Category: One-Minute

  • សម្រស់សហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង 🇰🇭

    សម្រស់សហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង 🇰🇭
  • ២៥ ធ្នូ ២០២១

    ២៥ ធ្នូ ២០២១

    ១. ឆ្នាំ២០២២ កម្ពុជានឹងមានគម្រោងតម្លៃ១០០លានដុល្លារស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព – AMS Economy ២. ប៉ាណូផែនទីបង្ហាញដែនព្រៃលិចទឹកនៃតំបន់ ៣ ជុំវិញបឹងទន្លេសាបចំនួន ២៨ ក្នុងចំណោម ៥២ ត្រូវបានលើកបញ្ឈររួច ខណៈអាជ្ញាធរដាក់បង្គោលព្រំដែនព្រៃលិចទឹកបាន ៦៧៤ នៃបង្គោលសរុប ៨០២ – រស្មីកម្ពុជា ៣. ៩ខែ ឆ្នាំ២០២១ គម្រោងសាងសង់សរុបចំនួន ៣ ២៦៣ ត្រូវបានចុះបញ្ជី ថយចុះចំនួន ៤៧៦ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. ជើងហោះហើរជាង ២ ៣០០ ត្រូវបានលុបចោលជុំវិញពិភពលោកកាលពីថ្ងៃទី ២៤ ធ្នូ ហើយជើងហោះហើររាប់ពាន់ជើងទៀតត្រូវបានពន្យារពេល ដោយសារមេរោគអូមីក្រុង – AFP ៥. ប្រមុខអង្គការថាមពលអាតូមិកអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនមានបំណងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើស៦០%នោះទេ បើទោះជាកិច្ចចរចាក្នុងទីក្រុងវីយ្យែនទទួលបរាជ័យ ឬក៏អាមេរិកមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ – Sputnik

  • ចម្រើនអាយុ និងខួបកំណើត 📚📖 📝🌿

    ចម្រើនអាយុ និងខួបកំណើត 📚📖 📝🌿

    ប្រភព៖ ព្រាប ចាន់ម៉ារ៉ា

  • របាយការណ៍នៅថ្ងៃទី២៤ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៤ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៥ករណី ជាសះស្បើយ ៨នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៤៥នាក់ អ្នកជាសះស្បើយ ១១៦ ៨៥៣នាក់ អ្នកស្លាប់ ៣ ០០៨នាក់ ចេញផ្សាយ ថ្ងៃទី២៥ ធ្នូ ២០២១

  • ទិដ្ឋភាពនៅឃុំមួយស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង 🇰🇭

    ទិដ្ឋភាពនៅឃុំមួយស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង 🇰🇭

    ទាយមើលថាជាឃុំអ្វី?

  • បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវាងការរស់នៅស្រួលតែគ្នានគោលដៅ និងការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២

    បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវាងការរស់នៅស្រួលតែគ្នានគោលដៅ និងការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២

    បើថ្ងៃណាមួយគេឱ្យអ្នកជ្រើសរើសរវៀងការរស់នៅស្រួលតែគ្នានគោលដៅ និងការរស់នៅលំបាកបន្ដិចតែមានគោលដៅច្បាស់លាស់ក្នុងជីវិត អ្នកគួរជ្រើសរើសជម្រើសទី២។ រស់នៅស្រួលៗតែគ្មានគោលដៅ ជីវិតគ្មានន័យទេប្រៀបដូចបើកឡានទៅមុខលើថ្នល់ធំរលោងល្អ តែមិនមានគោលដៅឈប់ ចេះតែបិតភ្នែកបើកទៅ។ តែបើប្រថុយបើកលើផ្លូវដី រលាក់ខ្លះ ហ៊ុយដីខ្លះ កាត់អូរខ្លះ នោះអ្នកនឹងមិនងាយធុញទ្រាន់ជិវិតដ៏វែងឆ្ងាយនោះទេ។ ពេលបានទៅដល់គោលដៅ អ្នកនឹងបានឈប់សំរាក និងមានមោទនភាពលើភាពជោគជ័យរបស់អ្នក។ ✍🏽 Serey Chea

  • ២៤ ធ្នូ ២០២១

    ២៤ ធ្នូ ២០២១

    ១. ១១ខែ ឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃផលិតផលកសិផលរវាងកម្ពុជា-វៀតណាម នៅតែរក្សាបានភាពល្អប្រសើរ ពោលគឺអាចសម្រេចបានជាង ៧ពាន់ដុល្លារ – AMS Economy ២. រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២១-២០២៥ – AMS Central ៣. តម្រូវការបរិភោគរបស់ពលរដ្ឋមានកើនឡើងខ្លាំង តែជ្រូកនៅតែបន្តធ្លាក់ថ្លៃ និងគ្មានទីផ្សារ ធ្វើឱ្យកសិករមួយចំនួនចង់បោះបង់ការចិញ្ចឹម ទោះបីមានការបិទការនាំចូលទាំងស្រុងពីប្រទេសជិតខាង – ថ្មីៗ ៤. ជប៉ុនបានអនុម័តថវិកាការពារជាតិឆ្នាំ២០២២ ដល់ទៅ ៤៧ពាន់លានដុល្លារ សម្រាប់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះចម្បាំងថ្មីមួយព្រមទាំងសព្វាវុធដទៃ ចំពេលបារម្ភអំពីចិន – Japan Times ៥. រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសផ្តល់ការលើកលែងទោសពិសេស ដល់លោកស្រី ParkGeun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងអនុវត្តទោសរយៈពេល ២២ឆ្នាំពីបទពុករលួយ – DW

  • ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល លោក Biden គោលនយោបាយការបរទេសរបស់អាមេរិកហាក់រញ៉េរញ៉ៃ ហើយមិនទាន់សម្រេចបានអ្វីជាដុំកំភួននៅឡើយ

    ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល លោក Biden គោលនយោបាយការបរទេសរបស់អាមេរិកហាក់រញ៉េរញ៉ៃ ហើយមិនទាន់សម្រេចបានអ្វីជាដុំកំភួននៅឡើយ

    ភាពបរាជ័យនៃនយោបាយការបរទេសទាំងនោះ រួមមាន៖ ១. កំឡុងពេលដកកងកម្លាំងយោធាចេញពីអាហ្វហ្កានីស្ថាន យោធាអាមេរិកត្រូវបានបណ្ដេញចេញដោយក្រុមតាលីបង់ ហើយបុគ្គលិកអាមេរិក ១៣នាក់បានស្លាប់ក្នុងការវាយប្រហារអាកាសយានដ្ឋានកាប៊ុល។ ២. Biden បរាជ័យក្នុងការកាត់បន្ថយភាពតានតឹងជាមួយចិន និងរុស្ស៊ី។ អាមេរិកបានបរាជ័យក្នុងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយទីក្រុងប៉េកាំង។ ជាក់ស្ដែង ការស៊ើបអង្កេតរបស់អាមេរិកលើប្រភពដើមនៃមេរោគកូវីដ១៩ ពុំបានផ្តល់លទ្ធផលផ្លែផ្កាអ្វីឡើយ ស្របពេលដែលការប្រឈមមុខដាក់គ្នានឹងក្រុងមូស្គូកាន់តែអាក្រក់ទៅៗ ជុំវិញបញ្ហាអ៊ុយក្រែន។ ៣. សន្តិភាពជាមួយអ៉ីរ៉ង់ គឺជាការសន្យាដ៏ធំរបស់លោក Biden តែមិនទាន់សម្រេចបានសូម្បីតែបន្ដិច។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ពុំទាន់ចាប់ផ្ដើមឡើងវិញនៅឡើយ។ សួរថា តើអ្វីទៅជាសមិទ្ធផលនៃនយោបាយការបរទេស ដែលលោក Biden សម្រេចបាន បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក? 🎥 WION

  • អំពើពុករលួយជាស្ថាប័ននៅក្នុងរដ្ឋបាល លោក Joe Biden

    អំពើពុករលួយជាស្ថាប័ននៅក្នុងរដ្ឋបាល លោក Joe Biden

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានតែងតាំងមហាសេដ្ឋី ដែលបានផ្តល់ជំនួយដល់យុទ្ធនាការបោះឆ្នោតរបស់គាត់ ជាឯកអគ្គរដ្ឋទូតតំណាងអាមេរិកនៅប្រទេសផ្សេងៗក្នុងពិភពលោក។ ១. សេដ្ឋីអចលនទ្រព្យនៅទីក្រុងញូវយ៉ក លោកស្រី Constance Milstein បានឧបត្ថម្ភ ៧២៥ ០០០ដុល្លារ ដល់យុទ្ធនាការបោះឆ្នោតរបស់ Biden ហើយនាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំម៉ាលតា 🇲🇹 ២. អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hewlett Packard & Ebay លោកស្រី Margaret Whitman បានឧបត្ថម្ភជាង ៥០០ ០០០ដុល្លារ ហើយនាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកេនយ៉ា 🇰🇪 ៣. អ្នកជំនួញ និងម្ចាស់ជំនួយដ៏ធំ លោក George Sunnis បានឧបត្ថម្ភជាង ៥០០ ០០០ដុល្លារ ហើយគាត់នឹងក្លាយជាឯកអគ្គរដ្ឋទូតបន្ទាប់របស់ក្រិក 🇬🇷 ការតែងតាំងនេះហាក់ជាការតបស្នងនៃការផ្តល់មូលនិធិដល់យុទ្ធនាការ Biden។ ក្រុមអ្នកវិភាគបានចាត់ទុកវាជា អំពើពុករលួយជាស្ថាប័ន ដែលបក្សប្រជាធិបតេយ្យបានថ្កោលទោសលោក Trump សម្រាប់ការតែងតាំងអ្នកស្មោះស្ម័គ្រនឹងលោកជាឯកអគ្គរដ្ឋទូត។ តើមានអ្វីខុសគ្នាទៅសម្រាប់ប្រធានាធិបតីទាំងពីរនេះ? 🎥 WION

  • គណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ១៩ អាចឆ្លងរាលដាលជាថ្មីទៀត

    គណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ១៩ អាចឆ្លងរាលដាលជាថ្មីទៀត

    គណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន និងរួមគ្នាបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដឱ្យមានសន្ទុះរីកចម្រើនខ្លាំងក្លាឡើង។