ

    របាយការណ៍នៅថ្ងៃទី២០ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៤. កូវីដ ៤ករណី និងជាសះស្បើយ ១២នាក់ គ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៤២៧នាក់ អ្នកជាសះស្បើយ ១១៦ ៨១៥នាក់ អ្នកស្លាប់ ៣ ០០៥នាក់ ចេញផ្សាយ ថ្ងៃទី២១ ធ្នូ ២០២១

  • ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken មកអាស៊ីអាគ្នេយ៍ បង្ហាញពីភាពវិជ្ជមាន តែខ្វះភាពច្បាស់លាស់សម្រាប់ទំនាក់ទំនងអាមេរិក-អាស៊ាន

    ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken មកអាស៊ីអាគ្នេយ៍ បង្ហាញពីភាពវិជ្ជមាន តែខ្វះភាពច្បាស់លាស់សម្រាប់ទំនាក់ទំនងអាមេរិក-អាស៊ាន

    អាមេរិកប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ភាពជាដៃគូផ្នែកសន្តិសុខ។ អ្នកវិភាគយល់ឃើញថា អាមេរិកកំពុងតែព្យាយាមពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់នេះឡើងវិញ ក្រោយពេលដែលជំនាន់របស់លោក Trump គិតគូរអំពីគោលនយោបាយ “អាមេរិកចម្បង” ខ្លាំងពេក។ ទោះជាបែបនេះក្ដី អាមេរិកនៅមិនទាន់បង្ហាញពីគោលនយោបាយណាមួយឱ្យចេញជារូបរាងពិតប្រាកដ ឬ ឱ្យក្បោះក្បាយជាក់លាក់នៅឡើយ ជាពិសេសត្រង់គោលនយោបាយពាណិជ្ជកម្មជាមួយនឹងតំបន់។ ភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យអ្នកការទូតយល់ឃើញថា វ៉ាស៊ីងតោន “បានតែនិយាយ តែមិនបានបញ្ចេញសកម្មភាព” ហើយអ្វីដែលលោក Blinken បានដាក់ចេញគឺត្រឹមតែជាចក្ខុវិស័យប៉ុណ្ណោះ មិនមែនជាយុទ្ធសាស្ត្រនោះទេ។ ប្រភព៖ SCMP

  • លោក សុខសុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកនៅយប់ថ្ងៃទី២០ ធ្នូ ២០២១ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួន

    លោក សុខសុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកនៅយប់ថ្ងៃទី២០ ធ្នូ ២០២១ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួន

    លោក សុខសុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកនៅយប់ថ្ងៃទី២០ ធ្នូ ២០២១ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនករណីជាប់ពាក់ព័ន្ធចូលប្លន់ផ្ទះ អ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវមុី

  • កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

    ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ (ប្រុស ៩នាក់ ស្រី ៣នាក់) ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង១ដើម ខ្លី៤ដើម) ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

  • ២០ ធ្នូ ២០២១

    ២០ ធ្នូ ២០២១

    ១. អភិបាលស្រុកបន្ទាយស្រី៖ នៅឆ្នាំ២០២២ ពលរដ្ឋនៅទូទាំងស្រុកនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្នា ខណៈបច្ចប្បន្នផ្ទះសរុបជាង១ម៉ឺនខ្នង ស្មើនឹង៦៥% មានបង្គន់ប្រើប្រាស់ – ថ្មីៗ ២. ឆ្នាំ២០២២ កម្ពុជានឹងមានគម្រោងតម្លៃ១០០លានដុល្លារស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព – AMS Economy ៣. ទុន វិនិយោគ ក្នុង វិស័យ សំណង់ ក្នុង រយៈពេល ១១ ខែ ឆ្នាំ ២០២១ នេះ មានតម្លៃ ប្រមាណ ជាង ៥ពាន់លាន ដុល្លារ ខណៈ ពេញ មួយ ខែ វិច្ឆិកា គម្រោង សាងសង់ អគារ នានា បានកើនឡើង ជាង ៣០០ គម្រោង – កម្ពុជាថ្មី ៤. រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់៖ បក្សសម្ព័ន្ធយោធាណាតូ (NATO) នឹងពិភាក្សាពីសំណើសន្តិសុខរបស់រុស្ស៊ី…