-
គណបក្សប្រជាជនកម្ពុជា អំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

គណបក្សប្រជាជនកម្ពុជា អំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប។
-
គណបក្សប្រជាជនកម្ពុជា

-
“លទ្ធិតាមបែបលោកខាងលិច មិនបានគិតគូររាប់បញ្ចូលលក្ខណៈពិសេសរបស់កម្ពុជា”

-
របាយការណ៍នៅថ្ងៃទី២៣ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ ស្រាល ៣៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៦ករណី ជាសះស្បើយ ១១នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៤០នាក់ អ្នកជាសះស្បើយ ១១៦ ៨៤៥នាក់ អ្នកស្លាប់ ៣ ០០៧នាក់ ចេញផ្សាយ ថ្ងៃទី២៤ ធ្នូ ២០២១
-
លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន

-
សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

-
២៣ ធ្នូ ២០២១

១. ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ កម្ពុជានៅតែនាំចេញបានក្នុងទំហំ ១.៥ម៉ឺនលានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលមានការធ្លាក់ចុះត្រឹមតែ ០.១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – AMS Central ២. ទំនិញខូចគុណភាពជាង ៦តោន ក្នុងនោះមានកាកសំណល់កម្ទេចមី និងអាល់កុលក្លែងក្លាយ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតដុតកម្ទេចចោល – កោះសន្តិភាព ៣. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចូលស៊ីម៉ងតិ៍ក្នុងទឹកប្រាក់ ៤០លានដុល្លារ ធ្លាក់ចុះ ៣៣% ខណៈការផលិតស៊ីម៉ង់តិ៍ក្នុងស្រុក មានបរិមាណ៨លានតោន – FN ៤. នីហ្សេរីយ៉ាកម្ទេចចោលវ៉ាក់សាំងជំនួយជិតហួសកាលបរិច្ឆេទជាង១លានដូស ទោះជាមានប្រជាជនតែ ២% នៃចំនួន២០៦លាននាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញលេញ – Al Jazeera ៥. អាមេរិកបានអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc សម្រាប់មនុស្សដែល មានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ដែលមានហានិភ័យឈឺធ្ងន់ធ្ងរ ដែលនេះជាថ្នាំលេបនៅផ្ទះលើកដំបូង – Reuters
-
កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល!

-
សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ធ្នូ នឹងប្រជុំពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន

១. បោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួនពីរូប ២. បោះឆ្នោតសម្តែងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ជាយុវជនជំនាន់ក្រោយ ដើម្បីអាណត្តិក្រោយៗ អាណត្តិទៅអនាគត ៣. សម្តេចក្រឡាហោម ស ខេង ណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៤. ប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សណែនាំសមាជិកសមាជិកាគណៈកម្មាធិការកណ្តាល។ ប្រភព៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
-
ការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលប្រកបដោយសមធម៌តាមរយៈយន្តការ COVAX រវាងអង្គការក្នុងតំបន់ និងការបរិច្ចាគទ្វេភាគី មានសារៈសំខាន់ក្នុងការទប់ស្កាត់វ៉ារ្យ៉ង់ដ៏គ្រោះថ្នាក់ និងទប់ស្កាត់ការអូសបន្លាយជំងឺរាតត្បាត

ការលេចចេញនូវវ៉ារ្យ៉ង់អូមីក្រុងថ្មី ដែលវ៉ាក់សាំងភាគច្រើនមិនសូវមានប្រសិទ្ធភាពប្រឆាំង កាន់តែធ្វើឱ្យមានចលាចលធំជាងមុនចំពោះការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងជាសកល។ លោក Lawrence Gostin នាយកវិទ្យាស្ថាន O’Neill សម្រាប់ច្បាប់សុខភាពជាតិ និងនៅសកលវិទ្យាល័យ Georgetown Law បាននិយាយថា៖ “ការចែកចាយវ៉ាក់សាំងដោយសមធម៌ជាសកលបានបរាជ័យយ៉ាងធ្ងន់ធ្ងរ និងក្លាយជាវិបត្តិដ៏ជ្រៅដែលមិនអាចប្រកែកបាន”។ ជាក់ស្ដែង អង្គការសុខភាពពិភពលោក បានកំណត់គោលដៅនៃអត្រាចាក់វ៉ាក់សាំង ៤០%នៅគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែ មានតែប្រទេសចំនួន ៥ នៅក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះដែលគេរំពឹងថានឹងសម្រេចបាននូវគោលដៅ ៤០% នេះដោយប្រទេសភាគច្រើននៅលើទ្វីបនេះសម្រេចបានទាបជាង ២០%ទៅទៀត។ ខណៈពេលដែលការផលិតវ៉ាក់សាំងបានកើនឡើងដល់កម្រិតមួយ ដែលស្ទើរតែអាចដោះស្រាយតម្រូវការក្នុងសកលបាន ស្ថានភាពកូវីដនៅតែមិនច្បាស់លាស់ ព្រោះប្រទេសមួយចំនួនត្រូវជួបឧបសគ្គ ដែលទាក់ទងនឹងការចែករំលែកបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពមិនច្បាស់លាស់ជុំវិញវ៉ារ្យ៉ង់អូមីក្រុង។ យ៉ាងណាមិញ អគ្គនាយកអង្គការ WHO បាននិយាយថា៖ “ឆ្នាំ ២០២២ ត្រូវតែជាចុងបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩”។ ប្រភព៖ Aljazeera