-
ជាតំណាងឱ្យប្រទេសធំមួយនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដែលបំពុលបរិស្ថានខ្លាំងជាងគេ កំពុងផ្តល់មេរៀនអំពីបរិស្ថាន។ សូមអរគុណណាស់ 🙏

-
កម្ពុជាបិទខ្ទប់គេហទំព័រ ៩ បន្ទាប់ពីរកឃើញមានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា

-
“កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារបត់នយោបាយដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង”

-
របាយការណ៍នៅថ្ងៃទី១២ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ១៥ករណី និងជាសះស្បើយ ១២នាក់។ អ្នកឆ្លងសរុប ១២០ ៣៧០នាក់ អ្នកជាសះស្បើយ ១១៦ ៧២០នាក់ អ្នកស្លាប់ ២ ៩៨៩នាក់ ចេញផ្សាយ ថ្ងៃទី១៣ ធ្នូ ២០២១
-
វ៉ាក់សាំង Sinovac ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានដឹកមកដល់កម្ពុជានាព្រឹកថ្ងៃទី១៣ ធ្នូ

មកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ប្រជាពលរដ្ឋសរុបជាង ១៤លាននាក់ទទួលវ៉ាក់សាំងគ្រប់ដូសជាស្ថាពរ។ ក្រោយពីបានផ្តល់ដូសទី៣ជូនប្រជាពលរដ្ឋហើយ កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាងជាង ៦លានដូសទៀត។ ជោគជ័យនៃនយោបាយវ៉ាក់សាំងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងសុវត្ថិភាព ដែលជំរុញឱ្យមានសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញបានមុនបណ្តាប្រទេសនានាលើពិភពលោក។
-
ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ”

ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ” ដែលជាឧបករណ៍ក្នុងការញុះញង់ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនានាជុំវិញពិភពលោក ក្រោមរូបភាពជាការដាក់ទណ្ឌកម្មជាឯកតោភាគី និងញុះញង់ឱ្យមានបដិវត្តន៍ពណ៌។ ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីអាមេរិកបានរៀបចំកិច្ចប្រជុំសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលមានការចូលរួមដោយប្រទេសចំនួន ១០០ជុំវិញពិភពលោក ដោយក្នុងនោះ ក៏មានតៃវ៉ាន់ផងដែរ។ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកមិនមែនជាគំរូសម្រាប់ពិភពលោកនោះទេ ដោយនយោបាយអាមេរិកពោរពេញទៅដោយបញ្ហានានាដូចជាបង្កឱ្យមានជម្លោះពូជសាសន៍។ ចិនយល់ឃើញថា អាមេរិកព្យាយាមបែងចែកពិភពលោកទៅជា ២ប្លុករួមមាន “ប្លុកប្រជាធិបតេយ្យ” និង “ប្លុកមិនមែនប្រជាធិបតេយ្យ” ដែលអាចបង្កឱ្យមានការបែងចែកពិភពលោក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។ លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានជ្រើសរើសដាច់ដោយឡែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនៅលើពិភពលោក។ ប្រភព៖ Global Times
-
តៃវ៉ាន់បានបាត់បង់ប្រទេសនីការ៉ាហ្គាជាសម្ព័ន្ធមិត្តការទូតដ៏សំខាន់មួយ ក្រោយប្រទេសនេះបានប្រកាសប្ដូរទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនវិញ

រដ្ឋាភិបាលនីការ៉ាហ្គា បានថ្លែងថា៖ “សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់បានពីចិន។ ពីពេលនេះទៅ នីការ៉ាហ្គានឹងផ្ដាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយតៃវ៉ាន់ ហើយនឹងពុំមានទំនាក់ទំនងជាផ្លូវការអ្វីទៀតឡើយ”។ ក្រសួងការបរទេសតៃវ៉ាន់បានសម្ដែង “ការខកបំណង និងសោកស្ដាយ” ចំពោះការផ្ដាច់ទំនាក់ទំនងនេះ ហើយនឹងកោះហៅបុគ្គលិកការទូតរបស់ខ្លួនឱ្យត្រឡប់មកមាតុប្រទេសវិញជាបន្ទាន់។ ការផ្លាស់ប្ដូរនេះ បានកាត់បន្ថយការចូលរួមរបស់កោះតៃវ៉ាន់ក្នុងឆាកអន្តរជាតិ ទោះបីជាតៃវ៉ាន់កំពុងព្យាយាមកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងៗដូចជាលីទុយអានី និងស្លូវ៉ាគីក៏ដោយ។ ប្រភព៖ AP News
-
ក្រសួងការបរទេសបង់ក្លាដេសបានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតអាមេរិក ចូលរួមក្នុងការប្រឆាំងតវ៉ាការដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រី និងមន្ត្រីកំពុងកាន់តំណែងនៃកងវរសេនាតូចសកម្មភាពរហ័ស (RAB) ចំនួន ៧រូប

អាមេរិកបានដាក់ទណ្ឌកម្មទៅលើកងកម្លាំង RAB ដោយចោទប្រកាន់ថាកងកម្លាំងនេះមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនមនុស្សរាប់រយនាក់ និងការសម្លាប់មនុស្សចំនួន ៦០០នាក់ក្រៅប្រព័ន្ធតុលាការ ចាប់តាំងពីឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោក Masud Bin Momen បានថ្លែងថា៖ “ខ្ញុំមានការសោកស្ដាយដែលអាមេរិកបានបំពានដល់អង្គភាពមួយរបស់រដ្ឋាភិបាលបង់ក្លាដេស ដែលស្ថិតនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនទៀត ដែលចាត់ទុកថាជាអាទិភាពរួម ចំពោះគ្រប់រដ្ឋបាលនានារបស់អាមេរិក”។ ប្រភព៖ Strait Times
-
បង្រ្កាបគ្រឿងញៀនឈុតធំ៖ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១ ៤០០គីឡូ

នៅថ្ងៃទី១២ ធ្នូ ២០២១ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅរោងចក្រមួយស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមឈ្មួញគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា។ ជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួន។ សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន កេតាមីន(Ketamin) ចំនួន៧៤ការ៉ុង ស្មើប្រមាណ ១ ៤០០គីឡូក្រាម អាវុធខ្លី ម៉ាក់ K៥៤ មួយដើមរថយន្ត ២គ្រឿង និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕ ប្រភព៖ FN
-
ភ្នំណាមលៀរដ៏សែនមនោរម្យ (ដែនជម្រកសត្វព្រៃភ្នំណាមលៀរ) ⛰🇰🇭
