-
២២ ធ្នូ ២០២១

១. កម្ពុជាចាប់ផ្តើមអនុវត្តកូតានាំចេញអង្ករ ៤សែនតោនថ្មីដែលផ្តល់ដោយប្រទេសចិន ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១នេះតទៅ – AMS Central ២. ការចរចា បើក ទីផ្សារ ផ្លែ មៀន កម្ពុជាទៅ ចិន ឈាន ដល់ ដំណាក់កាល វាយតម្លៃ ហានិភ័យ ដោយ ចុះ ពិនិត្យ ផ្ទាល់ នៅ ចំការ និង រោងចក្រ វេច ខ្ចប់ ហើយ – កោះសន្តិភាព ៣. ១១ខែ ឆ្នាំ២០២១ កម្ពុជានាំចេញ ម្ទេស ស្រស់ ជាង ៨៩ពាន់តោន កើនជាង ៤៣% និង ម្ទេស ក្រៀមជាង ២ពាន់តោន កើន ជាង ២០% – រស្មីកម្ពុជា ៤. ពូ…
-
នៅថ្ងៃទី២១ ធ្នូ ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅឱ្យរដ្ឋាភិបាលប្រទេសលីទុយអានី ក្នុងតម្លៃ ១២៥លានដុល្លារ

ការអនុម័តនេះបានកើតឡើងខណៈដែលភាពតានតឹងកំពុងកើនឡើងខ្ពស់នៅអឺរ៉ុបខាងកើតដោយមានរុស្ស៊ីដាក់ទ័ពយ៉ាងច្រើនតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ កញ្ចប់បញ្ជាទិញតម្លៃ ១២៥លានដុល្លាររបស់លីទុយអានី រួមមានមីស៊ីល FGM-148F ចំនួន ៣៤១ គ្រាប់ ឧបករណ៍បាញ់និងបញ្ជាចំនួន ៣០គ្រឿង ព្រមទាំងគ្រឿងបន្លាស់ និងជំនួយការបច្ចេកទេសផងដែរ។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖ មីស៊ីលទាំងនេះ “នឹងជួយលីទុយអានីឱ្យកសាងសមត្ថភាពការពាររយៈពេលវែង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបំពេញនូវតម្រូវការការពារជាតិរបស់ខ្លួន”។ ប្រភព៖ Reuters
-
លោក Charles Lieber សាស្ត្រាចារ្យសាកលវិទ្យាល័យ Harvard ផ្នែកគីមីវិទ្យា ត្រូវបានគេរកឃើញថាមានទោសក្នុង ៦បទល្មើសពាក់ព័ន្ធនឹងការលាក់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងចិន

លោក Lieber ត្រូវបានចាប់ខ្លួននៅខែមករា ឆ្នាំ២០២០ ក្រោមបទល្មើស “គំនិតផ្ដួចផ្ដើមចិន” ក្រោយមានការសង្ស័យថា ចិនបានធ្វើចារកម្មលួចព័ត៌មានផ្នែកសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវ។ លោក Lieber បានក្លាយជាអ្នកវិទ្យាសាស្ត្របែបយុទ្ធសាស្ត្រ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Wuhan។ លោកក៏បានចូលរួមក្នុងកម្មវិធីទេពកោសល្យជាច្រើនរបស់ចិនពីឆ្នាំ២០១២ ដល់២០១៥។ លោក Lieber បានធ្វើជាអ្នកវិទ្យាសាស្ត្រនៅចិន ក្រោយពេលដែលលោកទទួលថវិកាសម្រាប់ស្រាវជ្រាវចំនួន ១៥លានដុល្លារពីក្រសួងការពារជាតិអាមេរិកសម្រាប់ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។ អំឡុងពេលនៅស្រុកចិន លោកបានបើកគណនីធនាគារនៅចិន ខណៈអាមេរិកតម្រូវឱ្យពលរដ្ឋរបស់ខ្លួនរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ បើមានទុកលុយលើសពី ១ម៉ឺនដុល្លារនៅគណនីបរទេស។ ពាក់ព័ន្ធនឹងបទល្មើសទាំងនេះ សាស្ត្រាចារ្យរូបនេះនឹងត្រូវរងការកាត់ទោសនៅពេលក្រោយ និងអាចប្រឈមមុខនឹងជាប់ពន្ធនាគារសរុបចំនួន ២៦ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១,២លានដុល្លារ។ ប្រភព៖ CNA
-
ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើការជំរុញឱ្យអធិការបតីអាល្លឺម៉ង់ថ្មី លោក Olaf Scholz ដើរតួនាទី “វិជ្ជមាន” ក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងអឺរ៉ុបឱ្យមានស្ថិរភាព

រដ្ឋធានីប៉េកាំងហាក់ដូចជាចង់រឹតចំណងជាមួយរដ្ឋធានីប៊ែរឡាំង។ ជាក់ស្ដែង លោក Xi បានចេញសារអបអរសាទរចំពោះការឡើងកាន់តំណែងរបស់លោក Scholz ក្នុងរយៈពេលតែ ១០នាទីជាងប៉ុណ្ណោះ ក្រោយពេលដែលលោកស្បថចូលកាន់តំណែងជាអធិការបតីជាផ្លូវការ។ លោក Xi បានលើកឡើងថា៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអាល្លឺម៉ង់ នៅក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនានាតាមបណ្ដាទ្វីបអឺរ៉ុប និងអាស៊ី ហើយក៏ជាការលើកកម្ពស់ដល់ការតភ្ជាប់រវាងប្រទេសទ្វីបអឺរ៉ាស៊ីទៀត”។ លោកអំពាវនាវឱ្យអាល្លឺម៉ង់ឱ្យជួយដោះស្រាយបញ្ហាក្ដៅគគុកនៅតាមតំបន់ និងចូលរួមក្នុងការប្រឆាំងនឹងឥរិយាបថអនុត្តរភាពនិយម និងសង្គ្រាមត្រជាក់។ ប្រភព៖ SCMP
-
រូបភាពបញ្ជូនទ័ពស្រដៀងគ្នា តែគោលដៅខុសគ្នា!

រូបភាពទី ១ និងទី២៖ យន្តហោះ Y-20 របស់ចិនបានបញ្ជូនកងទ័ពទៅកាន់ទីក្រុង Wuhan ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយដឹកជញ្ជូនរបាំងមុខ ឱសថ និងក្រុមគ្រូពេទ្យជាដើម។ យោធាខ្លះបានលះបង់ជីវិតរបស់ពួកគេក្រោមជំនឿថា កងទ័ពគួរតែការពារប្រជាជន ជាជាងឈ្លានពានទឹកដីបរទេស និងសម្លាប់ជនស៊ីវិល។ ជាលទ្ធផល ករណីកូវីដបានធ្លាក់ចុះដល់កម្រិតសូន្យក្នុងរយៈពេល ៤ខែ។ រូបភាពទី ៣និងទី ៤៖ អាមេរិកបញ្ជូនទាហានទៅអាហ្វហ្កានីស្ថានដើម្បី “ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ”។ អាមេរិកមានកងទ័ពជាង ១៧០ ០០០នាក់នៅលើទឹកដីជាង ១៥០ប្រទេសក្នុងពិភពលោក។ ប្រសិនបើលោក Biden ដកទ័ពត្រឹមតែ ១០% ឱ្យត្រលប់មកមាតុភូមិ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ តើមនុស្សប៉ុន្មាននាក់ក្នុងចំណោម ៨០០ ០០០ អាចរួចផុតពីការស្លាប់? រូបភាពបញ្ជូនទ័ពស្រដៀងគ្នា តែគោលដៅខុសគ្នា! ប្រភព៖ Panda Paws 🐾
-
ទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបិទបញ្ចប់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតែបន្តទៅមុខជានិច្ចតាមរយៈការអនុវត្តវិធានសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង

-
សម្តេចតេជោរៀបចំពិធីទទួលទានអាហារពេលព្រឹកការងារជូនប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក

-
របាយការណ៍នៅថ្ងៃទី២១ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៤. កូវីដ ៣ករណី ជាសះស្បើយ ៩នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៣០នាក់ អ្នកជាសះស្បើយ ១១៦ ៨២៤នាក់ អ្នកស្លាប់ ៣ ០០៦នាក់ ចេញផ្សាយ ថ្ងៃទី២២ ធ្នូ ២០២១
-
សុទ្ធតែអាវុធទំនើបៗ!

-
ស្ថានភាពធាតុអាកាស ២២-២៨ ធ្នូ ២០២១
