-
ទំនប់ប្រទាក់ក្រឡា ស្រុកទឹកឈូ

-
៣ ធ្នូ ២០២១

១. ដំណើរការជួសជុលកំពង់ទឹកនៃទីលានព្រះពន្លាជ័យប្រាសាទបារាយណ៍មេបុណ្យ នៅបន្ទាយយឆ្មារ ស្រុកថ្មពួក បានបិតបញ្ចប់ការជួសជុលហើយ – AMS Central ២. កម្ពុជាធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ១៩ Molnupiravir របស់ក្រុមហ៊ុន Merck ចំនួន ៤ ០០០ ០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា – កោះសន្តិភាព ៣. ១០ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់រហូតដល់ ៨ ៩៣១លានដុល្លារ កើនជាង ៣៨,៦% – រស្មីកម្ពុជា ៤. របបយោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន បានថ្កោលទោស UN ដែលបន្តមិនទទួលស្គាល់ប្រេសិតថ្មីដែលរបបដឹកនាំប្រទេសទាំងពីរបានដាក់ស្នើឈ្មោះកន្លងមក – New York Times ៥. អារ៉ាប់រួម យល់ព្រមទិញយន្តហោះប្រយុទ្ធ Rafale ផលិតនៅបារាំងចំនួន ៨០គ្រឿង ដែលធ្វើអោយវាជាការបញ្ជាទិញពីអន្តរជាតិធំបំផុតសំរាប់យន្តហោះចម្បាំងទំនើបរបស់បារាំង – France24
-
សារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ធន្ធសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ

-
មូលហេតុដែលអាមេរិកមិនអាចចាប់ផ្ដើមសង្គ្រាមត្រជាក់ជាមួយចិនបាន

១. សេដ្ឋកិច្ចរបស់ចិនមានសក្តានុពលខ្ពស់លើសអាមេរិក។ ២. ចិនពុំចំណាយថវិកាតែលើទំនើបកម្មយោធា ដោយមិនខ្វាយខ្វល់ពីជីវភាពរស់នៅរបស់ប្រជាជនឡើយ។ ភាពរីកចម្រើនរបស់ចិនបានធ្វើឱ្យកម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង។ ៣. ផ្ទុយពីសហភាពសូវៀតដែលផ្ដោតលើការលក់សព្វាវុធ និងមនោគមវិជ្ជា ចិនគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមិនមានឆន្ទៈក្នុងការជ្រើសរើសអាមេរិកជាងចិន។ ៤. សេដ្ឋកិច្ចអាមេរិកពឹងផ្អែកគ្នាទៅវិញទៅមកជាមួយចិន ដូច្នេះជម្លោះសេដ្ឋកិច្ចនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំងពីរ។ ៥. តៃវ៉ាន់ មានភាពជិតស្និទ្ធនឹងកងកម្លាំងយោធាចិនជាងអាមេរិក ហើយបញ្ហាតៃវ៉ាន់ជាបញ្ហាទឹកដីដែលចិនប្ដេជ្ញានឹងការពារ។ អតីតឯកអគ្គរដ្ឋទូតអាមេរិក លោក J. Stapleton Roy ប្រភព៖ PandaPaws 🐾
-
ផ្លូវរថភ្លើងចិន-ឡាវ តភ្ជាប់ទីក្រុងគុនមីង ក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ជាមួយរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ចាប់ផ្តើម ដំណើរការនៅថ្ងៃនេះ

-
វេទិកាឌីជីថល ដែលបង្កើតដោយ Reforestum និង Ecosphere+ អាចកំណត់កម្រិតកាបូនក្នុងបរិយាកាស ហើយផ្គូរផ្គងកម្រិតនោះទៅនឹងតំបន់ដែលអាចដាំដើមឈើឡើងវិញបាន

វេទិកាឌីជីថល ដែលបង្កើតដោយ Reforestum និង Ecosphere+ អាចកំណត់កម្រិតកាបូនក្នុងបរិយាកាស ហើយផ្គូរផ្គងកម្រិតនោះទៅនឹងតំបន់ដែលអាចដាំដើមឈើឡើងវិញបាន។ គំនិតផ្តួចផ្តើមនេះគ្រោងស្ដារព្រៃឈើ ១០លានហិកតានៅទូទាំងពិភពលោក។ ក្រុមហ៊ុនដែលបំភាយសារធាតុកាបូនច្រើនអាចបង់ថ្លៃសំរាប់ការបញ្ចេញ CO2 ឬផ្តល់ជាជំនួយហិរញ្ញវត្ថុសំរាប់ស្តារព្រៃឈើវិញ ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ជីវចម្រុះ និងសហគមន៍មូលដ្ឋាន។ កន្លងមក វេទិកាឌីជីថលខាងលើបានជួយដាំដើមឈើជាង ២ពាន់លានដើម ដែលបានស្រូបយកឧស្ម័ន CO2 ពីបរិយាកាស និងជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ 🎥 World Economic Forum
-
នំ ហ៊ុន សែន ធ្វើផ្ញើតាមដៃអ្នកដទៃជូនមក ហ៊ុន សែន ហូបវិញ

-
របាយការណ៍នៅថ្ងៃទី២ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៦១នាក់។ ៤. កូវីដ ២៤ករណី និងជាសះស្បើយ ២១នាក់។ អ្នកឆ្លងសរុប ១២០ ២០៧នាក់ អ្នកជាសះស្បើយ ១១៦ ៥៦៩នាក់ អ្នកស្លាប់ ២ ៩៥៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ ធ្នូ ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កោះពស់ 🏝🇰🇭
