-
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Intel បានចេញសេចក្ដីថ្លែងការណ៍សុំទោសអតិថិជនរបស់ចិន ក្រោយពេលដែល ខ្លួនបានចេញលិខិតមួយប្រាប់អ្នកផ្គត់ផ្គង់របស់ខ្លួនថាមិនឱ្យប្រើប្រាស់កម្លាំងពលកម្ម ឬវត្ថុធាតុដើម នៅតំបន់ស្វយ័តស៊ីនជាំងរបស់ចិន

ក្រុមហ៊ុន បច្ចេកវិទ្យា អាមេរិក Intel បាន ចេញ សេចក្ដីថ្លែងការណ៍ សុំទោស អតិថិជន របស់ ចិន ក្រោយ ពេល ដែល ខ្លួន បាន ចេញ លិខិត មួយ ប្រាប់ អ្នក ផ្គត់ផ្គង់ របស់ ខ្លួន ថា មិន ឱ្យ ប្រើប្រាស់ កម្លាំង ពលកម្ម ឬវត្ថុ ធាតុ ដើម នៅ តំបន់ ស្វយ័ត ស៊ីនជាំង របស់ ចិន ដោយ មាន ខ្លឹមសារ ថា៖ “យើង ខ្ញុំ សូម ធ្វើ ការ អភ័យទោស ចំពោះ កំហុស ដែល ធ្វើ ឱ្យ ប៉ះពាល់…
-
ផ្លូវដែកឡាវ-ចិន ប្រវែងជាង ៤២២គីឡូម៉ែត្រ

-
អ្នកប្រតិកម្មរឿងសម្តេចទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ភាគច្រើនជាក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ា

-
ក្រុមប្រឆាំងជោគជ័យក្នុងការបំផ្លាញអាស៊ាន និងជំរុញឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល?

-
សម្តេចតេជោ៖ មានអ្នកខ្លះថាខ្ញុំទៅមីយ៉ាន់ម៉ាមិនមែនតំណាងឱ្យកម្ពុជា។ អុញ!

-
សម្តេចតេជោ៖ បើមិននិយាយជាមួយមេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា?

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ ធ្នូ ២០២១ ក្នុងពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ សម្តេចតេជោ ថ្លែងស្ញប់ស្ញែងចំពោះព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យដោយមិនប្រើកម្លាំងប្រដាប់អាវុធ។ បើគ្មានសម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ នេះជាការផ្តល់មតិ ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង។ បើលក់ កម្ពុជាបាត់បង់ចំណូលរហូតដល់ទៅ៥០ភាគរយ “ត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ។ មិនត្រូវយកឯករាជ្យ និងអធិបតេយ្យជាតិទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ” ការបង្កើតឱ្យមានសាលាជាតិគយ ជាការជួយបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរលើការងារគយ មានតែកន្លែងធ្វើការទំនើប តែមនុស្សមិនទំនើបមិនអាចឆ្ពោះទៅមុខបាននោះឡើយ សមិទ្ធផលជាតិទាំងឡាយ ដែលរាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺដើម្បីជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ មិនឱ្យមានរថយន្តអត់ពន្ធលើផ្លូវទៀតទេ ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។ចំណូលនេះធ្លាក់ច្រើនបើធៀបមុនពេលមិនទាន់មានកូវីដ១៩ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា “មាយាទស្ត្រីកញ្ជើធ្លុះទេ” កម្ពុជាចាយ ១ខែជាង ៣០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ១៩ “អូមីក្រុង” មានវត្តមាននៅកម្ពុជា ៨ករណីហើយ កម្ពុជាពិចារណាផ្តល់ដូសទី៤ ជូនដល់ក្រុមគ្រូពេទ្យ ត្រូវខិតខំទប់ស្កាត់កុំឱ្យមានទំនិញគេចពន្ធនៅកម្ពុជា ឆ្នាំ២០២២…
-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោពាក់ព័ន្ធរឿងអាស៊ាន និងភូមា ថ្លែងនៅថ្ងៃទី២៣ ធ្នូ ២០២១

តើប្រទេសរបស់អ្នកប្រតិកម្មរឿងភូមាបានដកទូតចេញពីភូមាឬនៅ? ទូតកម្ពុជានៅតែមានវត្តមាននៅភូមា ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចទៅភូមា មិនខុសនោះឡើយ។ អាស៊ាន ដែលមានសមាជិកតែ៩ ជាអាស៊ានមិនគ្រប់ទឹក។ សម្តេចនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក១០ឡើងវិញ។ សង្ឃឹមថា ប្រទេសសមាជិកអាស៊ាន ដៃគូអាស៊ាន និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយ យល់ពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាអាស៊ាន។ បើមិននិយាយជាមួយមេដឹកនាំភូមានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា? អ្នកដែលរារាំងដំណើរសម្តេចទៅភូមា គឺជាការបំផ្លាញអាស៊ាន។ សម្តេចមិនខឹងសម្បានឹងការប្រតិកម្មរបស់ប្រជាជនភូមាចំពោះដំណើររបស់សម្តេចនោះទេ តែពួកគេនឹងទទួលបានប្រយោជន៍ធំ គឺស្ថិរភាពនយោបាយក្នុងប្រទេស។ សុំឱ្យទុកពេល ដើម្បីសម្តេចធ្វើការលើបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា។ មិនគួរប្រញាប់ប្រតិកម្មទេ!
-
សម្តេចតេជោ៖ អាស៊ាន ៩ ជាអាស៊ានមិនគ្រប់ទឹក! ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក ១០ឡើងវិញ

-
របាយការណ៍នៅថ្ងៃទី២២ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧៣នាក់។ ៤. កូវីដ ៤ករណី ជាសះស្បើយ ១០នាក់ និងគ្មានអ្នកស្លាប់។ អ្នកឆ្លងសរុប ១២០ ៤៣៤នាក់ អ្នកជាសះស្បើយ ១១៦ ៨៣៤នាក់ អ្នកស្លាប់ ៣ ០០៦នាក់ ចេញផ្សាយ ថ្ងៃទី២៣ ធ្នូ ២០២១