-
ការរីកចម្រើនរបស់ក្រុមហ៊ុន និងគ្រួសារនីមួយៗ ជាផ្នែកដ៏សំខាន់ដែលនាំឱ្យប្រទេសរីកចម្រើន

-
ផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

-
ស្ថានភាពធាតុអាកាស ១៥-២២ ធ្នូ

-
កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ជាលើកដំបូងលើស្ត្រីខ្មែរអាយុ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការ នៅប្រទេសហ្គាណា

-
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិ

កាលពីថ្ងៃទី១៣ ធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យការពារជាតិគិតជាទឹកប្រាក់ចំនួន ៧១៧លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក Moon ទៅកាន់រដ្ឋធានីកង់បេរ៉ា។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Hanwha នឹងផ្តល់អាវុធ កាំភ្លើងធំ យានជំនិះ និងរ៉ាដាដល់កងទ័ពអូស្ត្រាលី។ លោក Morrison និយាយថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារប្រមាណ ៣០០ នៅអូស្ត្រាលី ហើយជាជំពូកសំខាន់បន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មការពារជាតិអូស្ត្រាលី។ លោកក៏បានបន្ដថា៖ “កូរ៉េគឺជាដៃគូដ៏សំខាន់របស់អូស្ដ្រាលីទាំងក្នុងការរៀបចំសន្តិសុខ និងការកសាងសមត្ថភាពអធិបតេយ្យភាព ព្រមទាំងការផលិតវិស័យការពារជាតិផងដែរ”។ ប្រភព៖ Al Jazeera
-
១៤ ធ្នូ ២០២១

១. ១១ខែ ឆ្នាំ២០២១ កម្ពុជាប្រមូលចំណូលពន្ធ-អាករបានប្រមាណ ២ ៥៦០លានដុល្លារ កើនលើសផែនការរហូតដល់ជាង ១៤% – ថ្មីៗ ២. ១១ខែ ឆ្នាំ២០២១ កម្ពុជា បាន នាំចេញ ក្រូចថ្លុង ជាង ៣ម៉ឺន៥ពាន់តោន ទៅ លក់ នៅក្រៅ ប្រទេស កើន ជិត ១២០% ខណៈការនាំចេញ ភាគច្រើន ទៅ ថៃ និង វៀតណាម – ភ្នំពេញបុស្តិ៍ ៣. សម្រាប់ ឆ្នាំ២០២២ អង្គភាព ស៊ីម៉ាក់ មាន ផែនការ រំដោះ ផៃ្ទ ដី រង ការគំរាមកំហែងដោយសារ គ្រាប់មីន និង សំណល់ យុទ្ធភណ្ឌ សង្គ្រាម ជាង ១២៥ គីឡូម៉ែត្រក្រឡា –…
-
ទ័ពអាកាសអាមេរិក ២៧នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារបដិសេធមិនទទួលវ៉ាក់សាំងកូវីដ១៩

-
សម្តេចតេជោ៖ ខ្ញុំចរចាឱ្យអាស៊ានពី ៩ ទៅ១០វិញ ខ្ញុំខុសដែរ?

-
“អង្គរ” ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី១៤ ធ្នូ ១៩៩២ រួមមាន៣តំបន់

“អង្គរ” ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី១៤ ធ្នូ ១៩៩២ រួមមាន៣តំបន់គឺ៖ ១-អតីតរាជធានីយសោធរ,២-អតីតរាជធានីហរិហរាល័យ,៣-តំបន់បន្ទាយស្រី ផ្ទៃដីបូកចូលគ្នាសរុប ៤០១គីឡូម៉ែត្រក្រឡា, មានប្រាសាទបុរាណជាង៩០, មានវត្ត, វាំង, បន្ទាយ, ឡបុរាណ, បារាយណ៍ទំនប់ទឹកស្រះទឹក, វត្ថុបុរាណ, អ្នកអង្គរ ពេញដោយប្រពៃណី។ យើងពុំមែនចុះបញ្ជីត្រឹមប្រាសាទ អង្គរវត្ត តែមួយនោះទេ។ សូមមេត្តាយល់ដឹងផងចុះ! 📸-ព្រាប ចាន់ម៉ារ៉ា
-
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រួចរាល់ជាង ៧០%ហើយ!
