-
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកាដូរបស់ប្រធានាធិបតីចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

-
លទ្ធផលចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

១. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។ ២. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីលើកសំណើជូនក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រដែលមានការប៉ះពាល់។ ៣. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបដើម្បីធានានិរន្តរភាព។ ៤. ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តការងារដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល។ ដីដែលកាត់ធៀលជូនប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជាពលរដ្ឋ។ ប្រភព៖ លិខិតទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣ ធ្នូ ២០២១
-
សម្តេចតេជោនឹងកាន់តំណែងយ៉ាងហោចណាស់ ៤៣ឆ្នាំ

-
លទ្ធផលចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង

១. ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទខឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ២. ដកហូតដីរដ្ឋទំហំជាង ២ ១០០ហិកតា ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៣. ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក ៤. ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ ៥. ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព ៦. ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។ ប្រភព៖ លិខិតទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣ ធ្នូ ២០២១
-
វ៉ាក់សាំងចិនចាក់នៅកម្ពុជាមិនទាន់មានអ្នកណាម្នាក់ស្លាប់ទេ

-
ល្ងាចថ្ងៃទី៦ ធ្នូ សម្តេចតេជោនឹងអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសម្តេចក្រុមព្រះ

-
របាយការណ៍នៅថ្ងៃទី៥ ធ្នូ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សម្តៅដល់អត្ថន័យចំនួន២

-
សម្តេចតេជោនឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏នឹងអញ្ជើញថ្វាយព្រះរាជដំណើរចុងក្រោយនៅថ្ងៃបូជាព្រះសព
