-
សៀមរាបសម្ងំតែងខ្លួនសំរាប់ចូលឆ្នាំ

-
របាយការណ៍នៅថ្ងៃទី១១ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៤. កូវីដ ១២ករណី និងជាសះស្បើយ ១៣នាក់។ អ្នកឆ្លងសរុប ១២០ ៣៥៥នាក់ អ្នកជាសះស្បើយ ១១៦ ៧០៨នាក់ អ្នកស្លាប់ ២ ៩៨៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ ធ្នូ ២០២១
-
អង្គាបុស្ប ឬ ផ្កាអង្គាបុស្ប ឬ Millingtonia hortensis L. f.

អង្គាបុស្ប ឬ ផ្កាអង្គាបុស្ប ឬ Millingtonia hortensis L. f. ជាឈើមួយប្រភេទស្លឹកឆែកៗ ស្រួចៗ រង្វើលៗ ចេញពីធាង ផ្កាពណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀង មានក្លិនក្រអូបឈ្ងប់ខ្លាំង។ រុក្ខជាតិនេះត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺលើសឈាម គ្រួសក្នុងតំរងនោម វិលមុខ នោមទាស់ ពុលអាហារ ហើមដោយសារសត្វល្អិតទិច និងជំងឺជាច្រើនមុខទៀត។ ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សហគមន៍នេសាទត្រពាំងរពៅនៅខេត្តកំពត🎣

-
១១ ធ្នូ ២០២១

១. ១១ខែ ឆ្នាំ២០២១ ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញមានជាង ៣០លានដុល្លារ កើន ១៤% ក្នុងនោះចំណូលពីប្រតិបត្តិការផែគ្របដណ្តប់ជាង ៨០% – ភ្នំពេញបុស្តិ៍ ២. សមត្ថ កិច្ច ចម្រុះ នៃ ស្នងការ នគ បាល ខេត្តកណ្តាល បាន បង្ក្រាប ការ នាំ ចូល សាច់ គោ និង សាច់ ក្របី ខុសច្បាប់ ពី ប្រទេស វៀតណាម ប្រមាណ ៣ តោន តាមច្រកភ្នំដិន – កោះសន្តិភាព ៣. ចុងឆ្នាំ២០២២ កម្ពុជានឹងមានមជ្ឈមណ្ឌលជាតិសម្រាប់ជនមានពិការភាព ដែលសាងសង់ក្នុងតម្លៃ ១០លានដុល្លារ លើផ្ទៃដីទំហំជាង ៦ហិកតា នៅខេត្តកណ្តាល – ថ្មីៗ ៤. រដ្ឋាភិបាលហ្វាំងឡង់ នឹងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន…
-
វឌ្ឍនភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ 🇰🇭

-
របាយការណ៍នៅថ្ងៃទី១០ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ១៦ករណី និងជាសះស្បើយ ១៥នាក់។ អ្នកឆ្លងសរុប ១២០ ៣៤៣នាក់ អ្នកជាសះស្បើយ ១១៦ ៦៩៥នាក់ អ្នកស្លាប់ ២ ៩៨២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី១១ ធ្នូ ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត

សម្តេចតេជោកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ ជាដើម។ “សូមបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។” ១១ ធ្នូ ២០២១