-
អបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)

២៩ ធ្នូ ២០២១ ជាខួប ២៣ឆ្នាំដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ ✍🏽 SPM
-
សន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនតែមួយទេ

-
គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់! “គ្មានទេសចរណ៍ទៅលេងប្រទេសកំពុងមានសង្គ្រាមទេ”

-
រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី ២៩ ធ្នូ ជាថ្ងៃប្រារព្ធពិធីអបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដោយដាក់ក្នុងប្រតិទិនឆ្នាំ២០២២ តទៅ

-
រដ្ឋាភិបាលស៊ីរី អះអាងថា ផែនការរបស់អ៊ីស្រាអែលក្នុងការបង្កើនចំនួនអ្នកតាំងទីលំនៅទ្វេដង ក្នុងទឹកដីមានជម្លោះខ្ពង់រាបហ្គោលេន គឺជាអំពើ “គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមក”

រដ្ឋាភិបាលស៊ីរី អះអាងថា ផែនការរបស់អ៊ីស្រាអែលក្នុងការបង្កើនចំនួនអ្នកតាំងទីលំនៅទ្វេដង ក្នុងទឹកដីមានជម្លោះខ្ពង់រាបហ្គោលេន គឺជាអំពើ “គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមក” ហើយទង្វើនេះគ្រាន់តែដើម្បីបន្តការកាន់កាប់ដោយខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ កាលពីថ្ងៃទី២៦ ធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានប្រកាសគម្រោងតម្លៃជាង ៣០០លានដុល្លារ ដែលរួមមានការសាងសង់អគារលំនៅឋានចំនួន ៧ ៣០០ ខ្នងបន្ថែមទៀត ក្នុងតំបន់ខ្ពង់រាបហ្គោលេន។ ក្រសួងការបរទេសស៊ីរីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និងមិនធ្លាប់មានពីមុនមក និងការប្រកាន់ខ្ជាប់នូវគោលនយោបាយតាំងទីលំនៅរបស់ពួកគេ ដែលជាការបំពានដ៏ធ្ងន់ធ្ងរ អាចឈានដល់កម្រិតឧក្រិដ្ឋកម្មសង្គ្រាម។ ខ្ពង់រាបហ្គោលេនមានសារៈសំខាន់យុទ្ធសាស្ត្រដោយសារមានកម្ពស់ខ្ពស់ ហើយស្ថិតនៅចំណុចត្រួតស៊ីគ្នានៃព្រំដែនរវាងលីបង់ ហ្សកដានី ស៊ីរី និងអ៉ីស្រាអែល។ ប្រភព៖ Al Jazeera
-
ផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី

ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សូមទស្សនា៖ https://www.facebook.com/109417220955491/posts/385556523341558/?d=n
-
រដ្ឋាភិបាលនីការ៉ាហ្គ័រនៃតំបន់អាមេរិកកណ្ដាល បានរឹបអូសអតីតស្ថានទូតតៃវ៉ាន់ ដើម្បីប្រគល់ឱ្យចិនដីគោកវិញ

រដ្ឋាភិបាលនីការ៉ាហ្គ័រនៃតំបន់អាមេរិកកណ្ដាល បានរឹបអូសអតីតស្ថានទូតតៃវ៉ាន់ ដើម្បីប្រគល់ឱ្យចិនដីគោកវិញ ក្រោយរដ្ឋាភិបាល លោក Daniel Ortega បានផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងខែធ្នូនេះ។ មុនចាកចេញ បេសកកម្មការទូតតៃវ៉ាន់បានបរិច្ចាគអគារស្ថានទូតឱ្យវិហាររ៉ូម៉ាំងកាតូលិកប្រចាំរដ្ឋធានីម៉ាណាហ្គា នៃនីការ៉ាហ្គ័រ។ ប៉ុន្តែរដ្ឋាភិបាលនីការ៉ាហ្គ័រ បានបដិសេដចំពោះការបរិច្ចាគនេះ និងលើកឡើងថាជាទង្វើមិនស្របច្បាប់ ហើយអគារនេះជាកម្មសិទ្ធិរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រភព៖ Yahoo News
-
២៨ ធ្នូ ២០២១

១. អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកា៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ – FN ២. ផ្ទៃដីដំណាំស្វាយចន្ទីក្នុងខេត្តរតនគិរីនៅឆ្នាំ២០២១នេះ កើនដល់ចំនួន ៥១ ០០០ហិកតា ខណៈដំណាំនេះអាចប្រមូលផលបាននៅក្នុងឆ្នាំ២០២២លើផ្ទៃដីជាង ១ម៉ឺនហិកតា – រស្មីកម្ពុជា ៣. កម្ពុជានឹងចាប់ផ្តើមជំរុញការនាំចេញអង្ករឡើងវិញ ទៅទីផ្សារអឺរ៉ុបចាប់ពីខែមករាឆ្នាំក្រោយបន្ទាប់ពីវិធានការការពារដោយគណៈកម្មការអឺរ៉ុបនឹងបិទបញ្ចប់ត្រឹមថ្ងៃទី១៨មករាខាងមុខ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi បានព្រមព្រៀងបង្កើតខ្សែទូរស័ព្ទបន្ទាន់ផ្នែកយោធាជាមួយប្រទេសចិននៅឆ្នាំក្រោយ – Reuters ៥. រដ្ឋមន្ត្រីការបរទេសស៉ីរីលោក Faisal Mekdad៖ អាមេរិកកំពុងលួចធនធានធម្មជាតិរួមមានប្រេង ស្រូវសាលី និងកប្បាសពីស៉ីរី និងដាក់ទណ្ឌកម្មខុសច្បាប់ – CGTN
-
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទ-បើកវគ្គហ្វឹកហ្វឺន និងសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស

“ការពង្រឹងកងទ័ពដាច់ខាតត្រូវតែពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឱ្យបានដាច់ខាតគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ”។ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទ-បើកវគ្គហ្វឹកហ្វឺន និងសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៥ ធ្នូ ២០២១។ https://vm.tiktok.com/ZSeuYTDvh/
-
ទោះបីជាមានបញ្ហាសុខភាព បេក្ខជនមិនបង់ការប្រឡងឡើយ។ តស៊ូប្រឡងបានទាំង ២ថ្ងៃ!
