-
ភូមិទឹកស្រែ ស្រុកស្រែអំបិល ខេត្តកោះកុង 🇰🇭

-
៨ ធ្នូ ២០២១

១. កីឡដ្ឋាន ខេត្តកំពង់ស្ពឺ ក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ នឹង បញ្ចប់ ការសាងសង់នា ពាក់កណ្ដាល ឆ្នាំ ២០២២ មុនពេលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះកីឡា ស៊ី ហ្គេមឆ្នាំ ២០២៣ – រស្មីកម្ពុជា ២. រដ្ឋមន្ត្រីកសិកម្មជួបជាមួយធុរជនអាមេរិក អំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល ដើម្បីនាំចេញទៅអាមេរិក និងទីផ្សារអន្តរជាតិ – Sabay News ៣. ១១ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញ ថ្នាំជក់ ជិត ៤,៣ ពាន់ តោន ថយចុះ ២៤% ខណៈការនាំ ចេញទៅ ទីផ្សារ វៀតណាម គ្របដណ្តប់ ស្ទើរ ទាំង ស្រុង – ភ្នំពេញបុស្តិ៍ ៤. សមាជិកសភាគណបក្សជាតិអូស្ត្រាលីលោក George Christensen រងការថ្កោលទោស…
-
ស្នងការអឺរ៉ុបទទួលបន្ទុកសុខាភិបាល លោកស្រី Stella Kyriakides បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កាតព្វកិច្ចចាក់វ៉ាក់សាំង គឺនៅតែជាជម្រើសរបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងពេលបច្ចុប្បន្ន

-
របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង

របាយការណ៍បឋមបង្ហាញថា វ៉ារ៉្យង់អូមីក្រុងអាចនឹងមានឥទ្ធិពលស្រាលជាងវ៉ារ៉្យង់ដទៃ បើទោះជាមេរោគកូវីដ១៩ កំពុងតែរីករាលដាលលឿនជាងពេលណាៗទាំងអស់នៅអាហ្រ្វិកខាងត្បូង ដោយសារការចម្លងលឿននៃវ៉ារ្យ៉ង់ អូមីក្រុងក៏ដោយ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានព្រមានប្រឆាំងនឹងរបាយការណ៍ខាងលើ ព្រោះវ៉ារ្យ៉ង់នេះទើបតែត្រូវបានរកឃើញកាលពីខែមុន ផលប៉ះពាល់ពិតប្រាកដមិនទាន់បង្ហាញចេញភ្លាមៗ ហើយអ្នកវិទ្យាសាស្ដ្រត្រូវការការសិក្សាបន្ថែមទៀត មុននឹងអាចនិយាយអំពីវ៉ារ៉្យង់នេះដោយមានទំនុកចិត្ត។ វ៉ារ្យ៉ង់នេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរកឃើញនៅប្រមាណជាង ៤០ប្រទេស លើទ្វីបចំនួន ៦។ មន្ត្រីសុខាភិបាល និងអ្នកស្រាវជ្រាវ បាននិយាយថា វាអាចជាទម្រង់ឆ្លងលឿនបំផុត ដែលអាចគ្របដណ្ដបទូទាំងពិភពលោក ដូចវ៉ារ៉្យង់ ដែលតា។ ពិភពលោកអាចនឹងត្រូវប្រឈមនឹងវដ្តនៃជំងឺ ដែលតម្រូវឱ្យមានការបិទខ្ទប់ និងការរងទុក្ខផ្នែកសេដ្ឋកិច្ចជាថ្មីម្ដងទៀត។ ប្រភព៖ New York Times
-
ព្រះពិធីយាងរំកិលព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាកចេញពីព្រះដំណាក់ចាស់ មកកាន់ព្រះមេរុ នាព្រឹកថ្ងៃទី០៨ ធ្នូ ២០២១

-
សម្រស់ព្រៃប្រស់ កំពង់ធំ 🍃🍁🇰🇭

-
៣០ឆ្នាំបានកន្លងផុតទៅសម្រាប់ឱ្យយើងអាចធ្វើការវាយតម្លៃដ៏ត្រឹមត្រូវ

-
របាយការណ៍នៅថ្ងៃទី៧ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ១៤ករណី និងជាសះស្បើយ ១៣នាក់។ អ្នកឆ្លងសរុប ១២០ ៣០០នាក់ អ្នកជាសះស្បើយ ១១៦ ៦៥៥នាក់ អ្នកស្លាប់ ២ ៩៧១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:៣០ ថ្ងៃទី៨ ធ្នូ ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ៖ ខ្ញុំមានបញ្ញវន្តនៅជុំវិញខ្លួនសរុប ១០នាក់ ប៉ុន្តែបញ្ញវន្តដែលយកមកនៅជាប់ខ្លួនឧស្សាហ៍ហៅមកជំនុំផ្តល់នូវមតិ គឺកូនប្រុសបីនាក់
