-
“កម្ពុជានៅបន្តទទួលរងនូវការប៉ុនប៉ងជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូររបប”

-
នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២១ បន្ទប់ប្រឡង ៤ ៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីខេត្ត បានបើកទ្វារស្វាគមន៍បេក្ខជនជាង ១១ម៉ឺននាក់ ប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា ២០២០-២០២១

ការប្រឡងមានរយៈពេល២ថ្ងៃ គឺ ២៧-២៨ ធ្នូ ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។ សំរាប់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាប្រឡងមាន ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ និងពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៨ មករា ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ មករា ២០២២ សម្រាប់ខេត្តផ្សេងៗ។ 📸 Roth Rangsey
-
“អ្វីដែលកម្ពុជាត្រូវបន្តគោរពនោះគឺ កិច្ចព្រមព្រៀងទាំងឡាយ”

-
សាកសពមនុស្សប្រមាណ ៣០នាក់ត្រូវបានប្រទះឃើញក្រោយមានឮស្នូរគ្រាប់កាំភ្លើងកាលពីថ្ងៃសុក្រនៅរដ្ឋកាយ៉ា (Kayah) ដែលស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា

-
កងកម្លាំងសន្តិសុខស៊ូដង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីខាទុំ កាលពីថ្ងៃទី២៥ ធ្នូ ខណៈដែលបាតុករស៊ូដង់រាប់ម៉ឺននាក់ដង្ហែរក្បួនទូទាំងប្រទេស

កងកម្លាំងសន្តិសុខស៊ូដង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីខាទុំ កាលពីថ្ងៃទី២៥ ធ្នូ ខណៈដែលបាតុករស៊ូដង់រាប់ម៉ឺននាក់ដង្ហែរក្បួនទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមយោធាដែលធ្វើរដ្ឋប្រហារកាលពីខែតុលាកន្លងទៅនេះ។ ក្រុមបាតុករមានបំណងចង់ឱ្យយោធាដកខ្លួន មិនឱ្យពាក់ព័ន្ធនឹងតួនាទីអ្វីនៅក្នុងរដ្ឋាភិបាល បើទោះបីជាលោកនាយករដ្ឋមន្រ្តី Abdallah Hamdok ត្រឡប់មកកាន់ដំណែងដូចដើមកាលពីខែវិច្ឆិកាថ្មីៗនេះវិញក្ដី។ ក្រុមអ្នកតវ៉ាទាមទារឱ្យកងកម្លាំងយោធាត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញ និងអំពាវនាវឱ្យមានការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិល។ កាលពីចុងសប្តាហ៍មុន កម្លាំងសន្តិសុខក៏បានបំបែកក្រុមបាតុករដោយហឹង្សាម្ដងហើយ នៅពេលដែលក្រុមបាតុករប៉ុនប៉ងធ្វើបាតុកម្មនៅជិតវិមានប្រធានាធិបតី។ យ៉ាងហោចណាស់ បាតុករ ៣នាក់បានស្លាប់ និងជាង ៣០០នាក់ទៀតរងរបួស។ ប្រភព៖ Al Jazeera
-
ជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីបានឆក់យកជីវិតមនុស្សចំនួន ៤៦នាក់ ដោយក្នុងនោះភាគច្រើនមកពីតំបន់ជុំវិញរាជធានីកូឡាឡាំពួរ

ផ្លូវចំនួន ៦៨ខ្សែត្រូវបានកាត់ផ្ដាច់ ចំណែកឯប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ។ សព្វថ្ងៃ មនុស្សប្រមាណ ៥ម៉ឺននាក់កំពុងស្ថិតនៅកន្លែងជ្រកកោនចំនួន ៣០០ នៅរដ្ឋចំនួន ៧ក្នុងឧបទ្វីបម៉ាឡេស៊ី។ ចំណាត់ការឆ្លើយតបនឹងទឹកជំនន់នេះរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ទទួលស្គាល់ថា ការឆ្លើយតបរបស់រដ្ឋាភិបាលមាន “នៅខ្សោយ” តែប្ដេជ្ញានឹងធ្វើឱ្យប្រសើរឡើងវិញ។ ប្រភព៖ Straits Times
-
ថ្ងៃទី២៦ ធ្នូ នេះ កម្ពុជារកឃើញ “អូមីក្រុង” ១៥ករណីទៀត ដែលជាករណីនាំចូល

-
សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ៧៨៣ ០០០ដូស

-
បង គាត ឈន់ មានជំនាញផ្ទេរចំណេះដឹង និងចំណេះធ្វើ ឱ្យមនុស្សជំនាន់ក្រោយ

-
របាយការណ៍នៅថ្ងៃទី២៥ ធ្នូ
