Category: One-Minute

  • ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង 🇰🇭 🇰🇭

    ខេត្តព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង 🇰🇭 🇰🇭

    ថតកាលពីដើមខែធ្នូ ២០២១ 🎥 @ams1minute

  • តែសំខាន់បំផុតនោះ គឺការផ្តើមគំនិត និងកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីខ្មែរខ្លួនឯង!

    តែសំខាន់បំផុតនោះ គឺការផ្តើមគំនិត និងកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីខ្មែរខ្លួនឯង!

    [វីដេអូឯកសារ] TikTok: tiktok.com/@apsaramediaservices

  • របាយការណ៍នៅថ្ងៃទី៦ ធ្នូ

    របាយការណ៍នៅថ្ងៃទី៦ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៧ករណី ស្លាប់ ១២នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ១៤ករណី និងជាសះស្បើយ ១៥នាក់។ អ្នកឆ្លងសរុប ១២០ ២៨៦នាក់ អ្នកជាសះស្បើយ ១១៦ ៦៤២នាក់ អ្នកស្លាប់ ២ ៩៦៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ ធ្នូ ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ១៤នាក់ ជាសះស្បើយ ១៥នាក់ ស្លាប់ ៤នាក់ គិតត្រឹមថ្ងៃទី៧ ធ្នូ ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១២០.២៨៦នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១៦.៦៤២នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៩៦៧នាក់

  • មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម

    មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម

    ផ្លូវជាតិលេខ១១ បានបម្រើដល់ការដឹកជញ្ជូនក្នុងខេត្ត និងតភ្ជាប់ជាមួយខេត្តដទៃ រួមទាំងការតភ្ជាប់ផ្លូវហាយវ៉េរបស់អាស៊ាន។ កម្ពុជាកំពុងសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ១១។ គម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ។ កម្ពុជាក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប។ ប្រសាសន៍សម្តេចតេជោថ្ងៃទី៦ ធ្នូ ២០២១

  • ទំនាក់ទំនងអាមេរិកជាមួយឡាវ ១៩៦៤-១៩៧៣

    ទំនាក់ទំនងអាមេរិកជាមួយឡាវ ១៩៦៤-១៩៧៣

    ចំណាយលុយ ៣,១ប៊ីលានដុល្លារ ទម្លាក់គ្រាប់បែកជាង ២៧០លានគ្រាប់លើប្រទេសឡាវ ដើម្បីកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់យុទ្ធសាស្រ្តរបស់វៀតណាម បច្ចុប្បន្នប្រទេសឡាវនៅមានគ្រាប់មិនទាន់ផ្ទុះសរុប ៣៥% នៃផ្ទៃដីសរុប ទំនាក់ទំនងចិនជាមួយឡាវក្នុងពេលបច្ចុប្បន្ន ២០១៦-២០២១ ចំណាយលុយ ៦ប៊ីលានដុល្លារ សាងសង់ផ្លូវរថភ្លើងល្បឿនលឿន ២០០គីឡូម៉ែត្រក្នុង ១ម៉ោងដើម្បីភ្ជាប់ប្រជាជាតិដែលគ្មានសមុទ្រមួយនេះទៅកាន់ពិភពលោក ប្រាក់ចំណូលសរុបឡាវត្រូវបានរំពឹងថានឹងកើនឡើង ២១% នៅក្នុងប្រទេស ប្រភព៖ PandaPaws 🐾

  • គយគន់មិនជិនណាយ កម្ពុជាមាតុភូមិខ្ញុំ 🍃🌾🇰🇭

    គយគន់មិនជិនណាយ កម្ពុជាមាតុភូមិខ្ញុំ 🍃🌾🇰🇭

    🎥 @ams1minute

  • ស្ថានភាពធាតុអាកាស ៨-១៤ ធ្នូ ២០២១

    ស្ថានភាពធាតុអាកាស ៨-១៤ ធ្នូ ២០២១
  • ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល

    ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល

    នៅថ្ងៃទី៥ ធ្នូ ប៉ូលិសនៅរាជធានីប៊្រុចសែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច កំឡុងពេលបាតុកម្ម ជុំវិញការរឹតបន្ដឹងដែលកំណត់ដោយរដ្ឋាភិបាល។ បាតុករពី ២-៣ពាន់នាក់ដើរហែក្បួន ដោយសន្តិវិធីកាត់កណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិកទៅទីស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុប។ ក្រុមបាតុករពាក់អាវខ្មៅ ហើយស្រែកថា “សេរីភាព” បានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលិស ដែលបានតបតដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក។ បាតុករតវ៉ាប្រឆាំងនឹងច្បាប់ ដែលតម្រូវឱ្យប្រជាជនបង្ហាញប័ណ្ណចាក់វ៉ាក់សាំង មុនចូលទៅកាន់បារ និងភោជនីយដ្ឋាននានា។ ការតវ៉ានេះ បានកើតឡើងក្រោយការប្រកាសវិធានការដើម្បីទប់ស្កាត់អត្រាឆ្លងខ្ពស់បំផុតរបស់អឺរ៉ុប។ ប្រភព៖ Reuters

  • ៦ ធ្នូ ២០២១

    ៦ ធ្នូ ២០២១

    ១. អាងទឹកអូរតាកេរ្តិ៍នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយជាកន្លែងកំសាន្តចម្រុះ ជួយអភិវឌ្ឍទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋាន – AMS Central ២. ចំនួនរថយន្តនៅកម្ពុជាពីឆ្នាំ១៩៩៨ មកបច្ចុប្បន្ន កើនឡើងពី ៦,៥ម៉ឺនគ្រឿង ដល់ ៩២ម៉ឺនគ្រឿង ខណៈទោចក្រយានយន្តកើនពី ២០ម៉ឺនគ្រឿង ដល់ ៥,២លានគ្រឿង – រស្មីកម្ពុជា ៣. រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តក្រុមហ៊ុនសហគ្រាសឱ្យមករកស៊ីខាងកែច្នៃសំរាម ដោយរដ្ឋនឹងជួយសម្រួល និងបន្ធូរបន្ថយពន្ធផ្សេងៗ រួមមានការជួយបន្ថយតម្លៃភ្លើងក្នុងដំណើរការចម្រាញ់កាកសំណល់ជាដើម – RFI ៤. តុលាការមីយ៉ាន់ម៉ាកាត់ក្តីឱ្យលោកស្រី Aung San Suu Kyi ជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទល្មើសលើវិធានការទប់ស្កាត់កូវីដ១៩ ដោយនេះជាការសម្រេចទោសទណ្ឌ ១ករណី ក្នុងចំណោម ១១ករណីប៉ុណ្ណោះ – AFP ៥. ថៃរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូងលើប្រជាពលរដ្ឋអាមេរិកម្នាក់ ដែលបានធ្វើដំណើរពីអេស្ប៉ាញចូលក្នុងថៃ កាលពីចុងខែវិច្ឆិកាកន្លងទៅ – Bangkok Post