-
អាមេរិក និងចិនបានបង្ហាញពីសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា

ខណៈដែលការប្រកួតប្រជែងរវាងអាមេរិក និងចិននៅតែជារឿងយ៉ាងតានតឹងមួយ ក្នុងភូមិសាស្ដ្រនយោបាយ តំបន់អាស៊ីអាគ្នេយ៍នេះ អាមេរិក និងចិនបានបង្ហាញពីសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា ក៏ដូចជាការផ្ដល់ជំនួយផ្សេងៗសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ជាដើម។ ប្រធានាធិបតីចិន លោក Xi Jinping បានប្ដេជ្ញាថា ចិនត្រៀមខ្លួនជាស្រេចក្នុងការនាំចូលផលិតផលកសិកម្មពីប្រទេសអាស៊ីអាគ្នេយ៍ក្នុងតម្លៃសរុប ១៥០ប៊ីលានដុល្លារ និងត្រៀមខ្លួនក្នុងការផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ប៊ីលានដុល្លារទៅកាន់តំបន់នេះ សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។ ចិនក៏បានផ្ដល់វ៉ាក់សាំងសរុបទៅកាន់អាស៊ីអាគ្នេយ៍ ៩០៦លានដូស ដោយក្នុងនោះ ៨៣២លានដូសតាមរយៈការលក់ និង ៨៨លានដូសតាមរយៈការបរិច្ចាគ។ រីឯអាមេរិកវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជូនឥស្សរជនជាន់ខ្ពស់ រួមមានអ្នកស្រី Kamala Harris អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីពាណិជ្ជកម្មជាច្រើនមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោក Joe Biden ផ្ដល់ទឹកប្រាក់ប្រមាណ ១០២លានដុល្លារអាមេរិក ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក ដែលទឹកប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់ក្នុងវិស័យនានាដូចជា វិស័យសុខាភិបាល បម្រែបម្រួលអាកាសធាតុ វិស័យអប់រំ និងការលើកកម្ពស់យេនឌ័រជាដើម។ អាមេរិកបានបរិច្ចាគវ៉ាក់សាំងតាមរយៈយន្តការទ្វេភាគី និងតាមយន្តការកូវ៉ាក់មកតំបន់អាស៊ីអាគ្នេយ៍យ៉ាងតិចប្រមាណ ៧០លានដូស។ អាមេរិកក៏បានបរិច្ចាគទឹកប្រាក់សរុបប្រមាណ…
-
ចៅក្រម ចេញ ដីកា បង្គាប់ ឱ្យ ចាប់ ខ្លួន ឧត្ដមសេនីយ៍ ត្រី ស្រេង សុខា អតីត ស្នងការ រងនគរបាល ខេត្ត កណ្ដាល

ចៅក្រម ចេញ ដីកា បង្គាប់ ឱ្យ ចាប់ ខ្លួន ឧត្ដមសេនីយ៍ ត្រី ស្រេង សុខា អតីត ស្នងការ រងនគរបាល ខេត្ត កណ្ដាល ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ១៨ខែ ពីបទ “ប្រេីអំពេីហឹង្សារ ទៅលេី អ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត” ប្រព្រឹត្ត ទៅ នៅ ភូមិ កោះគរ សង្កាត់ រការខ្ពស់ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ២៩ ធ្នូ ២០២១ ប្រភព៖ សាលាដំបូងខេត្តកណ្តាល
-
សមាសភាព តួនាទី និងភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាការពារជាតិ

-
គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់!

-
ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់!

កងកម្លាំងប្រដាប់អាវុធ ត្រូវអព្យាក្រឹត្យចំពោះបណ្តាបក្សនយោបាយទាំងអស់ បុន្តែមិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និងបក្សនយោបាយបានទេ! មេទ័ព ឬមេទាហានណាមិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង! នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល! ប្រសាសន៍សម្តេចតេជោ ២៩ ធ្នូ ២០២១
-
សូមក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ

-
របាយការណ៍នៅថ្ងៃទី២៨ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៤ករណី ជាសះស្បើយ ៩នាក់ និងស្លាប់ ១នាក់។ អ្នកឆ្លងសរុប ១២០ ៤៧៣នាក់ អ្នកជាសះស្បើយ ១១៦ ៨៩៤នាក់ អ្នកស្លាប់ ៣ ០១១នាក់ ចេញផ្សាយ ថ្ងៃទី២៩ ធ្នូ ២០២១
-
ទេវតាបានឱ្យសម្តេច និងសម្តេច ទៀ បាញ់ នៅជាមួយគ្នា! នៅពេលមានគ្រោះថ្នាក់បំផុត មានសម្តេចពិជ័យនៅជាមួយ

-
អ្នកចេះ គឺជាប់! ជូនពរប្អូនៗ 🎉

-
ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធសាលប្រជុំទីស្តីការក្រសួងការពាជាតិ និងខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ២០២១

សម្តេចតេជោផ្តាំសួរសុខទុក្ខជូនដល់កងទ័ពទូទាំងប្រទេស និងកងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ សម្តេចណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ សម្តេចស្នើឱ្យពិនិត្យដាក់ ទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់ ឋានន្តរស័ក្ត នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម “សាមគ្គីសង្គ្រោះជាតិកម្ពុជា” គឺជាឈ្មោះរបស់សម្តេចដាក់ចេញពេលបង្កើតចលនាកងទ័ព យើងមិនបិទបាំងសច្ចធម៌ប្រវត្តិសាស្រ្ត រឿងកងទ័ពវៀតណាម បានជួយកងទ័ពកម្ពុជា ក្នុងការរំដោះប្រជាជន ចេញពីរបបប៉ុលពតនោះទេ បដិវត្តន៍ពណ៌នៅលើពិភពលោក មិនទាន់បញ្ចប់ទេ ហើយជំរុញកាន់តែខ្លាំងទៀតផង។ ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់ ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឱ្យសម្តេចចុះចេញពីតំណែង ក្រោយពេលជាប់ឆ្នោតមានន័យថា ជាបដិវត្តន៍ពណ៌ ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ គឺធ្វើឱ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល នៅពេលពួកគេធ្វើចលនាបាតុកម្ម មេទ័ព ឬមេទាហានណាមិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង សម្តេចតេជោរំលឹករឿងអគ្គរដ្ឋទូតមហាអំណាចមួយ កាលពីឆ្នាំ២០១៣ ដែលបានមកបញ្ចុះបញ្ចូលកូនរបស់សម្តេចដោយប្រាប់ថា បើបាតុករចូលវិមានសន្តិភាព កុំឱ្យបាញ់! សម្តេចតេជោប្រាប់ឱ្យលោកទូតនោះទៅមើលរដ្ឋធម្មនុញ្ញកម្ពុជាឱ្យបានច្បាស់ យើងមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌…