Category: One-Minute

  • វ៉ាក់សាំង Pfizer ចំនួនជាង ១.៥លានដូស ដែលជាជំនួយរបស់អូស្ត្រាលី ជើងទី២ បានដឹកមកដល់កម្ពុជា

    វ៉ាក់សាំង Pfizer ចំនួនជាង ១.៥លានដូស ដែលជាជំនួយរបស់អូស្ត្រាលី ជើងទី២ បានដឹកមកដល់កម្ពុជា

    ២៨ ធ្នូ ២០២១ 📸 FN

  • ភូមិទឹកស្រែក្បែរស្ទឹងពពក 🌳 💦 🍂 🇰🇭

    ភូមិទឹកស្រែក្បែរស្ទឹងពពក 🌳 💦 🍂 🇰🇭

    https://goo.gl/maps/sYgExEhGH3w8Rg5K8 📍 ឧបត្ថម្ភដោយ៖ Camma Microfinance

  • រដ្ឋាភិបាល Burkina Faso ប្រកាសថា មនុស្សយ៉ាងហោចណាស់ ៤១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្តដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងជិតព្រំដែនប្រទេសម៉ាលី

    រដ្ឋាភិបាល Burkina Faso ប្រកាសថា មនុស្សយ៉ាងហោចណាស់ ៤១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្តដោយក្រុមប្រដាប់អាវុធនៅភាគខាងជើងជិតព្រំដែនប្រទេសម៉ាលី

    រដ្ឋាភិបាលថា អ្នកស្លាប់ទាំងនោះភាគច្រើនជាសមាជិកនៃកងកម្លាំងការពារស្វ័យការពារស៊ីវិលដែលគាំទ្រដោយរដ្ឋាភិបាលដែលគេស្គាល់ថាជាអ្នកស្ម័គ្រចិត្តការពារមាតុភូមិ (VDP) ដែលបង្កើតឡើងដើម្បីគាំទ្រដល់កងទ័ព។ ក្នុងចំណោមជន់រងគ្រោះទាំងនោះ មានទាំងលោក Ladji Yoro ដែលជាមេដឹកនាំ VDP។ ក្រុមប្រដាប់អាវុធមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា កំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់សាហែលអាហ្វ្រិកហើយ Burkina Faso ក៏រងការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធទាំងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ប្រភព៖ Aljazeera

  • ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក បានលើកឡើងថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ

    ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក បានលើកឡើងថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ

    ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Qin Gang បានលើកឡើងក្នុងជំនួបជាមួយអ្នកកាសែតធំៗនៅអាមេរិកថា បើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ ដោយសារតែចិនមិនមែនជាសហភាពសូវៀត។ លោកបានបញ្ជាក់ជំហររបស់ចិនថា ចិនត្រូវការគោរពគ្នាទៅវិញ ចិនចង់បានសន្តិភាពប្រកបដោយសន្តិសហវិជ្ជមាន ហើយចិនចង់បានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប៉ុន្តែចិនកំពុងប្រឈមមុខនឹងការទិតៀនជារៀងរាល់ថ្ងៃ ក៏ដូចជាខ្សែបន្ទាត់មនោគមវិជ្ជា ដែលបែងចែកពិភពលោក ព្រមទាំងគំនិតក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ជាពិសេសលើកិច្ចការតៃវ៉ាន់។ ឯកអគ្គរដ្ឋទូតចិនរូបនេះយល់ឃើញថា បញ្ហាសង្គ្រាមត្រជាក់ជំនាន់ថ្មីនេះកើតឡើងដោយសារតែអាមេរិកប្រដូចចិនទៅនឹងអតីតសហភាពសូវៀត តែចិនមិនមែនជាសហភាពសូវៀត ហើយអាមេរិកពេលនេះក៏មិនមែនជាអាមេរិក ៣០ឆ្នាំមុនដែរ។ លោក Gang បានលើកហេតុផលចំនួន ៣ ដោយទី១ ចិនមិនមែនជាសហភាពសូវៀត ទី២ ចិនបានរៀនសូត្រពីការដួលរលំរបស់សូវៀត ហើយទី៣គឺ គណបក្សកុម្មុយនិស្តចិនបានយកឈ្នះបេះដូង និងចិត្តរបស់ប្រជាជនចិនចំនួន ១,៤ពាន់លាននាក់។ ប្រភព៖ SCMP

  • រដ្ឋាភិបាលជប៉ុន ប្រកាសអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅជប៉ុន និងប្រកាសផ្តល់ជំនួយដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ

    រដ្ឋាភិបាលជប៉ុន ប្រកាសអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅជប៉ុន និងប្រកាសផ្តល់ជំនួយដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ

    លោកទូត Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន និងស្វាគមន៍ការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុន ដែលនឹងចូលចតនៅកំពង់ផែកម្ពុជា ដើម្បីអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។ សម្ដេចតេជោអរគុណជប៉ុន ដែលផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំង និងបរិក្ខារពេទ្យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ១៩ និងការផ្ដល់ជារថយន្ត សម្ភារៈ និងកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។ ២៨ ធ្នូ ២០២១

  • របាយការណ៍នៅថ្ងៃទី២៧ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៧ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥ករណី ជាសះស្បើយ ១១នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៦៩នាក់ អ្នកជាសះស្បើយ ១១៦ ៨៨៥នាក់ អ្នកស្លាប់ ៣ ០១០នាក់ ចេញផ្សាយ ថ្ងៃទី២៨ ធ្នូ ២០២១

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា Mikami Masahiro ចូលជួបពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា Mikami Masahiro ចូលជួបពិភាក្សាការងារ

    ២៨ ធ្នូ ២០២១ 📷 TVK

  • ២៧ ធ្នូ ២០២១

    ២៧ ធ្នូ ២០២១

    ១. វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការកើនឡើងនូវអត្រានាំចេញ និងការធ្វើពិពិធកម្មទំនិញ – AMS Central ២. ១១ខែ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អនុញ្ញាតសាងសង់ទៅលើគម្រោងថ្មីៗសរុបជិត ៤០០០គម្រោងនៅទូទាំង ប្រទេស លើផ្ទៃដីប្រមាណ ១២លានម៉ែត្រការ៉េ – AMS Economy ៣. ៩ខែ ដើមឆ្នាំ២០២១ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨៣ ដែលមានលទ្ធភាពបង្កើតការងារបានប្រមាណ ៦៤ ០០០កន្លែង – ភ្នំពេញបុស្តិ៍ ៤. សេដ្ឋកិច្ចពិភពលោកនឹងកើនលើស១០០ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយ ហើយវានឹងត្រូវចំណាយពេលយូរជាងការគិតពីមុន ដើម្បីឱ្យចិនវ៉ាដាច់អាមេរិកក្នុងនាមជាប្រទេសសេដ្ឋកិច្ចលេខ ១ – Bloomberg ៥. កូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយកកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ – Yonhap

  • សម្រស់កោះកុងក្រៅ 🏝 🌊 🎣 🇰🇭

    សម្រស់កោះកុងក្រៅ 🏝 🌊 🎣 🇰🇭

    កោះកុងក្រៅសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ កោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌។ នៅលើកោះ មានចំការដូងធំវែងសរុប ៦ គ្របដណ្តប់លើផ្ទៃកោះ។ ឆ្នេរចំការដូងទី០១ មានប្រវែងដល់ទៅ ១ ៨០០ម៉ែត្រ។ ឆ្នេរចំការដូងទី០២ លាតសន្ធឹងលើដីប្រវែង ២ ០៥០ម៉ែត្រ។ ឆ្នេរចំការដូងទី០៣ ប្រវែង ៧០ម៉ែត្រ។ ឆ្នេរចំការដូងទី០៤ ប្រវែង ៩០០ម៉ែត្រ។ ឆ្នេរចំការដូងទី០៥ ប្រវែង ៧៥០ម៉ែត្រ និង ឆ្នេរចំការដូងទី០៦ ប្រវែង ៦៥០ម៉ែត្រ។ កោះកុងក្រៅស្ថិតនៅភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង ប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ📍

  • របាយការណ៍នៅថ្ងៃទី២៦ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៦ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ១៥ករណី ជាសះស្បើយ ១៣នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៦៤នាក់ អ្នកជាសះស្បើយ ១១៦ ៨៧៤នាក់ អ្នកស្លាប់ ៣ ០០៩នាក់ ចេញផ្សាយ ថ្ងៃទី២៧ ធ្នូ ២០២១