-
ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានបំផ្លាញបឹងទន្លេសាប 🥺

-
រាជរដ្ឋាភិបាលកម្ពុជាដកហូតត្រឡប់មកវិញដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤ម៉ឺនហិកតា ក្នុងរយៈពេលជិតបីសប្តាហ៍មកនេះ

-
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១” ដើម្បីផ្ដល់ព័ត៌មានពិស្តារស្តីពីដំណើរការប្រឡង

-
សម្តេចតេជោ៖ អ្នកទាំងអស់គ្នាពិតជាសំណាង

-
ការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងកម្ពុជា និងរុស្ស៊ីនឹងផ្តល់ប្រយោជន៍ទៅវិញទៅមក

កម្ពុជា អាចកាត់បន្ថយការពឹងផ្អែកលើចិនខ្លាំងក្នុងពេលដែលអាមេរិកកំពុងដាក់សម្ពាធលើកម្ពុជាដែលស្ថិតក្នុងការប្រកួតប្រជែងអំណាចរវាងចិន និងអាមេរិក។ រីឯរុស្ស៊ីមើលឃើញឱកាសថា កម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតនឹងស្វាគមន៍វត្តមានរបស់ខ្លួន ដើម្បីមានជម្រើសបន្ថែមទៀតខាងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដែលអាចគេចចេញខ្លះពីការពឹងផ្អែកលើចិន និងអាមេរិក។ សមាជិកអាស៊ានមួយចំនួនជាប្រទេសនាំចូលសព្វាវុធពីរុស្ស៊ី ដោយហេតុថាធ្វើបែបនេះពួកគេអាចគេចពីការគាបសង្កត់ពីចិន ឬអាមេរិក។ក្នុងន័យនេះ បើទិញពីអាមេរិក ចិនគាបសង្កត់ ហើយបើទិញពីចិន អាមេរិកអាចគាបសង្កត់។ ស្រដៀងគ្នានេះដែរ កម្ពុជាក៏អាចកាត់បន្ថយការពឹងផ្អែកលើចិនបានខ្លះ ដែលបើកឱកាសឱ្យកម្ពុជាអាចដកដង្ហើម និងធ្វើពិពិធកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការសន្តិសុខជាមួយអតីតមេចាស់គឺរុស្ស៊ី។ ✍🏽- រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
-
Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា

Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបនឹងបញ្ចប់បេសកកម្មការងារ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជា។ លោកថា រយៈពេលជាង ៣ឆ្នាំមកនេះ លោកបានឃើញកម្ពុជាអភិវឌ្ឍជាលំដាប់។ លោកសូមសម្ដែងការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកអរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយបរិក្ខារពេទ្យ វ៉ាក់សាំង រថយន្ត និងថវិកាជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក Kindavong ដោយបានរួមចំណែកក្នុងការពង្រីកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ វិមានសន្តិភាព ១៧ ធ្នូ 📸 FN
-
ក្រុមហ៊ុន ជីប ម៉ុង ចាយប្រាក់ប្រហែល ៥លានដុល្លារ ដើម្បីអភិរក្សអគារបុរាណសម័យអាណានិគមបារាំង

-
កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក

កម្ពុជា និងរុស្ស៊ីបានឯកភាពគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាចែករំលែកបទពិសោធដល់រុស្ស៊ីលើវិធានការទប់ស្កាត់បដិវត្តន៍ពណ៌ដែលកន្លងមកត្រូវបានរៀបចំឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងលោក Nikolai Patrashev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី១៥ ធ្នូ ២០២១។ ប្រភព៖ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច
-
របាយការណ៍នៅថ្ងៃទី១៦ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៤. កូវីដ ៨ករណី និងជាសះស្បើយ ១២នាក់។ អ្នកឆ្លងសរុប ១២០ ៤០៥នាក់ អ្នកជាសះស្បើយ ១១៦ ៧៧១នាក់ អ្នកស្លាប់ ៣ ០០១នាក់ ចេញផ្សាយ ថ្ងៃទី១៧ ធ្នូ ២០២១
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃវិមានកីឡដ្ឋានជាតិមរតកតេជោ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា Wang Wentian នឹងប្រារព្ធនៅព្រឹកថ្ងៃសៅរ៍ទី១៨ ធ្នូ ២០២១។ ពេលល្ងាចម៉ោង ១៨:០០-២១:០០ ប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី អមនឹងការបាញ់កាំជ្រួច។ កុំភ្លេច ៣កុំ ៣ការពារ!