Category: One-Minute

  • រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត

    រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត

    រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកន តំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

  • រាជរដ្ឋាភិបាលកម្ពុជាផ្ញើសាររំលែកទុក្ខជូនប្រជាជនអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង

    រាជរដ្ឋាភិបាលកម្ពុជាផ្ញើសាររំលែកទុក្ខជូនប្រជាជនអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង

    ១៦ ធ្នូ ២០២១

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញកន្លងមក និងមុខទំនិញយុទ្ធសាស្រ្ដសំខាន់ៗរបស់កម្ពុជាដទៃទៀត ក្នុងអត្រាពន្ធ 0% ដែលបានស្នើដោយអន្ដរក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមពាក់ព័ន្ធសំខាន់ៗ ដូចតទៅ៖ • ទំនិញឧស្សាហកម្ម រួមមាន៖ កង់ ជ័រកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងសង្ហារឹម នំក្រៀម ស្ករស ស្ករអំពៅ ការបូបយួរដៃ វ៉ាលី ខ្សែភ្លើង ខ្សែកាបអេឡិចត្រូនិកអគ្គិសនី សម្ភារៈកីឡា របស់តុបតែងធ្វើពីវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំកំព្យូទ័រ • ទំនិញកសិកម្ម រួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដំឡូង ផ្សិត មអ្ឃុត ដូង ម្នាស់ ឪឡឹក ទុរេន ត្របែក រមៀត ពោត ថ្នាំជក់ គ្រាប់កាហ្វេ ប្រភេទសាច់ និងទំនិញ វារីវប្បកម្មមួយចំនួន • លើសពីនេះ កម្ពុជាទទួលបានទីផ្សារអត្រាពន្ធ 0%…

  • សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

    សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

    ១. លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា៖ ដកចេញបុរេលក្ខខណ្ឌដែលមិនចាំបាច់សម្រាប់ការចុះបញ្ជីមួយចំនួន។ មាត្រាមួយចំនួន ដែលធានាដល់បរិយាកាសប្រកួតប្រជែងរវាងសហគ្រាស និងការបំពេញកាតព្វកិច្ចផ្នែកពន្ធដារ ត្រូវបានស្នើបញ្ចូល។ ២. សង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ៖ មាត្រាមួយចំនួននៅមិនទាន់មានតម្លាភាព និងសង្គតិភាពជាមួយនឹងកាតព្វកិច្ចរបស់កម្ពុជាក្រោមក្របខណ្ឌជាតិ និងអន្តរជាតិ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។ មាត្រាដែលមិនមានតម្លាភាព និងសង្គតិភាពរួមមាន មាត្រាទាក់ទងនឹង មូលបត្រស្ថិតក្នុងទម្រង់គាហកៈ (Bearer share) និងអ្នកតំណាងម្ចាស់ភាគហ៊ុន (Nominee shareholders)។ ៣. ត្រៀមខ្លួនសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩៖ ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ដើម្បីធានាសង្គតិភាពរវាងច្បាប់ទាំងពីរ និងច្បាប់បទប្បញ្ញត្តិផ្សេងទៀតដូចជាច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកំណត់នីតិវិធីឱ្យមានភាពច្បាស់លាស់ ក្នុងការបង្កើតសាខាក្រុមហ៊ុនក្នុងស្រុកនិងការចុះបញ្ជីសហគ្រាសឯកបុគ្គល សម្រាប់ទ្រទ្រង់ដល់យន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន។ សរុបមក សំណើសុំធ្វើវិសោធនកម្មគឺដើម្បី៖ ១. ជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូន និងមានតម្លាភាព២. ធ្វើឱ្យច្បាប់ទាំងពីរនេះ មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកល៣. រួមចំណែកក្នុងការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ១៩ ✍🏽 Phay Siphan

  • ប្រទេសអ្នកមាន ផ្តល់វ៉ាក់សាំងប្រកាន់ជាតិសាសន៍

    ប្រទេសអ្នកមាន ផ្តល់វ៉ាក់សាំងប្រកាន់ជាតិសាសន៍

    “ខ្ញុំផ្ទាល់ពិតជាមានការខកចិត្តចំពោះវិធីសាស្រ្តដែលប្រទេសអ្នកមានបានអនុវត្តលើបញ្ហាវ៉ាក់សាំង។ ទីមួយ ពួកគេបានស្តុកទុកវ៉ាក់សាំងដោយបញ្ជាទិញវ៉ាក់សាំងច្រើនជាងតម្រូវការ និងចំនួនប្រជាជនរបស់ខ្លួន។ ដោយឡែក នៅពេលដែលយើងចង់បានវ៉ាក់សាំង ពួកគេផ្ដល់ឱ្យយើងនូវកំទេចកំទីសំណល់ពីពួកគេតែប៉ុណ្ណោះ។” ប្រសាសន៍ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa

  • ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa៖ ប្រទេសលោកខាងលិចសុទ្ធតែពុតត្បុត

    ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa៖ ប្រទេសលោកខាងលិចសុទ្ធតែពុតត្បុត

    “ប្រទេសទាំងនោះនិយាយថា យើងនឹងមិនអនុញ្ញាតឱ្យអ្នក [អាហ្វ្រិកខាងត្បូង] ធ្វើដំណើរទៅទីណានោះទេ។ ប៉ុន្តែឥឡូវនេះ វ៉ារ្យ៉ង់ Omicron កំពុងរាលដាលពាសពេញពិភពលោក រួមទាំងនៅក្នុងប្រទេសរបស់ពួកគេ។ ឥឡូវ សួរខ្លួនឯងទៅមើល ថាតើវិទ្យាសាស្ត្រនៅឯណា? ពួកគេតែងប្រាប់យើងឱ្យធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រពិត ប៉ុន្តែជាក់ស្ដែង ពួកគេងាកទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន និងហាមឃាត់ការធ្វើដំណើរពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូង។”

  • របាយការណ៍នៅថ្ងៃទី១៥ ធ្នូ

    របាយការណ៍នៅថ្ងៃទី១៥ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។ ៤. កូវីដ ៧ករណី និងជាសះស្បើយ ១៣នាក់។ អ្នកឆ្លងសរុប ១២០ ៣៩៧នាក់ អ្នកជាសះស្បើយ ១១៦ ៧៥៩នាក់ អ្នកស្លាប់ ២ ៩៩៨នាក់ ចេញផ្សាយ ថ្ងៃទី១៦ ធ្នូ ២០២១

  • កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា 🇺🇬 លោក Bobi Wine នៅថ្ងៃទី១៤ ធ្នូ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ

    កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា 🇺🇬 លោក Bobi Wine នៅថ្ងៃទី១៤ ធ្នូ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ

    កងកម្លាំងសន្តិសុខបានឡោមព័ទ្ធលំនៅដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងអ៊ូហ្គង់ដា 🇺🇬 លោក Bobi Wine នៅថ្ងៃទី១៤ ធ្នូ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ មុនពេលយុទ្ធនាការប្រមូលផ្តុំដែលលោកគ្រោងទុកនឹងកើតឡើង។ លោកបានសរសេរសារដោយភ្ជាប់នឹងរូបថតកងកម្លាំងនៅលើបណ្ដាញសង្គម Twitter ថា មន្ត្រីប៉ូលិស និងយោធាដែលដាក់ពង្រាយទាំងយប់ បានរារាំងលោកមិនឱ្យធ្វើដំណើរចេញពីផ្ទះ នៅភាគខាងជើងនៃរដ្ឋធានីកំប៉ាឡា។ លោក Bobi Wine និយាយថា៖ “សន្តិសុខ និងអ្នកថែសួន ត្រូវបានគេចាប់ខ្លួន និងវាយដំយ៉ាងឃោរឃៅ”។ អ្នកទាំងនោះត្រូវបានចាប់បោះទៅក្នុងរថយន្តប៉ូលិសក្រៅផ្ទះ ហើយត្រូវបានរឹបអូសទូរសព្ទផងដែរ។ លោក Bobi Wine គ្រោងនឹងធ្វើយុទ្ធនាការនៅថ្ងៃអង្គារ ដើម្បីគាំទ្របេក្ខភាពបក្សប្រឆាំងដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតនៅក្រុង Kayunga ជាកន្លែងដែលលោកប្រធានាធិបតី Museveni គ្រោងនឹងធ្វើការប្រមូលផ្ដុំដូចគ្នា។ មុនក្លាយជាអ្នកនយោបាយ លោក Bobi Wine ប្រើសម្លេងរបស់លោករិះគន់អំពើពុករលួយតាមរយៈបទចម្រៀង និងទាមទារឱ្យមានការផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃគឺអតីតមេដឹកនាំក្រុមប៉ះបោរលោកប្រធានាធិបតី Museveni ដែលកាន់អំណាចក្រាញ់តាំងពីឆ្នាំ ១៩៨៦។ ប្រភព៖ Al Jazeera

  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៦ ធ្នូ ២០២១នេះ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៦ ធ្នូ ២០២១នេះ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម

    ១. សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ២. សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ៣. សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ៤. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) 📷 TVK

  • ១៥ ធ្នូ ២០២១

    ១៥ ធ្នូ ២០២១

    ១. ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅនៅស្ថានីយ៍បូមទឹកបឹងទំពុនដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទី នឹងរួចរាល់នៅខែមិនា ឆ្នាំ២០២២ – AMS Central ២. ធនាគារពិភពលោក៖ ៩ខែ ដើមឆ្នាំ២០២១ វិស័យកាត់ដេរកម្ពុជា បានបង្កើនការនាំចូលក្រណាត់ច្រើនជាង ២៥% ក្នុងទំហំ ៣.៥ពាន់លានដុល្លារ – ខ្មែរថាមស៍ ៣. កម្ពុជាគ្រោងនឹងបញ្ជូនពលករ MOUប្រមាណជាង១ម៉ឺននាក់ទៅធ្វើការលើវិស័យសំណង់ផ្នែកចំណីអាហារនិងគ្រឿងសមុទ្រនៅដើមឆ្នាំ២០២២ ខាងមុខនេះបន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩ – កម្ពុជាថ្មី ៤. មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ស្នើឱ្យរដ្ឋាភិបាលលុបកម្មវិធី Telegram ចេញពី Store របស់ Apple និង Google បើកម្មវិធីនេះនៅតែមិនលុបមាតិកាជ្រុលនិយម – Reuters ៥. អង្គការណាតូច្រានចោលការចោទប្រកាន់របស់រុស្ស៊ីពាក់ព័ន្ធនឹងគម្រោងពង្រាយមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរចម្ងាយមធ្យមនៅទ្វីបអឺរ៉ុប – Daily Star