-
២ ធ្នូ ២០២១

១. កម្ពុជានឹងទទួលយកការផ្គត់ផ្គង់ថាមពលតម្លៃទាបពីប្រទេសឡាវ មកបង្កើនសក្តានុពលវិនិយោគបន្ថែមនៅកម្ពុជា – AMS Economy ២. កម្ពុជាទទួលបានសិទ្ធិពីចិន ដើម្បីផលិតវ៉ា់ក់សាំងបង្ការកូវីដ១៩ជាផលិតផលចុងក្រោយនៅកម្ពុជា – កោះសន្តិភាព ៣. ១១ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញកសិផលជាង ៧លានតោន ទៅ៦៨ប្រទេស កើន ៨៧,៥% ដោយដំឡូងមីក្រៀម ដំឡូងមីស្រស់ និងគ្រាប់ស្វាយចន្ទីជាកសិផលនាំចេញច្រើនជាងគេ – AMS Central ៤. មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un៖ កូរ៉េខាងជើងត្រូវតែត្រៀមខ្លួនសម្រាប់ការតស៊ូដ៏ធំមួយនៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានការរីកចម្រើនលើវិស័យនានា រួមមានវិស័យការពារជាតិ កសិកម្ម និងសំណង់ – Independent ៥. រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ព្រមានរុស្ស៊ីមិនឱ្យចាត់វិធានការណាមួយប្រឆាំងនឹងអ៊ុយក្រែន ដែលវានឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ – CNN
-
គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក

គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ សហភាពអឺរ៉ុបចាត់ទុកការផ្ដល់ហិរញ្ញប្បទានរបស់ចិន ក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ថាគ្មានអំណោយផល គ្មានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រ ជាពិសេសនៅទ្វីបអាហ្វ្រិក កាន់តែពឹងផ្អែកលើចិនតាមរយៈការជំពាក់បំណុល។ សហភាពអឺរ៉ុបនិយាយថា ពួកគេនឹងធានាថាសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងមិនសូវមានហានិភ័យក្នុងការវិនិយោគ។ ថវិការរបស់សហភាពអឺរ៉ុបក្នុងទម្រង់ជាជំនួយក្ដី កម្ចី ឬការធានាក្ដី នឹងមកពីស្ថាប័ននានារបស់សហភាពអឺរ៉ុប រដ្ឋាភិបាលសមាជិក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍របស់សមាជិក ហើយនឹងត្រូវបានផ្តល់ជូន “ក្រោមលក្ខខណ្ឌត្រឹមត្រូវ និងអំណោយផល” ដើម្បីកុំឱ្យរដ្ឋាភិបាលប្រទេសទីបីមានបញ្ហាបំណុល។ ប្រភព៖ Reuters
-
ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ

ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ហើយក៏ជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងស្ថិរភាពសង្គម លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។
-
មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano

មនុស្សរាប់សិបនាក់ ភាគច្រើនជាកុមារអាយុពី ៨-១៥ឆ្នាំ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ទូកដែលផ្ទុកអ្នកដំណើរលើសចំណុះ នៅទន្លេ Bagwai នៃរដ្ឋ Kano ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៣០ វិច្ឆិកា កន្លងទៅ។ អ្នកនាំពាក្យនៃសេវាពន្លត់អគ្គីភ័យរដ្ឋ Kano លោក Abdullahi និយាយថា៖ “ទូកដែលក្រឡាប់ជាធម្មតាអាចដឹកមនុស្សពេញវ័យត្រឹមតែ ១២នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកបើកទូកបានផ្ទុកក្មេងយ៉ាងច្រើននាក់។ ក្មេងៗទាំងនោះ មកពីភូមិ Badau នៅត្រើយម្ខាង ដើម្បីឆ្លងទៅក្រុង Bagwai ដែលនៅត្រើយម្ខាងទៀតនៃទន្លេដើម្បីចូលរួមពិធីបុណ្យសាសនា”។ បច្ចុប្បន្ន អាជ្ញាធររកឃើញសាកសពមនុស្សចំនួន ២៩នាក់ និងបានសង្គ្រោះអ្នកដំណើរ ៧នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងស្វែងរកសាកសពមនុស្សចំនួន ១៣នាក់ផ្សេងទៀត។ ប្រភព៖ Al Jazeera
-
អាមេរិកកំពុងពិចារណាដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងចិន

មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិក អ្នកស្រី Worumuth បានថ្លែងក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ថា៖ “កងទ័ពជើងគោកអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថាប្រសិនបើអាចធ្វើបាន នោះយើងនឹងមានជំហរបត់បែនបានល្អជាងនេះ ថែមទាំងជាផលប្រយោជន៍សម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត”។ អ្នកស្រី មិនបានបញ្ជាក់ពីទីតាំងដែលអាចពង្រីកនោះទេ បើទោះជាអ្នកស្រីបានផ្ដល់តម្លៃខ្ពស់ចំពោះការឈរទីតាំងរបស់អាមេរិក នៅហ្វីលីពីនក៏ដោយ។ ការបង្កើនវត្តមានកងទ័ពជើងគោកអាមេរិកនៅអាស៊ីអាគ្នេយ៍នេះគឺ ដើម្បីបង្ការកុំឱ្យមានសង្គ្រាមនៅអាស៊ី និងធានាឱ្យបានថា មេដឹកនាំចិន លោក Xi Jinping នឹងមិនបង្រួបបង្រួមតៃវ៉ាន់ “ដោយកម្លាំងទ័ព”។ ប្រភព៖ Reuters
-
ត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ

ខ្ញុំយល់ឃើញថា លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេសលោក បាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ តាមរយៈលក្ខណៈសម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា “កូនខ្មែរម្នាក់នេះពិតជាអាចធ្វើបានគ្រប់យ៉ាង” ដើម្បីជំរុញការការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាព និងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ។ ✍🏽- ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
-
ទំនប់រលក ក្រុងព្រះសីហនុ 🌅🌊🇰🇭

-
អ្នកឯងចង់ទៅឆែកឆេរកំពង់ផែ អ្នកឯងដើរតួជាស្អី?

-
សម្តេចតេជោ ហ៊ុន សែន គាំទ្រអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះវិធានការការបង្កើនការធ្វើតេស្ត ជាជាងការទុកឱ្យអាហ្វ្រិកនៅជាប្រទេសឯកោ

-
របាយការណ៍នៅថ្ងៃទី១ ធ្នូ

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ ២៣ករណី និងជាសះស្បើយ ១៩នាក់។ អ្នកឆ្លងសរុប ១២០ ១៨៣នាក់ អ្នកជាសះស្បើយ ១១៦ ៥៤៨នាក់ អ្នកស្លាប់ ២ ៩៤៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២ ធ្នូ ២០២១